តម្លៃប្រេងឆៅឡើងថ្លៃបន្តិច ខណៈ​ដែលមានសញ្ញា​បង្ហាញពី​ការ​រឹត​បន្តឹង​ទីផ្សារ​ប្រេងឆៅ​ពិភពលោក

បរទេស៖ យោងតាមប្រភពពី CNBC បានរាយការណ៍ថា តម្លៃប្រេងឆៅបានឡើងថ្លៃបន្តិចចំពេលមានសញ្ញានៃការរឹតបន្តឹងទីផ្សារពិភពលោក និងភាពមិនប្រាកដប្រជានៃ​ទស្សនវិស័យភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ០,៩ ភាគរយ ឬ ៧៨,៦១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃ ០,៧ ភាគរយ ឬ ៨៣,៦៧ ដុល្លារក្នុងមួយបារ៉ែល។

លោក Giovanni Staunovo អ្នកយុទ្ធសាស្រ្តរបស់ UBS បានសរសេរថា តម្លៃប្រេងបានឡើងថ្លៃក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជាសញ្ញាមួយដែលបង្ហាញថាទីផ្សារប្រេងកំពុងរឹតបន្តឹង។ លើសពីនេះ ទីផ្សារអាចនឹងមានភាពតឹងតែងដោយសារតែព្យុះរដូវរងានៅអាមេរិកខាងជើងកាលពីខែមុនបានប៉ះពាល់ដល់ទិន្នផលប្រេង ១,៤ លានបារ៉ែលក្នុងមួយថ្ងៃនៃការផលិតប្រេងឆៅពិភពលោក។ ការរំខានទាក់ទងនឹងអាកាសធាតុបានកើតឡើងស្របពេលដែលតម្រូវការប្រេងរបស់ឥណ្ឌាបានកើនឡើង ៨,២ ភាគរយកាលខែមករា។

ទន្ទឹមនឹងនេះដែរ ការនាំចេញបានធ្លាក់ចុះប្រហែល ៩ សែនបារ៉ែលក្នុងខែកុម្ភៈ ដែលជាដល់កម្រិតទាបបំផុតចាប់តាំងពីខែសីហា បន្ទាប់ពី OPEC+ អនុវត្តទៅតាមការកាត់បន្ថយទិន្នផលប្រេងរបស់ខ្លួន។ នៅសហរដ្ឋអាមេរិក ស្តុកប្រេងឆៅសម្រាប់ពាណិជ្ជកម្មបានកើនឡើងចំនួន ៣,៥ លានបារ៉ែលកាលពីសប្តាហ៍មុន ខណៈដែលស្តុកសរុបរួមទាំងផលិតផលសម្រេចមិនមានការផ្លាស់ប្តូរអ្វីច្រើននោះទេ។ ស្តុករបស់សហរដ្ឋអាមេរិកបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារការប្រើប្រាស់របស់រោងចក្រចម្រាញ់បានធ្លាក់ចុះ។

ស្របពេលនេះដែរ ទស្សនវិស័យភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ានៅតែមិនប្រាកដប្រជា ខណៈដែលសហរដ្ឋអាមេរិកកំពុងធ្វើការលើបទឈប់បាញ់នៅតំបន់ហ្គាហ្សា ចំពេលដែលភាពតានតឹងកើនឡើងនៅតាមព្រំដែនអ៊ីស្រាអែល លីបង់ និងនៅសមុទ្រក្រហម។

កាលពីថ្ងៃពុធកន្លងទៅនេះ សមាជិកគណៈរដ្ឋមន្ត្រីសង្គ្រាមអ៊ីស្រាអែល លោក Benny Gantz បាននិយាយថា អ៊ីស្រាអែលកំពុងធ្វើការលើកិច្ចខិតខំប្រឹងប្រែងថ្មី ដើម្បីទទួលបានការដោះលែងចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅហ្គាហ្សា។ នៅថ្ងៃព្រហស្បតិ៍ បេសកជនមជ្ឈិមបូព៌ារបស់សេតវិមានលោក Brett McGurk នឹងជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីដោះលែងចំណាប់ខ្មាំងដែលចាប់ដោយក្រុមហាម៉ាស។

