ថ្មីៗនេះ កសិករចិននៅក្នុងភូមិ Sanzhou នៃទីក្រុង Rongjiang ខេត្ត Guizhou បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយអាចទទួលបានជោគជ័យក្នុងការធ្វើតេស្តសាកល្បងបង្កាត់ពូជស្រូវថ្មីម្យ៉ាងមានទំហំធំ (Giant Hybrid Rice) ព្រមទាំងអាចបង្កបង្កើនផលបានយ៉ាងច្រើនលើសពីការរំពឹងទុក។

ដើមស្រូវពូជថ្មីនេះមានទំហំធំជាងដើមស្រូវធម្មតា ដែលមានកម្ពស់ចន្លោះពី ១,៨ម៉ែត្រទៅដល់ ២,២ម៉ែត្រ ត្រូវបានក្រុមកសិករសាកល្បងដាំដុះតាំងតែពីខែឧសភាកន្លងមក ហើយអាចចាប់ផ្តើមប្រមូលផលបាននៅក្នុងខែកញ្ញានេះជាមួយនឹងផ្ទៃដីដាំដុះសាកល្បងសរុប ០,២៧ហិកតា។
ជាលទ្ធផល ទិន្នផលដែលទទួលបានមានចំនួនច្រើនខ្លាំងដោយសារតែវាអាចលូតលាស់បានល្អ និងផ្តល់គ្រាប់ស្រូវបានច្រើនជាងស្រូវធម្មតា ដោយក្នុងនោះ មួយមូ ឬ ១ mu (១ mu ស្មើនឹង០,០៦៦៧ហិកតា) កសិករអាចទាញបានស្រូវដល់១ ២០០គីឡូក្រាម ឬត្រូវជាជាង១៧តោនក្នុងមួយហិកតា។

កាន់តែអស្ចារ្យជាងនេះទៀតនោះ ស្រូវពូជថ្មី (Giant Hybrid Rice) មានភាពស៊ូទ្រាំខ្លាំងជាមួយនឹងអាកាសធាតុរីងស្ងួតខ្លាំង ឬសូម្បីតែទឹកប្រៃនិងដីមានជាតិប្រៃដោយវានៅតែអាចធ្វើការលូតលាស់បានល្អជាធម្មតា។ គួរឲ្យដឹងដែរថា យោងតាមការបញ្ជាក់របស់ក្រុមកសិករចិនដែលជាអ្នកដាំដុះសាកល្បងបាននិយាយថា ស្រូវពូជថ្មី (Giant Hybrid Rice) ក្នុងមួយកួរមានទងដល់ទៅ៦០ទង ដែលក្នុងនោះមួយទងវាអាចផ្តល់ទិន្នផលជាគ្រាប់ស្រូវរហូតទៅដល់៤៦០គ្រាប់៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content