កោះកុង ៖ ក្រសួងបរិស្ថានបានបង្ហាញមោទកភាពចំពោះក្រុមការងារស្រាវជ្រាវរបស់ក្រសួង ដែលបានខិតខំប្រឹងប្រែងការសិក្សាស្រាវជ្រាវប្រមូលចងក្រងទិន្នន័យប្រភេទសត្វព្រៃ ដែលមានវត្តមាននៅក្នុងតំបន់អភិរក្សរបស់ប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់ការអភិរក្ស និងសម្រាប់ការយល់ដឹងរបស់សាធារណជន។

ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ថា សត្វព្រៃកម្រៗចំនួន ២០ ប្រភេទបង្ហាញវត្តមាននៅក្នុងតំបន់អភិរក្សក្នុងខេត្តកោះកុង ដែលប្រភេទសត្វព្រៃកម្រៗទាំងនោះរួមមានទាំងសត្វពង្រូល ភេរោមច្រមុះ ឆ្កែព្រៃ ស្វាត្រោស ជ្រូកពោន ប្រើសស្បូវ និងសត្វព្រៃ និងថនិកសត្វ បក្សីជាច្រើនទៀត។
យោងតាមក្រសួងបរិស្ថាន បានឱ្យដឹងថា ទិន្នន័យថ្មីនៃវត្តមានសត្វព្រៃជាច្រើនប្រភេទក្នុងតំបន់ការពារធម្មជាតិកម្ពុជា បង្ហាញពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ប្រជាសហគមន៍ ដៃគូអភិវឌ្ឍ និងអង្គការដៃគូដែលធ្វើការងារលើផ្នែកអភិរក្សក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ៖
“ក្រសួងមានមោទកភាពចំពោះក្រុមការងារស្រាវជ្រាវដែលបានខិតខំប្រឹងប្រឺងការសិក្សាស្រាវជ្រាវ ប្រមូលចងក្រងទិន្នន័យប្រភេទសត្វព្រៃ ដែលមានវត្តមាន នៅក្នុងតំបន់អភិរក្សរបស់ប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់ការអភិរក្ស និងសម្រាប់ការយល់”

