សន្និបាត JCI អាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០២៤ រំពឹងចាក់បញ្ចូលទឹកប្រាក់ប្រមាណជាង៤លានដុល្លារអាមេរិកទៅក្នុងសេដ្ឋកិច្ចកម្ពុជា

សៀមរាប៖ សន្និបាត JCI អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០២៤ (JCI Asian-Pacific Conference) ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យបានចាប់ផ្តើមនៅថ្ងៃទី ៦ ខែមិថុនា នៅលើទីក្រុងប្រវត្តិសាស្ត្រនៃខេត្តសៀមរាប។ ម្ចាស់អាជីវកម្ម និងសហគ្រិនជាង ៤៧០០នាក់មកពីជិត៥០ប្រទេស បានមកជួបជុំគ្នាក្នុងសន្និបាតដ៏មានសារៈសំខាន់នេះ។

មហាសន្និបាតបានផ្តួចផ្តើមឡើង និងរៀបចំដោយ Junior Chamber International Cambodia (JCI Cambodia) ក្រោមកិច្ចសហការពីសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា។ សន្និបាតប្រារព្ធធ្វើរយៈពេ៤ថ្ងៃផ្តើមពីថ្ងៃទី៦ដល់ថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២៤ នាសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។

សន្និបាតនេះត្រូវបានរំពឹងថានឹងចាក់បញ្ចូលទឹកប្រាក់ប្រមាណជាង ៤ លានដុល្លារអាមេរិកទៅក្នុងសេដ្ឋកិច្ចកម្ពុជា ដែលនឹងបង្ហាញពីអត្ថប្រយោជន៍ជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយអំណាចនៃគំនិតផ្តួចផ្តើមដឹកនាំនៃយុវជន។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ( JCI Cambodia)។

រយៈពេញមួយឆ្នាំកន្លងមកនេះ JCI Cambodia បានខិតខំបំពេញការងារដើម្បីបង្ហាញពីសក្តានុពលដ៏សម្បូរបែបនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការប្រាស្រ័យទាក់ទងដ៏គួរឱ្យទាក់ទាញការរៀបចំព្រឹត្តិការណ៍ វីដេអូ និងបទពិសោធន៍ដ៏អស្ចារ្យ ដែលបានរំលេចនូវវប្បធម៌ដ៏វិសេសវិសាល អរិយធម៌បុរាណ និងការរីកចម្រើនជាបន្តបន្ទាប់។ សន្និបាតនេះនឹងបម្រើជាវេទិកា ដើម្បីផ្សព្វ​ផ្សាយ​នូវឱកាសជាចម្រុះ របស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក ដោយមានការជំរុញការវិនិយោគ ទេសចរណ៍ និងភាពជាដៃគូនៃសេដ្ឋកិច្ច។

មិនតែប៉ុណ្ណោះ ចំណុចសំខាន់នៃសន្និបាតឆ្នាំនេះ គឺជាកិច្ចសន្ទនាធុរកិច្ចស្តីពីការវិនិយោគនៅកម្ពុជា។ កិច្ចសន្ទនាដ៏មានអត្ថន័យនេះ នឹងមានការចូលរួមពីវាគ្មិនកិត្តិយសមកពីរាជរដ្ឋាភិបាលកម្ពុជា និងអ្នកជំនាញឈានមុខគេក្នុងវិស័យនេះ ដោយផ្តល់នូវការយល់ដឹងដ៏មានតម្លៃអំពីទេសភាពវិនិយោគនៅកម្ពុជា។ អ្នកចូលរួមនឹងទទួលបានការយល់ដឹងយ៉ាងទូលំទូលាយអំពីឱកាសនិងបញ្ហាប្រឈម​នានាដែលទាក់ទងនឹងការវិនិយោគនៅកម្ពុជា ក៏ដូចជាគោលនយោបាយ និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការទាក់ទាញ និងគាំទ្រការវិនិយោគពីបរទេស។

