បរទេស ៖ សិង្ហបុរី ជាប្រទេសដែលមានភាពរីកចម្រើនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងស្ទើរគ្រប់វិស័យ ជាពិសេសបច្ចេកវិទ្យា ជាក់ស្ដែងកាលពីពេលថ្មីៗនេះ សិង្ហបុរីបានធ្វើរឿងមួយដែលគួរឲ្យភ្ញាក់ផ្អើល តាមរយៈការដាក់ពង្រាយរ៉ូបូតមួយប្រភេទ សម្រាប់ប្រើជាប្រយោជន៍ទៅដល់ពលរដ្ឋរបស់ខ្លួន។

រ៉ូបូតដែលមានឈ្មោះថា Xavier ត្រូវបានរដ្ឋាភិបាលសិង្ហបុរីអនុញ្ញាតឲ្យផ្តើមដំណើរការនៅក្នុងតំបន់ Toa Payoh ស្ថិតនៅភាគខាងជើងនៃប្រទេសដោយវាអាចមានសិទ្ធិក្នុងការធ្វើដំណើរនៅតាមទីសាធារណៈទូទាំងតំបន់ ដើម្បីធ្វើការអង្កេតមើលអាកប្បកិរិយារបស់មនុស្សម្នា ហើយអាចកំណត់បាននូវសកម្មភាពដែលប៉ះពាល់ដល់សង្គមជាតិជាច្រើនផងដែរ។
សមត្ថភាពរបស់ Xavier គឺអាចស្កេន និងពិនិត្យមើល វាស់វែងឃើញសកម្មភាពណាដែលគួរឲ្យសង្ស័យទៅនឹងបទល្មើលច្បាប់ជាច្រើននៅតាមទីសាធារណៈ ដូចជាការស្ទាបប៉ះ អង្អែលគ្នាដោយខុសច្បាប់ ការចតយានយន្តខុសស្លាកសញ្ញា ការពិនិត្យមើលសកម្មភាពខុសទៅនឹងគោលការណ៍រដ្ឋាភិបាលដែលមិនអនុញ្ញាតឲ្យមានការជួបជុំលើសពី៥នាក់ ព្រមទាំងការពិនិត្យបទល្មើសសម្រាប់អ្នកប្រើប្រាស់កង់ និង e-scooter នៅលើដងផ្លូវផងដែរ។

ក្រោយពីពិនិត្យ និងស្កេនរួចរាល់ នៅពេលដែលមានករណីការសង្ស័យកើតឡើង រ៉ូបូតនឹងធ្វើការថតជាវីដេអូ ហើយបញ្ជូនវាទៅជ្ឈមណ្ឌលគ្រប់គ្រងកណ្តាល បន្ទាប់មន្ត្រីជំនាញនឹងធ្វើការវិភាគទៅលើវីដេអូ ដើម្បីកំណត់យកអាកប្បកិរិយា និងឥរិយាបថរបស់ជនសង្ស័យ សម្រេចចោទប្រកាន់ទៅលើបទល្មើសណាមួយ។
នៅតំណាក់កាលដំបូងសម្រាប់ករណីដែលអាចត្រឹមធ្វើការព្រមានបាន រ៉ូបូតនឹងធ្វើការផ្ញើសារជាមុន មុននឹងធ្វើការអនុវត្តច្បាប់ ឬដាក់ពិន័យដូចជាការបន្លឺជាសម្លេងស្នើសុំឲ្យជនណាម្នាក់ដើម្បីបញ្ឈប់ការជក់បារីនៅតាមទីសាធារណៈ ព្រមទាំងសារជាសម្លេងផ្សេងទៀតក្នុងន័យអប់រំជាមុនផងដែរ។
គួរឲ្យដឹងដែរថា គម្រោងប្រើប្រាស់រ៉ូបូត Xavier នេះ គឺជាគម្រោងដែលមានការចូលរួមពាក់ព័ន្ធពីសំណាក់ភ្នាក់ងារ និងអង្គភាពរដ្ឋសំខាន់ចំនួន៥ដូចជា Home Team Science and Technology Agency, National Environment Agency, Land Transport Authority, Singpore Food Agency និង Housing Development Board ផងដែរ ហើយដំណើរការសាកល្បងរ៉ូបូតនឹងធ្វើឡើងក្នុងរយៈពេល៣សប្តាហ៍៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content