រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន ភ្ញៀវទេសចរចេញដើរកម្សាន្ដទូទាំងប្រទេសចំនួន ១លាននាក់

ភ្នំពេញ ៖ រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន ដែលគិតចាប់ពីថ្ងៃទី ២១ ដល់ ២៤ ខែមករា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចេញដើរកម្សាន្ដតាមតំបន់ទេសចរណ៍សរុប ១ ០៤៩ ២២២ នាក់។ ក្នុងចំណោមភ្ញៀវទាំងជាង ១លាននាក់ មាននូវភ្ញៀវជាតិចំនួន ១ ០០៧ ១៦៦នាក់ និងភ្ញៀវបរទេសចំនួន ៤២ ០៥៦នាក់។

ចំពោះគោលដៅទេសចរណ៍សំខាន់ៗក្នុងរយៈពេលនៃការដើរកម្សាន្ដរបស់ភ្ញៀវ ៤ថ្ងៃនេះរួមមាន ៖ ខេត្តព្រះសីហនុ (២៩៦ ០២៨នាក់) ខេត្តសៀមរាប (១០៥ ៤៨១នាក់) ខេត្តបាត់ដំបង (១០២ ៧៧៨នាក់) ខេត្តកំពត (៨២ ១៩៩នាក់) ខេត្តប៉ៃលិន (៨១ ៥០០នាក់) ខេត្តកំពង់ចាម (៦៧ ៩១៤នាក់) និងខេត្តកែប (៦៧ ០៣០នាក់)។

បើមើលអំពីបែបផែននៃការដើរកម្សាន្ដរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលចូលឆ្នាំចិន គឺច្រើនតែ ដើរជាលក្ខណៈគ្រួសារ ដែលជាហេតុធ្វើឱ្យគោលដៅទេសចរណ៍ទូទាំងប្រទេសសុទ្ធតែបានទទួល ភ្ញៀវកកកុញតែម្ដង។ សម្រាប់ខេត្តព្រះសីហនុវិញ ភ្ញៀវទេសចរភាគច្រើននិយមទៅវិលល្ងាច ជាមួយការ​ធ្វើដំណើរងាយស្រួលជាងមុន និងលឿនជាងមុនតាមផ្លូវល្បឿនលឿន។

យ៉ាងណាមិញ បើតាមក្រសួងទេសចរណ៍បានឱ្យដឹងថា ចរន្តនៃការដើរកម្សាន្ដរបស់ភ្ញៀវ ក្នុងអំឡុង ពេលចូលឆ្នាំចិននាឆ្នាំនេះ មានសភាពផុសផុលច្រើន ដោយហេតុថា ពិធីបុណ្យចូលឆ្នាំចិនធ្វើឡើង​ចំថ្ងៃចុងសប្ដាហ៍ស្រាប់ ដូច្នេះហើយ ប្រជាពលរដ្ឋបានចាកចេញពីទីក្រុង ទៅកាន់ស្រុកកំណើត តាំងតែពីថ្ងៃសុក្រទី ២០ម្ល៉េះ។

ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា ប្រជាជនមួយចំនួនបានត្រឡប់ចូលរាជធានីភ្នំពេញ​កាល​ពីថ្ងៃចន្ទ ហើយខ្លះទៀតបានត្រលប់ចូលវិញនាល្ងាចថ្ងៃអង្គារ។ ជាមួយគ្នានេះ អាជីវករនៅតាមផ្សារ និងអ្នកលក់ដូរនៅតាមផ្ទះបានបិទតូប និងហាងជាបណ្តោះអាសន្នក្នុងរយៈពេលចូលឆ្នាំនេះ ដើម្បី​ជួបជុំគ្រួសារ និងដើរកម្សាន្ត រីឯអង្គភាព និងស្ថាប័នមួយចំនួនបានអនុញ្ញាតឱ្យបុគ្គលិ​កឈប់សម្រាក ដោយដាក់ជាកម្មវិធីប្រជុំបូកសរុបប្រចាំឆ្នាំជាដើម។

ចំពោះការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ទៀតសោត ត្រូវបានក្រសួងទេសចរណ៍​បញ្ជាក់ថា មានភាពល្អប្រសើរមិនមាន​បញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ជួយជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយសុវត្ថិភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2024

គម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ «លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន» បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយសុវត្ថិភាពនៅក្នុងសហគមន៍

រោងម៉ាស៊ីនកិនស្រូវ ប្រមូលទិញស្រូវពីកសិករ ខណៈផលស្រូវដើមរដូវមានតម្លៃប្រសើរឡើង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2024