បន្ថែមពីលើកិច្ចសន្ទនាធុរកិច្ច សន្និបាតនេះក៏នឹងរៀបចំ Business Matching & Expo ដែលជាវេទិកាដ៏សំខាន់សម្រាប់ការបង្កើតបណ្តាញទំនាក់ទំនង ការសហការ និងការអភិវឌ្ឍន៍អាជីវកម្ម។ អ្នកចូលរួមនឹងមានឱកាសពិសេសក្នុងការភ្ជាប់ទំនាក់ទំនង និងបង្កើតទំនាក់ទំនងជាមួយដៃគូសក្តានុពល ស្វែងយល់ពីទីផ្សារដ៏សម្បូរបែប និងបង្ហាញអំពីផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត។គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីបេសកកម្មរបស់ JCI Cambodia ក្នុងការលើកកម្ពស់សហគ្រិនវ័យក្មេង និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់តាមរយៈការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងការអភិវឌ្ឍអាជីវកម្មនៅកម្ពុជា។

ជាពិសេស សន្និបាតនេះក៏នឹងផ្តល់ជូននូវវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលាជាច្រើនដែលដឹកនាំដោយអ្នកជំនាញមកពីវិស័យផ្សេងៗ ដើម្បីពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹងថ្មីៗដល់អ្នកដឹកនាំវ័យក្មេង។វគ្គទាំងនេះនឹងផ្តល់ឱ្យពួកគេនូវជំនាញ និងចំណេះដឹង ដើម្បីដោះស្រាយបញ្ហាសង្គមព្រមទាំងជំរុញការផ្លាស់ប្តូរវិជ្ជមានថែមទាំងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

លោក លី ឧត្តម ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីអំពីមហាសន្និបាតប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នាសណ្ឋាគារសុខាអង្គរ ថា៖“JCI Cambodia” មានមោទនភាពបំផុតសម្រាប់ដែលទទួលបានសិទ្ធិរៀបចំ“មហាសន្និបាតប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២៤” បន្ទាប់ពីបានឈ្នះ ការប្រកួតប្រជែងដណ្ដើមយកភាពជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះជាមួយបណ្តាប្រទេសជាសមាជិករបស់JCI។

លោកបានបន្តថា៖ មហាសន្និបាតនេះរៀបចំឡើងដោយមានកិច្ចសហការពីសហភាពសហព័ន្ធយុវជនកម្ពុជាដែលនឹងប្រព្រឹត្តឡើងរយៈ ពេល៤ថ្ងៃពេញពីថ្ងៃទី៦ដល់៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានរួមបញ្ចូលនូវកម្មវិធីជាច្រើនដូចជា៖ កិច្ចសន្ទនា គំនិតច្នៃប្រតិដ្ឋ ការផ្លាស់ប្តូរមតិយោបល់ និងការចែករំលែកបទពិសោធន៍រវាងបណ្តាប្រទេសនានាជាច្រើន ដែលអ្នកចូលរួមទាំងអស់អាចធ្វើការសិក្សារៀនសូត្រនិងស្វែងយល់អំពីប្រធានបទនីមួយៗបានកាន់តែច្រើន។

លោកប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាបានបញ្ជាក់ថា៖

«មហាសន្និបាត JCI អាស៊ីប៉ាស៊ីហ្វិក ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសថ្មីមួយទៀតសម្រាប់គ្រប់ពាណិជ្ជករជាតិ និងអន្តរជាតិទាំងអស់ អាចស្វែងរកទីផ្សារ និងឱកាសវិនិយោគពាណិជ្ជកម្មនានាពីបណ្តាសមាជិករបស់ JCI ពីគ្រប់ទិសទីផងដែរ»។

លោកបានបន្ថែមថា មហាសន្និបាតប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២៤ នេះកើតចេញពីក្តីសុបិន្តយ៉ាងយូរនិងរបស់JCI ដែល ចង់ឃើញសមាជិកសមាជិកាពីបណ្តាប្រទេសនានាមកជួបជុំសន្ទនាគ្នាលើទឹកដីអង្គរ ក៏ដូចជារួមចំណែកក្នុងការផ្សព្វផ្សាយ     វិស័យទេសចរណ៍វប្បធម៌ និងបង្ហាញពិភពលោកអំពីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍របស់កម្ពុជាផងដែរ។