គេរំពឹងថា បទឈប់បាញ់បណ្តោះអាសន្នគឺជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងនៅហ្គាហ្សានឹងអាចកាត់បន្ថយហានិភ័យនៃជម្លោះតំបន់មជ្ឈិមបូព៌ា និងការរំខានដល់ការផ្គត់ផ្គង់ប្រេងឆៅ។ យ៉ាងណាមិញអ៊ីស្រាអែលបានបើកការវាយប្រហារម្តងហើយម្តងទៀតប្រឆាំងនឹងគោលដៅរបស់ក្រុម Hezbollah ក្នុងប្រទេសលីបង់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ហើយក្រុមសកម្មប្រយុទ្ធ Houthi ប្រទេសយេម៉ែននៅតែបន្តវាយប្រហារលើការដឹកជញ្ជូនទំនិញនៅក្នុងសមុទ្រក្រហម៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី ៖ វិស័យសំណង់នៅកម្ពុជាកំពុងបន្តកំណើនថេរ និងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/09/2026

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថា វិស័យសំណង់នៅកម្ពុជាកំពុងបន្តកំណើនថេរ និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ ខណៈដែលរាជរដ្ឋាភិបាលក៏កំពុងយកចិត្តទុកដាក់លើកកម្ពស់ទាក់ទាញការវិនិយោគបន្ថែម។ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងពិធីបើកជាផ្លូវការពិព័រណ៍ CAMBUILD លើកទី១៥

ផ្ដើម​ពី​ទុន​ ១​ម៉ឺន​ដុល្លារ​ ខេមហ្វូត ​ពង្រីក​ផលិតផល​គ្រឿង​ទេស​ខ្មែរ ​ជំនួស​ទំនិញ​នាំចូល​

ជំនួញ, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/09/2026

​ចាប់ផ្ដើម​ពី​ទុន​ប្រមាណ​ ១ ​ម៉ឺន​ដុល្លារ ​​បង្កើត​សិប្បកម្ម​ជា​លក្ខណៈ​គ្រួសារ​កាលពី​ឆ្នាំ ​២០០៧ ​អ្នក​ស្រី​ ​សេង​ ​ចិន្ដា ​បាន​ពង្រីក​អាជីវកម្ម​គ្រឿង​ទេស​របស់​ខ្លួន​ក្រោម​ឈ្មោះ​ ​«​ខេមហ្វូត​» ​រហូត​មាន​ផលិតផល​ជាង​ ៧​ មុខ ​និង​កំពុង​បង្កើន​សមត្ថភាព​ផលិត ​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក

ម៉ាឡេស៊ី អាចរកចំណូលបានចន្លោះពី ២៦៩ ទៅ ៣១៨ លានដុល្លារ ពីការរៀបចំប្រណាំងឡាន F1

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/09/2026

បរទេស៖ ការវិលត្រឡប់មកវិញនូវព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 (F1) នៅទីលាន Sepang ក្រោយការលុបចោលជិត ១០ ឆ្នាំនោះ ម៉ាឡេស៊ី រំពឹងថានឹងអាចរកចំណូលចូលសេដ្ឋកិច្ចបានចន្លោះពី ១,១ ពាន់លាន ទៅ ១,៣ ពាន់លានរីងហ្គីត  (ប្រហែល ២៦៩ លាន

ក្រសួងរៀបចំដែនដី បន្តដោះស្រាយបញ្ហា និងឈានដល់ការចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរីចំនួន ៨គម្រោង ស្មើ ១ ៣១២ បណ្ណ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/09/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបន្តយកចិត្តដាក់ប្រឹងប្រែងក្នុងការដោះស្រាយវិវាទ និងបញ្ហា ជូនដល់បងប្អូនដែលជាអតិថិជនទិញគម្រោងលំនៅឋាននៅក្នុងបុរីមួយចំនួន ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។ ជាក់ស្ដែង នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីជួបជុំ សំណេះសំណាល

ចិន បង្ហាញបច្ចេកវិទ្យា និងប្រព័ន្ធធ្វើការដោយ AI ដ៏ទំនើបសម្រាប់វិស័យរុករករ៉ែ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/09/2026

បរទេស ៖ កាលពីដើមខែកញ្ញាកន្លងទៅនេះ នៅក្នុងសន្និសីទរ៉ែអន្តរជាតិ-ចិន ឆ្នាំ២០២៦ ដែលធ្វើឡើងនៅទីក្រុងTianjin ក្រសួងធនធានរ៉ែ និងធម្មជាតិរបស់ប្រទេសចិនបានដាក់បង្ហាញប្រព័ន្ធដំណើរការរុករករ៉ែ ឆ្លាតវៃ (AI-OreSeeking) សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពរុករកធនធានរ៉ែឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពងាយស្រួល។ កាសែត Novinata ដែលបានដកស្រង់ចេញពីប្រភពច្បាស់ការណ៍មួយនៅប្រទេសចិនបានសរសេរថាប្រព័ន្ធនេះត្រូវបង្កើតឡើងដោយអាជ្ញាធរជាតិអង្កេតភូគព្ភសាស្ត្រចិន (China Geological Survey) ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ចិនប្រកាសលទ្ធផលវិជ្ជមាន ១០ ចំណុចពីកិច្ចចរចាពាណិជ្ជកម្មជាមួយអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

ក្រសួងពាណិជ្ជកម្មចិន (MOFCOM) បានប្រកាសអំពីលទ្ធផលវិជ្ជមានចំនួន ១០ ពីកិច្ចពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាម៉េរិកចុងក្រោយបង្អស់

វេទិកា​វេចខ្ចប់ និង​ពិព័រណ៍បច្ចេកវិទ្យាអាហារ​កម្ពុជា ២០២៦ នឹងជួយផលិតផល​របស់សហគ្រិនខ្មែរ​អាច​ប្រកួត​ប្រជែង​លើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

ភ្នំពេញ ៖ កម្ពុជា​បានរៀបចំ​វេទិការ​វេចខ្ចប់ និងពិព័រណ៍​បច្ចេកវិទ្យា​អាហារ​ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល​សន្និបាត​ និងពិព័រណ៍​កោះពេជ្រ​ ចាប់ពីថ្ងៃទី ២៨ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០២៦ ។ វេទិកា និងពិព័រណ៍​មួយនេះ នឹងជួយ​ឱ្យផលិតផល​របស់សហគ្រិន​កម្ពុជា កាន់តែមានភាពទាក់ទាញ សោភណ្ឌភាព និង​ស្តង់ដារ សម្រាប់ការ​ប្រកួត​ប្រជែង​ជាមួយផលិតផលបរទេស។​

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ជំរុញសិស្សជ័យលាភីនៅខេត្តកំពតឱ្យចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត AI និងភាសាអង់គ្លេស

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 28/09/2026

កំពត ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចឹត្តឱ្យសិស្សានុសិស្សចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាជំនួយដ៏មានប្រសិទ្ធភាពក្នុងការរៀនសូត្រ ប៉ុន្តែត្រូវប្រកបដោយការគិតពិចារណាឱ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់រៀនសូត្រភាសាអន្តរជាតិ ពិសេស ភាសាអង់គ្លេស ដែលជាស្ពានចម្លងដ៏សំខាន់សម្រាប់ស្វែងយល់ពីចំណេះដឹងទូទាំងពិភពលោក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត

មហាសេដ្ឋីពិភពលោក Bill Gates ព្រមានពីលទ្ធភាពដែល AI អាចសម្លាប់មនុស្សរហូតដល់ខ្ទង់ពាន់លាននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/09/2026

បរទេស ៖ កំពូលមហាសេដ្ឋីលំដាប់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ដែលមនុស្សជាច្រើនស្គាល់ថាជាអ្នកធ្វើការងារសង្គមដ៏ល្បីល្បាញនោះ បានចេញមុខព្រមានគួរឲ្យព្រួយបារម្ភពាក់ព័ន្ធទៅនឹងភាពរីកចម្រើនយ៉ាងឆាប់រហ័សហួសការស្មាននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬបច្ចេកវិទ្យា AI ។ នៅក្នុងអត្ថបទមួយដែលត្រូវបានយកមកចេញផ្សាយដោយកាសែត RT នៅថ្ងៃដើមសប្ដាហ៍នេះ លោក Gate បានលើកឡើងថា បច្ចេកវិទ្យា

តម្លៃប្រេងឆៅសាកលឡើងថ្លៃបន្តិចវិញ បន្ទាប់ពី លោក Donald Trump បដិសេធសំណើកិច្ចព្រមព្រៀងសន្តិភាពពីអុីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ១,២៧ ភាគរយកើនដល់ ១០៥,៦៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ០,៧៦ ភាគរយកើនដល់ ៩៣,១១ ដុល្លារក្នុងមួយបារ៉ែល