ទីតាំងផលិតប្រេង និងឧស្ម័នមួយចំនួននៅមជ្ឈិមបូព៌ា ត្រូវរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម

បរទេស៖ ទីផ្សារថាមពលសកលនៅតែស្ថិតក្នុងហានិភ័យដោយសារជម្លោះ និងភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលធ្វើឲ្យប្រទេសនៅជាប់ឈូងសមុទ្រជាច្រើនផ្អាកការផលិតប្រេង និងឧស្ម័ន ដែលធ្វើឲ្យតម្លៃថាមពលទាំងនេះឡើងថ្លៃដល់កម្រិតខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Al Jazeera ។

ចាប់តាំងពីមានការវាយប្រហារគ្នាដោយអាម៉េរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់មក ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន សណ្ឋាគារ អាកាសយានដ្ឋាន និងកន្លែងផលិតថាមពលត្រូវរងការបំផ្លិចបំផ្លាញ ជាពិសេស ចរាចរណ៍នៅច្រកសមុទ្រ Hormuz ត្រូវបានផ្អាក។ ការវាយប្រហារនាពេលថ្មីៗនេះបានបំផ្លាញហេដ្ឋារចនាសម័្ពន្នផលិតជាច្រើនដូចជា៖ ទី១. រោងចក្រចម្រាញ់ប្រេង Ras Tanura, អារ៉ាប៊ីសាអូឌីត៖ រោងចក្រចម្រាញ់ប្រេង Ras Tanura ដែលជាកម្មសិទ្ធិរបស់ Saudi Aramco និងជាកន្លែងចម្រាញ់ប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក ត្រូវបានបង្ខំឱ្យបញ្ឈប់ប្រតិបត្តិការបន្ទាប់ពីរងការបំផ្លាញពីយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់។ Saudi Aramco គឺជាក្រុមហ៊ុនដ៏ធំបំផុតមួយរបស់ពិភពលោក ដែលមានមូលធនប័ត្រទីផ្សារលើសពី ១,៧ ទ្រីលានដុល្លារ និងប្រាក់ចំណូលចំនួន ៤៨០ ពាន់លានដុល្លារ។ ក្រុមហ៊ុននេះមានសមត្ថភាពផលិតប្រេងច្រើនជាង ១២ លានបារ៉ែលក្នុងមួយថ្ងៃ ឬ ស្មើរនឹង ១២%​ នៃផលិតកម្មសកល។

ទី២. ទីក្រុងឧស្សាហកម្ម Ras Laffan, កាតា៖ អ៊ីរ៉ង់បានកំណត់គោលដៅវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើរោងចក្រថាមពលមួយនៅទីក្រុងឧស្សាហកម្ម Ras Laffan ដែលជាបណ្តុំកន្លែងផលិតឧស្ម័នធម្មជាតិរាវ (LNG)។ ទីក្រុងឧស្សាហកម្ម Ras Laffan គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន QatarEnergy ដែលជាអ្នកផលិត LNG ដ៏ធំបំផុតរបស់ពិភពលោក។ ទោះបីជាគ្មានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសក្តី ប៉ុន្តែក្រុមហ៊ុនបានផ្អាកការផលិត LNG និងផលិតផលផ្សេងទៀតនៅកន្លែងដែលរងផលប៉ះពាល់។ ការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) របស់​ QatarEnergy មានចំនួន ៨១ លានតោនដែលភាគច្រើនទៅកាន់ទីផ្សារអាស៊ីរួមមាន ប្រទេសចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង ប៉ាគីស្ថាន និងប្រទេសផ្សេងទៀតនៅក្នុងតំបន់។ ការ​ផ្អាក​ផលិតកម្ម​បានជំរុញឲ្យតម្លៃ​​ឧស្ម័ន​ឡើងថ្លៃ​ដល់​កម្រិត​ខ្ពស់​រយៈពេល​បី​ឆ្នាំ។

