ការបង់រំលស់ជារឿងល្អ​ តែសូមពិនិត្យមើលលើចំណុចសំខាន់ៗមួយចំនួនជាមុនសិន

ភ្នំពេញ ៖ ជាការពិត សេវាកម្មបង់រំលស់ជាសេវាកម្មល្អមួយដែលអាចជួយសម្រួលការចាយវាយរបស់ប្រជាជនមួយចំនួន។ ជំនួសឱ្យការប្រើប្រាស់ប្រាក់ទាំងដុលទៅទិញសម្ភារៈណាមួយ ប្រជាជនអាចជ្រើសរើសប្រើសេវាកម្មបង់រំលស់ដែលសមស្របទៅតាមលទ្ធភាពរបស់ពួកគេ។

ទាក់ទិននឹងការបង់រំលស់នេះដែរ លោក ហួរ ពុទ្ធី ដែលជាប្រធានជាន់ខ្ពស់ផ្នែករៀបចំយុទ្ធ​សាស្ត្រ​ឥណទាននៃធនាគារអ៉ីអន បានលើកឡើងថា ការស្វែងរកដៃគូសម្រាប់បង់រំលស់គឺជារឿងដ៏សំខាន់មួយដែលប្រជាជនមិនគួរមើលរំលង។ អ្នកដែលមានបំណងចង់ប្រើសេវាកម្មនេះ គួរតែទៅរកស្ថាប័នណាដែលមានអាជ្ញាបណ្ណអនុញ្ញាតពីធនាគារជាតិ ដែលមានច្បាប់គ្រប់គ្រងត្រឹមត្រូវ។

ក្រៅតែពីចំណុចនេះទៅ​ លោក ហួរ ពុទ្ធី ក៏បានគូសបញ្ជាក់នូវចំណុចសំខាន់មួយទៀតគឺការរៀបចំផែនការហិរញ្ញវត្ថឱ្យបានច្បាស់លាស់។

អ្នកជំនាញរូបនេះបានមានប្រសាសន៍រៀបរាប់ថា៖

«ដើម្បីកុំឱ្យមានហានិភ័យហិរញ្ញវត្ថុ ប្រជាជន​គួរតែ​មានផែនការចំណាយចំណូលឱ្យបានច្បាស់លាស់ ជាពិសេសត្រូវមានមួយកញ្ចប់ដាច់ដោយឡែកសម្រាប់តែការបង់សងត្រឡប់ទៅកាន់ស្ថាប័នផ្ដល់កម្ចីវិញ។»

ប្រសិនបើមានលទ្ធភាព លោកលើកទឹកចិត្តឱ្យអតិថិជនបែងចែកប្រាក់មួយកញ្ចប់ទៀតសម្រាប់ករណីអាសន្ន។ កញ្ចប់នេះនឹងអាចធានាសុវត្ថិភាពដល់អតិថិជនក្នុងករណីដែលរូបគេមានបញ្ហាការងារជាដើម។

លោកបន្តសង្កត់ធ្ងន់ដែរថា៖

«ប្រជាជនត្រូវដឹងថាគាត់ប្រើប្រាស់សេវាកម្មឱ្យឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់គាត់។ ឧទាហរណ៍ថា លទ្ធភាពគាត់អាចខ្ចីបានត្រឹមម៉ូតូសេរីឆ្នាំ២០០០ទេ តែគាត់ចង់​បានសេរីឆ្នាំ២០២៤ ដូច្នេះនៅពេលសិក្សាជាមួយធនាគារមិនជោគជ៏យ គាត់អាចនឹងប្រើប្រាស់កម្ចី​ឯកជន ចំណុចនេះហើយដែលបង្កការគ្រោះថ្នាក់សម្រាប់គាត់។»

ជារួម លោកលើកទឹកចិត្តឱ្យប្រជាជនដែលមានបំណងចង់ប្រើសេវាកម្មបង់រំលស់បើកចិត្តក្នុងការជជែកជាមួយគ្រឹះស្ថានផ្ដល់កម្ចី និងសហការក្នុងដំណើរការសិក្សាលទ្ធភាព ហើយប្រសិនបើគ្រឹះស្ថានផ្ដល់កម្ចីសិក្សាឃើញថាអតិថិជនរូបនោះមិនមានលទ្ធភាពទិញសម្ភារៈតាមការចង់បានរបស់ខ្លួនទេ ក៏សូមឱ្យអតិថិជនគោរពទៅតាមការណែនាំរបស់ធនាគារ៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិកអនុម័តឱ្យក្រុមហ៊ុន Nvidia លក់ឈីបទៅចិន បន្ទាប់ពីជំនួបកំពូលរវាងលោក ត្រាំ និងលោក ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/05/2026

 អាម៉េរិកអនុម័តឱ្យក្រុមហ៊ុនបចេ្ចកវិទ្យា Nvidia លក់ឈីបប្រភេទ H200 ដល់ក្រុមហ៊ុនចិនធំៗចំនួន ១០ បន្ទាប់ពីជំនួបប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចចិន និងអាម៉េរិកដែលបានប្រព្រឹត្តិទៅកាលពីថ្មីៗនេះ

លោក ស៊ី ជីនពីង លើកឡើងពី “Thucydides Trap” និងការមិនប្តូរជំហលើកោះតៃវ៉ាន់ នៅចំពោះមុខលោក ដូណាល់ ត្រាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/05/2026

ជំនួបរវាងមេដឹកនាំមហាអំណាចចិន និងអាម៉េរិកដែលបានប្រព្រឹត្តិទៅកាលពីថ្មីៗនេះ មានបញ្ហាជាច្រើនដែលត្រូវបានលើកយកមកផ្សព្វផ្សាយ ប៉ុន្តែក្នុងនោះគួរឱ្យយចាប់អារម្មណ៍ផងដែរនូវពាក្យថា​ "Thucydides Trap"

១១សាខាក្នុងទីក្រុងភ្នំពេញ ប្រេនដែលបង្កើតឡើងដោយគំនិតកូនខ្មែរ ធីភីស៊ី ភីហ្សា(The Pizza Cambodia) បានចាប់ដំណើរការហើយនៅថ្ងៃនេះ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/05/2026

១១សាខាក្នុងទីក្រុងភ្នំពេញ ប្រេនដែលបង្កើតឡើងដោយគំនិតកូនខ្មែរ ធីភីស៊ី ភីហ្សា(The Pizza Cambodia) បានចាប់ដំណើរការហើយនៅថ្ងៃនេះ

កម្ពុជា កំពុងប្រែក្លាយពីការដាំដុះដំឡូងមីខ្នាតតូច ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

កម្ពុជា កំពុងប្រែក្លាយការដាំដុះដំឡូងមី ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ ដើម្បីការជំរុញសេដ្ឋកិច្ចជនបទ និងលើក​កម្ពស់វិស័យកសិកម្ម

វិស័យឯកជនគាំទ្រការចុះបញ្ជីវិនិយោគតាមរយៈការប្រើត្រា និងហត្ថលេខាអេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/05/2026

បណ្តាអ្នកវិនិយោគក្នុងស្រុកដែលជាវិស័យឯកជន បានសម្តែងការសាទរ និងគាំទ្រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ជាសេនាធិការ ក្នុងការដាក់ឱ្យប្រើប្រាស់ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-stamp & e-signature)

អាម៉េរិក ត្រៀមសាកល្បងអាវុធឡាស៊ែរប្រឆាំងដ្រូន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/05/2026

ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក បានសម្រេចជ្រើសរើសមូលដ្ឋានទ័ពក្នុងស្រុកចំនួន ៥ ទីតាំង ដើម្បីអនុវត្តកម្មវិធីសាកល្បងបច្ចេកវិទ្យាប្រឆាំងដ្រូនកម្រិតខ្ពស់​សំដៅពង្រឹងសន្តិសុខមាតុភូមិ និងជាការទប់ទល់ទៅនឹងការគំរាមកំហែងតាមផ្លូវអាកាស

វិស័យកសិកម្មរំពឹងថានឹងមានកំណើន ១,៣% សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

វិស័យកសិកម្ម​នៅកម្ពុជា ត្រូវបានព្យាករថានឹងមានកំណើនជាមធ្យមប្រមាណ ១,៣ ភាគរយ សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩

ការបិទព្រំដែនកម្ពុជា-ថៃ ជំរុញទំហំពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី មានកំណើនជាង ២២០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

ការដោះដូរទំនិញកម្ពុជា-សិង្ហបុរី ​នៅក្នុងរយៈពេល ៤ ខែ ​(មករា-មេសា) ​ឆ្នាំ២០២៦ សម្រេច​បានជាង​ ៧៧៥ លានដុល្លារ ​កើនឡើងជាង ២២០% ​ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំ២០២៥

មានដីត្រឹមតែ៣០០០ម៉ែត្រការ៉េរ កសិករ​មួយគ្រួសារ ដាំដុះ​បន្លែចម្រុះ និងចិញ្ចឹម​សត្វ អាច​រក​ចំណូលបានជិត​១ពាន់​ដុល្លារ​ក្នុងមួយខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

កសិករ​មួយគ្រួសារ បានចែករំលែកពីបទពិសោធន៍នៃការ​ធ្វើកសិកម្ម​ចម្រុះ ( កសិអេកូឡូស៊ី ) នៅលើផ្ទៃដីសរុប​ត្រឹមតែ ០,៣ហិកតា​ ​អាចរកចំណូល​បាន​ជិត​ ​១០០០​ដុល្លារអាម៉េរិក សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ

តម្លៃប្រេងឡើងថ្លៃបន្តិច បន្ទាប់ពីអាម៉េរិកអះអាងថា ចិនយល់ព្រមទិញប្រេងពីខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

នៅថ្ងៃសុក្រនេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ១,៤៩% ឬ ១០៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,៥៥ ភាគរយ ឬ ១០២,៧៤ ដុល្លារក្នុងមួយបារ៉ែល

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]