មន្ទីរពេទ្យបច្ចេកវិទ្យាឆ្លាតវៃ (AI Hospital) នៅជប៉ុនជាគំរូអនាគតសម្រាប់វិស័យសុខាភិបាលពិភពលោក

បច្ចេកវិទ្យាឆ្លាតវ៉ៃ ( AI Technology ) នឹងក្លាយជារឿងធម្មតារបស់មនុស្សគ្រប់គ្នានៅលើពិភពលោកនាពេលអនាគត ខណៈដែលបច្ចុប្បន្នវាកំពុងមានភាពរីកចម្រើន និងអភិវឌ្ឍយ៉ាងឆាប់រហ័សបំផុតស្ទើរគ្រប់វិស័យ។

មិនថាការងារលំបាក ការងារស្មុគ្រស្មាញ ឬកិច្ចការងារដែលមនុស្សមិនអាចធ្វើបានជាច្រើនផ្សេងទៀតនោះទេ AI សុទ្ធតែអាចចូលរួមពាក់ព័ន្ធ និងធ្វើឲ្យប្រសើរឡើងនូវកិច្ចការងារទាំងនោះទោះបីជាស្ថិតនៅក្នុងបរិបទផ្សេងគ្នា ឬវិស័យផ្សេងៗគ្នាក្តី។

កាន់តែបង្ហាញនូវភាពជឿជាក់ថាចំពោះបច្ចេកវិទ្យាអនាគតមួយនេះ បច្ចុប្បន្នជប៉ុនបានកំពុងតែចាប់ផ្តើមអនុវត្តការងាររបស់មន្ទីរពេទ្យមួយចំនួនជាមួយនឹងមុខងារឆ្លាតវ៉ៃជាច្រើនរបស់បច្ចេកវិទ្យា AI ដែលក្នុងរួមទាំងតុក្កតាសម្រាប់ជួយអ្នកជំងឺជាកុមារ មនុស្សយន្តដឹកជញ្ជូនអ្នកជំងឺ និងថ្នាំពេទ្យ រហូតទៅដល់ប្រព័ន្ធត្រួតពិនិត្យទិន្នន័យគ្រប់ប្រភេទ ក៏ដូចជាបច្ចេកវិទ្យាស្វែងរកកោសិកានៅក្នុងខ្លួនប្រាណរបស់អ្នកជំងឺទៀតផង។

គម្រោងមន្ទីរពេទ្យបច្ចេកវិទ្យាឆ្លាតវ៉ៃ ( AI Hospital) ដែលបច្ចុប្បន្នមានការចូលរួមពីសំណាក់មន្ទីរពេទ្យល្បីៗ និងនាំមុខគេបំផុតរបស់ប្រទេសជប៉ុន ជាគម្រោងដែលដឹកនាំដោយផ្ទាល់ពីសំណាក់លោក Yusuke Nakamura ដែលជាប្រធានវិទ្យាស្ថានជាតិជីវវេជ្ជសាស្ត្រ និងនវានុវត្តន៍។

លោក Nakamura បានលើកឡើងថា ៖ «ពួកយើងត្រូវការបច្ចេកវិទ្យា AI និងបច្ចេកវិទ្យា Digital ដើម្បីអភិវឌ្ឍ និងធ្វើឲ្យប្រសើរឡើងនូវមុខងាររ៉ូបូតដែលមានលក្ខណៈជាក្រុមគ្រូពេទ្យផង និងអ្នកថែរក្សាអ្នកជំងឺផង ហើយគោលបំណងនៃគម្រោងនេះទាំងមូលគឺធ្វើយ៉ាងណានាំមុខនូវភាពមេត្តា និងយកចិត្តទុកដាក់នៃសុខមាលភាព។

បច្ចុប្បន្ននៅតាមមន្ទីរពេទ្យគោលដៅទាំងអស់នោះ AI ត្រូវបានគេបំពាក់ដើម្បីអាចតាមដានទិន្នន័យអ្នកជំងឺឲ្យមានប្រសិទ្ធភាពជាងមុន និងចំណេញពេលវេលាបានយ៉ាងច្រើន ជាពិសេសអាចកាត់បន្ថយអត្រាអ្នកស្លាប់បាត់បង់ជីវិតដោយសារជំងឺមួយចំនួនបានយ៉ាងច្រើនទៀតផង។

កាន់តែពិសេសជាងនេះ ជប៉ុនក៏នឹងគ្រោងបង្កើនប្រតិបត្តិការពិសេសនៃបច្ចេកវិទ្យា AI សម្រាប់សេវាមន្ទីរពេទ្យនេះទៅកាន់តំបន់ជនបទទៀតផងតាមរយៈការគ្រប់គ្រងឧបករណ៍មួយចំនួនធំពីចំងាយដោយមិនចាំបាច់ទាមទារគ្រូពេទ្យជំនាញនៅប្រចាំការ២៤ម៉ោង ឬពេញមួយសប្តាហ៍ទៀតឡើយ។

ជាចុងក្រោយ លោក Nakamura បានលើកឡើងថា នៅពេលដែលគម្រោងសាកល្បងនេះជោគជ័យ១០០ភាគរយហើយនោះ លោកសង្ឃឹមថាវានឹងអាចក្លាយទៅជាសេវាកម្មមន្ទីរពេទ្យថ្មីដែលនឹងអាចប្រើប្រាស់នៅតាមបណ្តាប្រទេសនានាលើពិភពលោកក្នុងអំឡុងពី១០ទៅ២០ឆ្នាំទៀតប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច