ផលិតផលខ្មែរ កំពុងត្រូវបានគេយកចិត្តទុកដាក់ និងគាំទ្រគ្រប់ស្ថាប័នពាក់ព័ន្ធ

ពោធិ៍សាត់ ៖ ចលនាភូមិមួយផលិតផលមួយ ជាការប្រមូលផ្ដុំផលិតផល ព្រមទាំងជាព្រឹត្តិការណ៍ផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ តាមយរៈការដាក់តាំងបង្ហាញ-លក់ផលិតផលខ្មែរ ក្រោមគម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងទទួលបានទីផ្សារក្នុងស្រុក និងក្រៅប្រទេស ដែលមានការចូលរួមពីអ្នកពាក់ព័ន្ធគ្រប់ផ្នែក គ្រប់ស្ថាប័ន។

ឯកឧត្តម ​បណ្ឌិត ​សួង ​ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានមានប្រសាសន៍ថា៖

«សម្រាប់ការគាំទ្រផលិតផលខ្មែរ ថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានទាំង២៥រាជធានីខេត្ត គ្រប់ស្រទាប់វណ្ណៈ បានធ្វើការប្តេជ្ញាចិត្ត រួមគ្នាប្រើប្រាស់ផលិតផលខ្មែរ ភូមិមួយផលិតផលមួយ»។

ឯកឧត្ដមបន្តថា ជាក់ស្ដែងខេត្តពោធិ៍សាត់ ចាប់តាំងពីថ្ងៃទី០១ មេសា ឆ្នាំ២០២៤ ដែលជាទិវាលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ០៩ មេសា មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីគាំទ្រដល់ក្រុមអ្នកផលិតក្នុងស្រុក មិនថាជាផ្នែកចំណីអាហារ ភេសជ្ជៈ កសិផល វត្ថុអនុស្សាវរីយ៍ សម្ភារប្រើប្រាស់ជាដើម ដើម្បីឱ្យពួកគាត់កាន់តែមានកម្លាំងចិត្តក្នុងការផលិត និងអភិវឌ្ឍផលិតផល ក៏ដូចជាគុណភាពបន្ថែមទៀតសំដៅផ្គត់ផ្គង់ឱ្យបាននូវទីផ្សារក្នុងស្រុក និងឈានដល់នាំចេញទៅក្រៅប្រទេស។

គួរបញ្ជាក់ដែរថា ឆ្នាំ២០២៤នេះ ទិវាទិញផលិតខ្មែរកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១-០៦ ខែមេសា ២០២៤ នៅតាមដងស្ទឹង ខេត្តពោធិ៍សាត់ ហើយចលនាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ ដែលមានការតាំងបង្ហាញ-លក់ផលិតផលខ្មែរ ភូមិមួយផលិតផលមួយ ក្រោមគម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងទទួលបានទីផ្សារក្នុងស្រុក និងក្រៅប្រទេស បានធ្វើឡើងកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តពោធិសាត់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញវិស័យឯកជន និងរដ្ឋ ជំរុញឱ្យសហគ្រាសផលិតពង្រឹងគុណភាព ខណៈពលរដ្ឋបន្តពហិការឈប់ប្រើទំនិញថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

ស្របពេលដែលពលរដ្ឋខ្មែរនាំគ្នាពហិការឈប់ប្រើផលិតផលថៃ និងបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ក្រុមអ្នកជំនាញក្នុងវិស័យឯកជន និងរដ្ឋ បានជំរុញឱ្យសហគ្រាសផលិតត្រូវគិតគូរពីគុណភាព ការវេចខ្ចប់ និងកក្តាតម្លៃ ​

អ្នកជំនាញអាជីវកម្មល្បីៗវ័យក្មេងក្នុងស្រុក ចែករំលែកចំណេះដឹង គំនិតថ្មី និងការបង្កើតម៉ាកយីហោខ្មែរឱ្យរឹងមាំ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

សូមជម្រាបថា វេទិកា Proudly-ខ្មែរ គឺជាកម្មវិធីសិក្ខាសាលាពេញមួយថ្ងៃ និងជាការតាំងពិព័រណ៍ផលិតផលខ្មែរ ដែលផ្សារភ្ជាប់យុវជនកម្ពុជា ជាមួយម្ចាស់អាជីវកម្ម និងម៉ាកយីហោ(Brand) ក្នុងស្រុកនានា

វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/06/2026

សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន

ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/06/2026

ប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព័ត៌មានត្រឹមត្រូវ និងចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន ជាមួយនឹងការបកស្រាយបរិបទឱ្យងាយយល់ និងជួយឱ្យប្រជាពលរដ្ឋស្គាល់ទាំងឱកាស ហានិភ័យ សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន

ការធ្វើពហិការ​លើទំនិញថៃ គឺជាឱកាសល្អ​​បំផុត​សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប់តាំង​ពីយោធា​ថៃ​បានបើកការឈ្លានពាន​លើទឹកដីកម្ពុជា កាលពីអំឡុងខែឧសភា ២០២៥ រហូតដល់ពេលនេះ ពលរដ្ឋ​កម្ពុជា​ស្ទើរតែទូទាំ​ងប្រទេស​បាន​នាំគ្នាធ្វើពហិការ​លើ​ទំនិញរបស់ថៃ

អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

ហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី

សារព័ត៌មានបរទេស​ ៖ វិបត្តិប្រេងឥន្ធនៈសកល ជំរុញឱ្យកម្ពុជារកដំណោះស្រាយដើម្បីអាចប្រើប្រាស់ធនធានប្រេងនៅបាតសមុទ្រតម្លៃប្រមាណ ៣០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

សាព័ត៌មាន Business Time ផ្សាយថា វិបត្តិប្រេងពីជម្លោះអ៊ីរ៉ង់ បានបង្កើតភាពបន្ទាន់ឡើងវិញសម្រាប់ប្រទេសកម្ពុជា ដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសថៃ និងដោះស្រាយថាមពលក្រោមសមុទ្រ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី