អត្រាមានការងារធ្វើកើនឡើង, អត្រាការប្រាក់ធ្លាក់ចុះ, តម្លៃមាសកើនឡើង កំពុងជំរុញតម្លៃ Bitcoin កើនឡើង

បរទេស ៖ ស្ថានភាពល្អប្រសើរឡើងវិញនៃកំណើនសេដ្ឋកិច្ចរបស់អាមេរិកបានបណ្តាលឲ្យទីផ្សារលុយគ្រីបតូដូចជា Bitcoin(BTC) និង Ethereum​ ជាដើម កំពុងហក់ឡើងគួរឲ្យកត់សម្គាល់គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ពោលគឺឡើងរហូតដល់ប្រមាណជា៦៣,៥០០ដុល្លាររួចទៅហើយ។

មានកត្តាមួយចំនួនដែលជាសញ្ញាវិជ្ជមានចំពោះសេដ្ឋកិច្ចអាមេរិក ដូចជា អត្រាកើនឡើងនៃអ្នកមានការងារធ្វើ។ ជាក់ស្តែង នៅក្នុងខែកញ្ញាកន្លងទៅនេះមានប្រមាណជា ២៥៤ ០០០ការងារថ្មី ពោលគឺច្រើនជាងការរំពឹងទុករបស់ក្រុមអ្នកវិភាគសេដ្ឋកិច្ច។ ក្រៅពីនៅមានដូចជាការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក ដែលបានធ្វើឲ្យទំនុកចិត្តលើទីផ្សារចាប់ផ្តើមមានភាពល្អប្រសើរឡើងវិញដូចគ្នា។

យោងតាមតួលេខដែលបានចេញផ្សាយដោយ The EconomicTimes បានបង្ហាញថា ជាទូទៅ ទំហំទីផ្សារលុយគ្រីបតូបានទទួលកំណើនប្រមាណជា ២,៥៨ភាគរយ ធ្វើឲ្យទំហំសរុបនៅទូទាំងសកលលោកមានទៅដល់ ២,២១ទ្រីលានដុល្លារគិតត្រឹមថ្ងៃចន្ទដដែលនេះ។

ក្រុមហ៊ុនទិញលក់លុយគ្រីបតូ CoinSwitch Markets Desk បាននិយាយថា Bitcoin បានបន្តកើនឡើងតម្លៃចាប់ពី ៥៩,០០០ដុល្លារ និងអាចបន្តទៅដល់ ៦៥,០០០ដុល្លារ ក្នុងពេលខាងមុខឆាប់ៗខាងមុខនេះ។ យ៉ាងណាក៏ដោយ ទោះបីជាមានការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលបានដាក់សម្ពាធមកលើ BTC ប៉ុន្តែនៅពេលដែលតម្លៃមាសកើនឡើង វាជាកត្តាជួយរុញច្រានឲ្យតម្លៃរបស់ BTC កើនឡើងតាមដូចគ្នាផងដែរ។ គួរកត់សម្គាល់ថា គិតត្រឹមម៉ោង១រសៀលថ្ងៃចន្ទ សប្ដាហ៍នេះ លុយ Bitcoin បានកើនឡើងក្នុងអត្រា ២,៦ភាគរយ ឬ ៦៣ ៥៧៧ដុល្លារ ខណៈដែល Ethereum នៅបន្តស្ថិតនៅក្នុងតម្លៃលើស ២ ៤៥០ដុល្លារ។

ប្រធានប្រតិបត្តិក្រុមហ៊ុន Giottus Crypto Platform លោក Vikram Subburaj បានលើកឡើងថា ចំពោះលុយគ្រីបតូ Bitcoin វានឹងបន្តកើនឡើងទៅដល់ ៦៤ ០០០ដុល្លារ ហើយអាចឡើងឈានទៅដល់ ៦៥ ០០០ដុល្លារតែម្តងនៅក្នុងសប្តាហ៍នេះ។ ដោយឡែក លុយគ្រីបតូផ្សេងទៀត ដូចជា BNB, Solana, XRP, Dogecoin, Toncoin, Cardano, Shiba Inu​និង Avalanche ជាដើម ត្រូវបានគេមើលឃើញថាមានកំណើនប្រមាណជា៦ភាគរយនៃតម្លៃរបស់ខ្លួននៅក្នុងទីផ្សារ។

សូមបញ្ជាក់ដែរថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ គេសង្កេតឃើញថា ចំណែករបស់ Bitcoin នៅក្នុងទីផ្សារលុយគ្រីបតូសកលលោកនៅតែជាអ្នកនាំមុខគេដដែល ឬប្រមាណជា ៥៦​,៧៨ភាគរយ ស្មើនឹងប្រមាញ ១,២៥៤ទ្រីលានដុល្លារ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច