ភ្នំពេញ ៖ ចាប់តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ម្សិលមិញនេះ រាជធានីភ្នំពេញទទួលដំណើរនៃការមកដល់របស់គណៈប្រតិភូនៃបណ្តាអង្គការអន្តរជាតិធំៗ រដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីនៃប្រទេសមួយចំនួនលើពិភពលោក និងបណ្តាប្រទេសអាស៊ាន សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ព្រមទាំងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

ស្របពេលដែលកម្ពុជាធ្វើប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២២នេះ កម្ពុជាបាន និងកំពុងធ្វើយ៉ាងណារក្សា និងកំពុងបន្តប្រកាន់ខ្ជាប់នូវការសម្រេចចិត្តឯករាជ្យរបស់ខ្លួន ទាំងក្នុងទិដ្ឋភាពគោលនយោបាយក្នុងស្រុក និងបរទេស ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ជាពិសេសសន្តិសុខជាតិ និងការពារជាតិ ដោយគោរពតាមគោលការណ៍អព្យាក្រឹតអចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ អនុវត្តសិទ្ធិអធិបតេយ្យភាពរបស់ខ្លួនក្នុងការបន្តសកម្មភាពដែលសមស្របបំផុតក្នុងការការពារបូរណភាពទឹកដី និងផលប្រយោជន៍ស្នូល ស្របតាមរដ្ឋធម្មនុញ្ញនៃសមាគមអាស៊ាន និងការរួមរស់ដោយសន្តិភាពជាមួយប្រទេសជិតខាង និងជាមួយប្រទេសទាំងអស់ក្នុងពិភពលោក ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី និងផលប្រយោជន៍ទៅវិញទៅមក។
ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កម្ពុជាក៏បានប្តេជ្ញាចិត្តក្នុងការរួមចំណែកជាបន្តបន្ទាប់ដល់ការលើកកម្ពស់សហគមន៍អាស៊ាន ដែលធ្វើឡើងដោយផ្អែកលើមូលដ្ឋាន និងគោលការណ៍មួយចំនួន ប្រកាន់ខ្ជាប់នូវការឯកភាពនៅក្នុងកិច្ចដំណើរការធ្វើសេចក្តីសម្រេចចិត្តទាំងអស់ និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់អ្នកដទៃជាដើម ជាមួយនឹងការផ្តោតលើប្រជាជន ការបង្រួបបង្រួម ឯកភាព និងមជ្ឈភាពរបស់អាស៊ាន ជំរុញ និងពង្រឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដើម្បីកំណើនសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍន៍។
លោកបណ្ឌិត ហុង វណ្ណៈ បានបង្ហាញទស្សនៈថា កម្ពុជាកំពុងតែខិតខំពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដែលមានស្រាប់ជាមួយប្រទេសសមាជិកអាស៊ាន។ លើសពីនេះ ការជំរុញទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសនៅអឺរ៉ុបខាងកើត និងកណ្តាល អាស៊ីកណ្តាល អាហ្រ្វិក មជ្ឈិមបូព៌ា និងអាមេរិកឡាទីន ក៏ដូចជាការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺជាសក្ខីភាពដ៏ប្រត្យក្សក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ភាពជាដៃគូឱ្យកាន់តែប្រសើរឡើង។
លោកបណ្ឌិតបានប្រាប់ AMS ថា ទាក់ទងនឹងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗនេះ កម្ពុជាមានកិត្តិយសឧត្តុង្គឧត្តមលើឆាកអន្តរជាតិ ដោយបានបង្ហាញពីសុខសន្តិភាពរបស់ប្រទេសកម្ពុជា បង្ហាញពីវឌ្ឍនភាពទាំងសង្គម សេដ្ឋកិច្ចរបស់កម្ពុជា និងបង្ហាញអំពីកិច្ចសហប្រតិបត្តិការ និងការជំរុញប្រតិបត្តិការជាមួយនឹងប្រទេសដទៃទៀតក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ថា ៖
“យើងដឹងហើយថា អាស៊ានក្លាយជាអង្គការក្នុងតំបន់ដ៏សំខាន់មួយ ក៏ដូចជាក្នុងពិភពលោកលោកដែលមានអាយុច្រើនឆ្នាំមកហើយ រួមទាំងការវិវត្តន៍នូវទិដ្ឋភាពជាច្រើន ទាំងសមាជិក យន្តការថ្មីៗ និងយន្តការឥណ្ឌូប៉ាស៊ីហ្វិក អាស៊ានផ្លាស់ (ASEAN Plus) ដោយបូកជាមួយនឹងឥណ្ឌា ជប៉ុន កូរ៉េ ចិន ជប៉ុន អាមេរិក ធ្វើឱ្យទំហំកិច្ចសហប្រតិបត្តិការពហុភាគីកាន់តែធំ ដែលឥទ្ធិពលតំបន់អាស៊ានក្លាយជាមានសារសំខាន់លើពិភពលោកទាំងទិដ្ឋភាពសេដ្ឋកិច្ច និងការទូត”
លោកបណ្ឌិត ហុង វណ្ណៈ បានបន្តថា ក្នុងរយៈពេលជាង ១០ ឆ្នាំហើយ ដែលកម្ពុជាមានឱកាសបង្ហាញនូវការជួបជុំគ្នានៅរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំធំជាអន្តរជាតិបែបនេះ។ បើនិយាយអំពីទិដ្ឋភាពសេដ្ឋកិច្ច និងផលចំណេញ កម្ពុជាបានទទួលអត្ថប្រយោជន៍សេដ្ឋកិច្ចដោយប្រយោល តាមរយៈកិច្ចប្រជុំទ្វេភាគី និងពហុភាគីនៃបណ្តាប្រទេសដែលចូលរួម។
សូមបញ្ជាក់ថា កម្ពុជាជាប្រជាជាតិមួយ ដែលកំពុងតែខិតខំសម្រេចឱ្យបាននូវចក្ខុវិស័យ គោលការណ៍ “ជំរុញការទូតសេដ្ឋកិច្ច” ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ភាពផ្លាស់ប្តូរការយកចិត្តទុកដាក់ពីការអនុវត្តគោលនយោបាយការទូតជាប្រពៃណីទៅជាការទូតដែលផ្តល់សេដ្ឋកិច្ច វប្បធម៌ និងវិស័យទេសចរណ៍ជាស្នូល នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគពីបរទេស ការធ្វើពិពិធកម្មប្រភពវិនិយោគ ការពង្រីកទីផ្សារនាំចេញផលិតផលកម្ពុជា ការទាក់ទាញភ្ញៀវទេសចរ និងការលើកកម្ពស់វប្បធម៌កម្ពុជានៅលើឆាកអន្តរជាតិ។
ក្នុងស្មារតីនេះ កម្ពុជាក៏ត្រូវបានកត់សម្គាល់ថា បាន និងបន្តដំណើរឆ្ពោះទៅរកផ្លូវសេរីភាវូបនីយកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មបើកចំហ និងសកលភាវូបនីយកម្ម ព្រមទាំងខិតខំជំរុញពាណិជ្ជកម្មពហុភាគីជាមួយស្ថាប័ននានា ទាំងអង្គការពាណិជ្ជកម្មពិភពលោក អង្គការតំបន់ និងទ្វេភាគី។ កម្ពុជាក៏បានដើរតួក្នុងន័យស្ថាបនា ខិតខំប្រឹងប្រែងដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសដទៃទៀត ដូចជាសាធារណរដ្ឋកូរ៉េ ជប៉ុន ចិន ហើយកំពុងតែមានគោលការណ៍តម្រង់ទៅរកសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU)ថែមទៀត។
ក្នុងន័យនេះ ទោះបីជាកម្ពុជាខ្លួនឯង និងពិភពលោក បានឆ្លងកាត់នូវបញ្ហាចាក់ស្រេះដោយសារតែការរីករាលដាលនៃមេរោគកូវីដ-១៩ បញ្ហាសង្រ្គាមអ៊ុយក្រែន បញ្ហាផលប៉ះពាល់នៃទណ្ឌកម្ម បញ្ហាតំបន់ ប៉ុន្តែដោយសារតែមានគោលការណ៍ និងភាពច្បាស់លាស់ម្ចាស់ការរបស់ខ្លួន កម្ពុជានៅតែរក្សាបាននូវស្ថិរភាពនៃគោលនយោបាយការទូតជាមួយនឹងបណ្តាប្រទេសនានានៅលើពិភពលោក៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 27/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
បច្ចេកវិទ្យាតម្រៀបហ្សែនកម្រិតខ្ពស់ ការវិភាគម៉ូលេគុលក្នុងជាលិកា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងមន្ទីរពិសោធន៍ កំពុងដើរតួនាទីសំខាន់ក្នុងការជំរុញការស្រាវជ្រាវស្រូវ និងការបង្កាត់ពូជឆ្លាតវៃនៅទីក្រុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សានយ៉ា ខេត្តហៃណាន ដោយមានការគាំទ្រពីឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន MGI Tech

អាម៉េរិកបារម្ភ ចិនបង្កើត «កងនាវាស្រមោល» បង្កប់តាមនាវាស៊ីវិលខ្នាតធំ សម្រាប់ផែនការលុកលុយកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាម៉េរិក និងរូបភាពផ្កាយរណបដែលត្រូវបានបង្ហាញនាពេលថ្មីៗនេះ បានបង្កើនការព្រួយបារម្ភអំពីការពង្រីកកងនាវាស៊ីវិលរបស់ចិន និងលទ្ធភាពដែលនាវាទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក្នុងករណីមានជម្លោះជុំវិញកោះតៃវ៉ាន់

ហៃណាន ពង្រីកមូលដ្ឋានអប់រំអន្តរជាតិ ខណៈតំបន់លីងសួយ លីអា ទាក់ទាញគ្រូ និងនិស្សិតជាង ១ ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
តំបន់សាកល្បងនវានុវត្តន៍ការអប់រំអន្តរជាតិ លីងសួយ លីអា (Lingshui Li’an International Education Innovation Pilot Zone) នៅខេត្តហៃណាន ប្រទេសចិន បានទាក់ទាញលោកគ្រូ អ្នកគ្រូ និងនិស្សិតសរុបជាង ១ ម៉ឺននាក់ ខណៈតំបន់នេះកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗចំនួន ៣០ ទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរីហៃណាន





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content