ក្នុងរយៈពេល១៤ឆ្នាំមកនេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានធ្វើកិច្ចការសង្គមជាច្រើនដែលគាំទ្រទៅដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតាមរយៈការបង្កើតគម្រោងស្ម័គ្រចិត្តសង្គមជាច្រើន។ បច្ចុប្បន្នមាន សាខាចំនួន៦ សមាជិកសកម្មប្រមាណជាង៣០០នាក់ បណ្តាញសមាជិកជាង១០០០នាក់ និងប្អូនៗសិស្សនិស្សិតស្ម័គ្រចិត្តជាច្រើនរយនាក់ផ្សេងទៀតបាននឹងកំពុងធ្វើការលើគម្រោងប្រមាណជាជាង៥០ដើម្បីផ្តល់ជាប្រយោជន៍ដល់សង្គម។ជាមួយនឹងសមិទ្ធិផលនិងធនធានមនុស្សដែលកំពុងមាននេះហើយ ទើបធ្វើឲ្យJCI កាន់តែមានទំនុកចិត្តនិងកម្លាំងចិត្តក្នុងការរៀបចំមហាសន្និបាតជាលក្ខណៈអន្តរជាតិ ហើយនេះក៏ជាភស្តុតាងបង្ហាញយ៉ាងច្បាស់អំពីភាពរឹងមាំរបស់សា្ថប័ន JCI ដែលមានសមាជិកសមាជិកាប្រកបដោយសក្តានុពល ប្រសិទ្ធិភាពខ្ពស់និងមានសមត្ថភា ព ក្នុងការផ្សព្វផ្សាយទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិរហូតដល់ទៅជិត៤០០០នាក់ មកពី៤៥ប្រទេសទាំងក្នុង តំបន់និងសាកលលោក ឲ្យមកជួបជុំគ្នាលើទឹកដីអង្គរនេះ។

នៅក្នុងសន្និសីទសារពត៌មាននេះដែរ កញ្ញា ដែក ដារី ប្រធានមហាសន្និបាតប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា៖សន្និបាត JCI អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសម្រាប់មេដឹកនាំវ័យក្មេង ហើយកម្ពុជា មានកិត្តិយសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាវាគ្មិនកិត្តិយស។នេះបញ្ជាក់ឱ្យឃើញពីសារៈសំខាន់នៃមហាសន្និ​បាតក្នុងការលើកស្ទួយបម្លាស់ប្តូរវិជ្ជមាននិងកិច្ចសហការថ្នាក់តំបន់។មហាសន្និបាតនេះ មានអ្នកចូលរួមពីអន្តរជាតិជិត៤៧០០ពនាក់ មកពីប្រទេសជាង៤០។

កញ្ញា ដែក ដារី បានឱ្យដឹងថា៖ ក្រៅពីកិច្ចពិភាក្សាពាណិជ្ជកម្ម ការភ្ជាប់បណ្តាញ ពិព័រណ៍សន្និបាត JCI ASPAC នេះក៏មានកម្មវិធីផ្លាស់ប្តូរវប្បធម៌ផងដែរ ដោយមានការចូលរួមពីតំណាងប្រទេសចំនួន១៣ ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញចំនួន១០ ការប្រកួតបាល់ទាត់៦ប្រទេសនិងកម្មវិធីជាច្រើនទៀត។

គួរជម្រាបផងដែរថា លោក Kevee Kumar ប្រធានសភាយុវពាណិជ្ជករអន្តរជាតិ ,លោក Kevin Hin លេខាធិកាសភាយុវពាណិជ្ជករអន្តរជាតិ,លោក Keisuke Shimoyamada អនុប្រធានប្រតិបត្តិសភាយុវពាណិជ្ជករអន្តរជាតិ ,លោកស្រី គិន សំណាង សមាជិកគណៈកម្មាធិការកណ្ដាលនៃសហភាពសហព័ន្ធយុវជនកម្ពុជាក៏បានចូលរួមសន្និសីទសារពត៌មានផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