បើតាមអ្នកនាំពាក្យរូបនេះ ទិន្នន័យនៃវត្តមានសត្វព្រៃទាំងនេះ ត្រូវបានក្រុមការងារនៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» សហការជា មួយនាយកដ្ឋានអភិរក្សតំបន់ឆ្នេរនិងសមុទ្រ នៃអគ្គនាយកដ្ឋានតំបន់ ការពារធម្មជាតិ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុងសិក្សាស្រាវជ្រាវ ដោយបានចុះដោះម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងដែនជម្រកសត្វព្រៃខេត្តកោះកុងចំនួន ៣៤ ទីតាំងដោយប្រើរយៈពេល ០៣ ខែ ចាប់ពីថ្ងៃទី៨ ខែ សីហា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្តមថា ក្រុមការងារបានចុះប្រមូលទិន្នន័យពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយជាលទ្ធផល រកឃើញពីវត្តមានប្រភេទសត្វព្រៃមានដោយកម្រ និងប្រភេទសត្វមានដោយបង្គួរនៅក្នុងប្រទេសកម្ពុជា និងប្រភេទជិតផុតពូជខ្លាំង ប្រភេទជិតគំរាមកំហែង ប្រភេទជិតផុតពូជ ប្រភេទងាយរងគ្រោះ ប្រភេទមានការព្រួយបារម្ភតិចតូច ក្នុងបញ្ជីក្រហម IUCN ចំនួន ២០ ប្រភេទ និងប្រភេទថនិកសត្វ និងសត្វស្លាបផ្សេងៗជាច្រើនទៀត។
ប្រភេទសត្វកម្រៗទាំងនោះរួមមាន ពង្រូល, ភេរោមច្រមុះ, ឆ្កែព្រៃ, ស្វាត្រោស, ស្វាក្តាម, ខ្លាត្រី, ជ្រូកពោន ឬព្រុល, ប្រើសស្បូវ, ឆ្មាដាវ, កំប្រុកព័ណ៌, ប្រម៉ា, ឈ្លូស, ក្តាន់ញ៉ែងតូច, សំពោចក្រអូប, ជ្រូកព្រៃ, ត្រកួត, កេងកងតូច, មាន់ទោប្រាក់, ក្រសារតូច សំបកទំពាំង, មាន់ព្រៃ និងប្រភេទថនិកសត្វ បក្សី មួយចំនួនទៀត។ ប្រភេទសត្វមួយចំនួនដែលបានរកឃើញនៅពេលនេះ ក៏បានបង្ហាញវត្តមាននៅតាមតំបន់ការពារធម្មជាតិផ្សេងៗទៀតនៅ ក្នុងការសិក្សាស្រាវជ្រាវកន្លងមកផងដែរ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានអរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ មន្ទីរបរិស្ថាន មន្រ្តីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាននៃខេត្តកោះកុងគាំទ្រ ដោយគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជានៃក្រសួងបរិស្ថាសម្រួលក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក។
ឯកឧត្តមបានថ្លែងថា ៖
“រូបភាពសត្វព្រៃដែលថតបាន និងទិន្នន័យនានានឹងត្រូវមន្ត្រីជំនាញនៃក្រសួងបរិស្ថាន ធ្វើការវិភាគពីរបាយសត្វព្រៃ ស្ថានភាពទីជម្រក កត្តាគំរាមកំហែង ដែលជាកម្មវត្ថុធ្វើបច្ចុប្បន្នភាពតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង ដែនជម្រកសត្វព្រៃ នៅក្នុងខេត្តកោះកុង”
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) និងជាអ្នកឃ្លាំមើលបញ្ហាបរិស្ថាន បានថ្លែងថា ការរកឃើញនូវវត្តមានសត្វព្រៃកម្រាទាំងនេះ បង្ហាញសក្តានុពលនៃដែនជីវចម្រុះរបស់កម្ពុជា និងកិច្ចចូលរួមចំណែកពីសំណាក់ប្រជាពលរដ្ឋ សង្គមស៊ីវិល និងរដ្ឋាភិបាលក្នុងកិច្ចអភិរក្សធនធានជីវចម្រុះនេះ។ ប៉ុន្តែលោកថា កិច្ចការអភិរក្សនេះ នៅមានកម្រិតនៅឡើយ ខណៈមានការបន្តរកឃើញអន្ទាក់នានានៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា ការដាក់សាច់សត្វព្រៃនៅលើទីផ្សារនៅតែបន្តមាន នាពេលកន្លងទៅ។
លោក ហេង គឹមហុង បានប្រាប់ថា ៖
“បើយើងចង់ឲ្យមាននិរន្តរភាពនូវកិច្ចអភិរក្សធនធានធម្មជាតិ និងសត្វព្រៃនេះ យើងត្រូវធានាឲ្យបានការទប់ស្កាត់ការប្រមាញ់ការចូលទៅបរបាញ់ ដាក់អន្ទាក់ ហើយខ្ញុំសង្ឃឹមថានឹងមានការយកចិត្តទុកដាក់បន្ថែមទៀតពីរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋ និងដៃគូពាក់ព័ន្ធ”
ដើម្បីធានាបាន នូវកិច្ចអភិរក្សសត្វព្រៃនៅកម្ពុជា លោក ហេង គឹមហុង ចង់ឲ្យស្ថាប័ននិងអ្នកពាក់ព័ន្ធខិតខំការពារដែនជម្រកសត្វព្រៃកម្ពុជា និងទាមទារឲ្យមានការប្រកាន់ខ្ជួបខ្ជួនលើយន្តការដែលមានស្រាប់ ជាពិសេសពីសំណាក់រដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ការដាក់អន្ទាក់ បរបាញ់ និងការធ្វើអាជីវកម្មសត្វព្រៃលើទីផ្សារ។ ក្រៅពីនោះ លោកចង់ឲ្យរដ្ឋាភិបាលព្យាយាមលុបបំបាត់អំពើពុករលួយក្នុងវិស័យអភិរក្សធនធានធម្មជាតិ សត្វព្រៃ និងប្រព័ន្ធជីវជម្រុះនេះ៕ អត្ថបទដោយ ៖ សំប៉ាន ចន្ទដារ៉ា

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content