ភ្នំពេញ ៖ រាជរដ្ឋាភិបាល តាមរយៈធនាគារសគ្រាសធុនតូច និងធម្យម កម្ពុជា (ធនាគារ SME) បានបញ្ចេញឥណទានចំនួន ២៣៣លានដុល្លារ ស្មើនឹងប្រមាណ ៩៧% នៃគម្រោងថវិកាសរុប ២៤០ លានដុល្លារអាមេរិកជួយដល់វិស័យ សហគ្រាសធុនតូច និងមធ្យម ដែលជាវិស័យដ៏សំខាន់ក្នុងការចូលរួមគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងការបង្កើតការងារដល់ពលរដ្ឋក្នុងស្រុក។

យោងតាមទិន្នន័យពីធនាគារ SME បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ មានសហគ្រាសធុនតូច និងមធ្យមចំនួន ១,៩៣៧ ដែលទទួលបានឥណទានពីគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ (SCFS II) ជាមួយទំហំឥណទានចំនួន ២៣៣ លានដុល្លារអាមេរិក ឬស្មើនឹង ៩៧% នៃគម្រោងថវិកាសរុប ២៤០ លានដុល្លារអាមេរិក។ ក្នុងនោះឥណទានសម្រាប់វិស័យអាទិភាពមាន ៤២% ខណៈវិស័យទូទៅមាន ៥៨% និងសហគ្រិនជាស្ត្រី ៣០%។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកញ្ចប់ថវិកាចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់ជំរុញការអនុវត្តន៍ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣។
ទន្ទឹមនេះ កញ្ចប់ថវិកានេះ ក៏បានផ្តល់ជូនធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចំនួន ៥០ លានដុល្លារអាមេរិក ដើម្បីជួយលើកស្ទួយវិស័យសហគ្រាសធុនតូច និងមធ្យម ដែលជាវិស័យដ៏សំខាន់ក្នុងការចូលរួមគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងការបង្កើតការងារ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនភាពធន់របស់សេដ្ឋកិច្ចជាតិទៅនឹងវិបត្តិផងដែរ។
លោក លឹម អូន អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (ធនាគារ SME) ធ្លាប់បានលើកឡើងថា កន្លងមក ធនាគារ SME បានដាក់ឲ្យអនុវត្តនូវគម្រោងសហហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យម ចំនួន ២លើក (SCFS I & II) មកហើយ ក្នុងនោះ៖ គម្រោង SCFS I ដែលមានទំហំថវិកា ១០០ លានដុល្លារអាមេរិក (ធនាគារ SME ៥០ លានដុល្លារអាមេរិក និងបដិភាគពី PFIs ៥០ លានដុល្លារអាមេរិក) បានដាក់ឲ្យដំណើការនៅក្នុងខែមេសា ឆ្នាំ២០២០ និងបានបញ្ចប់នៅក្នុងខែតុលា ឆ្នាំ២០២០ ដែលបានផ្តល់ហិរញ្ញប្បទានជូនដល់ ៧៥៣ សហគ្រាស។ ជាងនេះទៀត គម្រោង SCFS II បាន និងងកំពុងដំណើរការជាមួយកញ្ចប់ថវិកាចំនួន ១៤០ លានដុល្លារអាមេរិក (ធនាគារ SME ៧០ លានដុល្លារអាមេរិក និងបដិភាគពី PFIs ៧០ លានដុល្លារអាមេរិក)។ លោកអគ្គនាយកបានបន្តទៀតថា ដោយមើលឃើញពីការទទួលបាននូវលទ្ធផលជាវិជ្ជមានចេញពីការអនុវត្ត SCFS II និងតម្រូវការចាំបាច់ក្នុងការបន្តគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ទើបរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចផ្តល់ថវិកាបន្ថែមចំនួន ៥០ លានដុល្លារអាមេរិក ដល់ធនាគារ SME ដើម្បីបន្តអនុវត្ត SCFS II រួមនឹងថវិកាបដិភាគ ចំនួន ៥០ លានដុល្លាអាមេរិកទៀតរបស់ PFIs។ ដូច្នេះ ថវិកាសរុបនៃគម្រោងនេះនឹងកើនឡើងដល់ ២៤០ លាន ដុល្លារអាមេរិក (ធនាគារ SME ១២០ លានដុល្លារអាមេរិក និងបដិភាគ ពី PFIs ១២០ លានដុល្លារអាមេរិក)៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content