មន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា ទីផ្សារតម្លៃស្រូវបានត្រឡប់មករកស្ថានភាពល្អប្រសើរវិញ ហើយ ខណៈដែលបណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកកំពុងសម្រុកចុះទិញ

ការ​វិនិយោគលើ​លំនៅឋាន​ក្នុងឆ្នាំ២០២៤ ​នៅតែមាន​ចំណែក​ខ្ពស់​ក្នុងវិស័យ​សំណង់ទាំងមូល​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2024

ការអភិវឌ្ឍលើ​លំនៅឋានក្នុង​ឆ្នាំ២០២៤​នេះ នៅតែមានកំណើ​នវិជ្ជាមាន​ ដោយបានរួមចំណែក​ខ្ពស់​​ក្នុងវិស័យសំណង់ទាំង​មូល​​របស់កម្ពុជា​

ស្វែងយល់ពីបច្ចេកទេសងាយៗក្នុងការដាំពោតយកស្នៀត ដែលកសិករគួរដឹង

ជំនួញ, ព្រឹត្តិការណ៍

• 08/10/2024

ពោត ជាដំណាំមានសក្ដានុពលមួយប្រភេទ ដែលប្រជាកសិករយើងនិយមដាំ ក្នុងនោះគេក៏អាចដឹងពីបច្ចេកទេសងាយៗ ក្នុងការដាំពោតយកស្នៀតលក់ និងរកចំណូលក្នុងគ្រួសារ។

អត្រាមានការងារធ្វើកើនឡើង, អត្រាការប្រាក់ធ្លាក់ចុះ, តម្លៃមាសកើនឡើង កំពុងជំរុញតម្លៃ Bitcoin កើនឡើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2024

ទំហំទីផ្សារលុយគ្រីបតូបានទទួលកំណើនប្រមាណជា ២,៥៨ភាគរយ ធ្វើឲ្យទំហំសរុបនៅទូទាំងសកលលោកមានទៅដល់ ២,២១ទ្រីលានដុល្លារគិតត្រឹមថ្ងៃចន្ទដដែលនេះ

ស្វែងយល់ពីបទល្មើសក្លែងបន្លំឆបោកតាមរយៈគម្រោងមូលនិធិ និងវិធីសាស្ត្រការពារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2024

ការឆបោកក្លែងបន្លំជាអង្គការសប្បុរសធម៌ គឺជាអំពើឆបោកផ្នែកហិរញ្ញវត្ថុ ( financial crime) ពីសប្បុរសជនតាមរយៈការស្នើសុំជំនួយ ក្រោមរូបភាពធ្វើអំពើសប្បុរសជួយជនរងគ្រោះ

ខែកញ្ញា កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន២៨ មានទុនវិនិយោគប្រមាណ ៤៤៣លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2024

នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន២៨ ជាមួយទុន​វិនិ​យោគសរុបប្រមាណ ៤៤៣ លានដុល្លារអាម៉េរិក

ធនាគារពិភពលោក ៖ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅតែបន្តមានសេដ្ឋកិច្ចលូតលាស់លឿនជាងតំបន់ដទៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2024

ធនាគារពិភពលោកបាននិយាយថា ក្នុងឆ្នាំ២០២៤នេះ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅតែបន្តមានសេដ្ឋកិច្ចលូតលាស់លឿនជាងតំបន់ដទៃទៀតលើពិភពលោក

ចិនកំពុងជ្រៀតចូលទីផ្សារលក់យន្តហោះចម្បាំង ខណៈដែលអាមេរិក និងរុស្ស៊ី ហាក់កំពុងភ្លេចខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2024

ប៉ាគីស្ថានបានប្រកាសកាលពីសប្តាហ៍មុននេះថា ការទិញយន្តហោះចម្បាំង JF-17 ពីចិនគឺជាផ្នែកមួយនៃការបញ្ជាទិញសរុបដែលមានតម្លៃដល់ទៅ១,៦ពាន់លានដុល្លាររបស់ខ្លួន

សហគមន៍ស្វាយចន្ទីចំនួន៣ ទិញជី ៣៥០តោនក្នុងពេលតែមួយ ចំណេញលុយជាង១០០លានរៀល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2024

សហគមន៍ទំនើបស្វាយចន្ទីចំនួន៣នៅក្នុងខេត្តកំពង់ធំ ទិញជីចំនួន ៣៥០តោនក្នុងពេលតែមួយ ដែលនាំឱ្យចំណេញលុយពី១០០ទៅ១៥០លានរៀល