ទី៣. ទីក្រុងឧស្សាហកម្ម Mesaieed, កាតា៖ ក្រសួងការពារជាតិរបស់កាតា រាយការណ៍ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើកទីដោយអ៊ីរ៉ង់ បានបំផ្លាញធុងស្តុកទឹកដែលជាកម្មសិទ្ធិរបស់រោងចក្រថាមពលនៅ Mesaieed។ ក្រោយក QatarEnergy ក៏​បាន​បញ្ឈប់​ការ​ផលិតមួយចំនួនដែលត្រូវការទឹក​ជាចម្បងរួមមាន៖ អ៊ុយ ប៉ូលីមែរ មេតាណុល អាលុយមីញ៉ូម និង​ផលិតផល​ផ្សេង​ទៀត។

ទី៤. ស្ថានីយ៍ប្រេង Fujairah និង Mussafah, អារ៉ាប់រួម៖ ស្ថានីយ៍ប្រេងឥន្ធនៈ Mussafah នៅភាគនិរតីនៃទីក្រុង Abu Dhabi ត្រូវបានរងអគ្គីភ័យឆាបឆេះដោយសារយន្តហោះគ្មានមនុស្សបើក។ មិនត្រឹមតែប៉ុណ្ណោះ បំណែកកម្ទេចកម្ទី​ធ្លាក់​ចុះ​ពី​លើមេឃ​​បណ្តាល​ឲ្យ​មាន​ភ្លើង​ឆេះ​នៅ​ស្ថានីយ​ប្រេង Fujairah នៅ​តាម​បណ្តោយ​ឆ្នេរ​ភាគ​ខាង​កើត​នៃ​​អារ៉ាប់រួមផងដែរ។

ទី៥. កំពង់ផែ Duqm និង Salalah, អូម៉ង់៖ កាលពីថ្ងៃអង្គារ៍ យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ជាច្រើនគ្រឿងបានវាយប្រហារនៅកំពង់ផែ Duqm ដែលធ្វើឲ្យកប៉ាល់ដឹកប្រេងយ៉ាងហោចណាស់មួយបុកធុងស្តុកផ្ទុកប្រេង បណ្តាលឱ្យមានការផ្ទុះ ឆាប់ឆេះ។ នៅថ្ងៃដដែលនោះ យន្តហោះគ្មានមនុស្សបើកបានវាយប្រហារទៅកំពង់ផែ Salalah ដែលជាកន្លែងគ្រប់គ្រងប្រេងឥន្ធនៈ និងរ៉ែផងដែរ។

ទី៦. នាវាដឹកប្រេងរបស់ Athe Nova, ហុងឌូរ៉ាស៖ កាលពីថ្ងៃចន្ទ កប៉ាល់ដឹកប្រេងរបស់ Athe Nova ដែលមានទង់ជាតិហុងឌូរ៉ាសត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ និងបណ្តាលឱ្យឆាបឆេះ ខណៈដែលវាកំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz។ ទោះបីជាមានអគ្គីភ័យក៏ដោយ កប៉ាល់នេះអាចគ្រប់គ្រងហានិភ័យបានដោយចេញតាមឈូងសមុទ្រអូម៉ង់ ហើយមិនមានអ្នកស្លាប់ និងរបួសនោះទេ។ ការវាយប្រហារចំនាវាដឹកប្រេងរបស់ Athe Nova បានធ្វើឲ្យអ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រ Hormuz ដោយព្រមានថា កប៉ាល់ណាដែលឆ្លងកាត់អាចនឹងត្រូវរងការវាយប្រហារ។ ចាប់​តាំង​ពី​ពេល​នោះ​មក នាវា​ដឹក​ប្រេងមួយចំនួន​ផ្សេង​ទៀតត្រូវបានរងការប្រហារផងដែរ​។

ជម្លោះនេះកំពុងរំខានដល់ឧស្សាហកម្មថាមពលក្នុងកន្លែងផ្សេងទៀត ទោះបីជាមិនបានកំណត់គោលដៅដោយផ្ទាល់ក៏ដោយ។ ជាក់ស្តែង កន្លែងផលិតឧស្ម័ននៅឈូងសមុទ្រអ៊ីស្រាអែលដូចជា Leviathan និង Tamar ត្រូវបានបិទក្រោមវិធានការប្រុងប្រយ័ត្ន បន្ទាប់ពីការបាញ់បង្ហោះដ្រូន និងមីស៊ីលក្នុងតំបន់។ លើសពីនេះ កន្លែងផលិតប្រេងនៅតំបន់ Kurdistan ដែលមានអ្នកផលិតដូចជា DNO, Gulf Keystone និង Dana Gas បានបញ្ឈប់ការផលិត។​ អណ្តូងប្រេងដ៏ធំបំផុតរបស់អ៊ីរ៉ាក់ Rumaila ត្រូវបានបញ្ឈប់ប្រតិបត្តិការផងដែរ។

គួរឲ្យបញ្ជាក់ដែរថា មជ្ឈិមបូព៌ាគឺជាប្រភពទុនបំរុងអ៊ីដ្រូកាបូនដ៏សំខាន់របស់ពិភពលោក ហើយក៏ជាអ្នកនាំចេញប្រេងឆៅ​ និងឧស្ម័នធំមួយផងដែរ។ តំបន់នេះមានស្តុកប្រេងធំជាងគេចំនួនប្រាំក្នុងចំណោមប្រេងចំនួនប្រាំពីរនៅលើពិភពលោក។ បន្ទាប់ពីវេណេហ្ស៊ុយអេឡាដែលមានទុនបម្រុងប្រេងធំជាងគេ ៣០៣ ពាន់លានបារ៉ែល អារ៉ាប៊ីសាអូឌីតមានស្តុកទុកប្រេងឆៅធំបំផុតទីពីរមានចំនួនប្រហែល ២៦៧ ពាន់លានបារ៉ែល។ ទុនបម្រុងប្រេងធំបំផុតនៅមជ្ឈិមបូព៌ារួមមាន៖ អារ៉ាប៊ីសាអូឌីត ២៦៧ ពាន់លានបារ៉ែល, អ៊ីរ៉ង់៖ ២០៩ ពាន់លានបារ៉ែល, អ៊ីរ៉ាក់ ១៤៥ ពាន់លានបារ៉ែល, អារ៉ាប់រួម ១១៣ ពាន់លានបារ៉ែល, គុយវ៉ែត៖ ១០២ ពាន់លានបារ៉ែល។ យោងតាមទិន្នន័យពី Observatory of Economic Complexity (OEC) បានបង្ហាញពីអ្នកនាំចេញប្រេងកំពូលនៅមជ្ឈិមបូព៌ារួមមាន៖ អារ៉ាប៊ីសាអូឌីត ១៨៧ ពាន់លានដុល្លារ, អារ៉ាប់រួម៖ ១១៤ ពាន់លានដុល្លារ, អ៊ីរ៉ាក់៖ ៩៨ ពាន់លានដុល្លារ, អ៊ីរ៉ង់ ៤៧ ពាន់លានដុល្លារ (ការលក់ភាគច្រើនក្នុងការបញ្ចុះតម្លៃ ដោយសារតែទណ្ឌកម្មរបស់អាម៉េរិក), គុយវ៉ែត៖ ២៩ ពាន់លានដុល្លារ, អូម៉ង់ ២៨,៩ ពាន់លានដុល្លារ និងកាតា ២១ ពាន់លានដុល្លារ)។

ក្រៅពីប្រេងឆៅ មជ្ឈិមបូព៌ាគឺជាអ្នកផលិតឧស្ម័នធម្មជាតិដ៏ធំមួយដែលមានចំណែកជិត ១៨% នៃផលិតកម្មសកល និងប្រហែល ៤០% ភាគរយនៃទុនបម្រុងសរុបរបស់ពិភពលោក។ ឧស្ម័នធម្មជាតិត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់ផលិតអគ្គិសនី កំដៅឧស្សាហកម្ម និងក្នុងសារធាតុគីមី និងជី។ ការនាំចេញឧស្ម័ន​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​បំពង់​បង្ហូរ​ប្រេង ឬ​តាម​កប៉ាល់។ មិនត្រឹមតែប៉ុណ្ណោះ ទាំងការដឹកជញ្ជូនប្រេង និងឧស្ម័នត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz ឆ្ពោះទៅកាន់ទីផ្សារធំៗនៅអាស៊ីរួមមាន ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា ក៏ដូចជាទៅកាន់ទ្វីបអឺរ៉ុបផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *