ស្តេចសាច់ហេម (Ham) របស់អ៊ីតាលីមួយប្រភេទមានតម្លៃប្រមាណ១០០ដុល្លារ ក្នុង១គីឡូក្រាម

បរទេស ៖​ Culatello di Zibello ត្រូវបានគេចាត់ទុកថាជាស្ដេចសាច់ហេមដ៏ល្អ និងមានគុណភាព (King of Italy Salumi) ដែលមានតម្លៃថ្លៃជាងគេនៅក្នុងប្រទេសអុីតាលី ប្រមាណ ៤០ដុល្លារ ក្នុងមួយផោន ឬស្មើនឹងប្រមាណជិត១០០ដុល្លារក្នុង១គីឡូក្រាម ដែលជាប្រភេទសាច់ហេមអ៊ីតាលីដែលមានតម្លៃថ្លៃជាងគេបំផុត។

សាច់ហេម ជាធម្មតាគឺជាប្រភេទសាច់ដែលផលិតចេញពីភ្លៅជើងខាងក្រោយនៃសត្វជ្រូក ហើយវាត្រូវយកទៅប្រឡាក់ និងរក្សាទុកជាមួយនឹងសីតុណ្ហភាពធម្មតាមួយក្នុងរយៈពេលដ៏យូរមុននឹងអាចយកវាទៅដាក់ក្នុងទូរកករហូតអាចលក់បាន។ ប៉ុន្តែសម្រាប់សាច់ហេមរបស់អ៊ីតាលីមួយប្រភេទនេះវិញ Culatello di Zibello វាមានភាពខុសប្លែកពីគេ ទាំងពេលវេលានៃការរក្សាទុក និងលក្ខខណ្ឌពិសេសមួយចំនួនផង ទើបធ្វើឲ្យវាក្លាយទៅជាស្តេចសាច់ហេមរបស់អ៊ីតាលី និងមានតម្លៃថ្លៃជាងគេ។

Culatello di Zibello ជាហេមដែលមានរសជាតិឆ្ងាញ់ ផ្អែម ហើយថែមទាំងមានក្លិនឈ្ងុយខ្លាំង ប៉ុន្តែផ្អែកតាមការបញ្ជាក់របស់លោក MassimoPezzani ម្ចាស់រោងចក្រ​ Antica Ardenga និងជាអ្នកផលិតសាច់ហេមនេះបាននិយាយថា បច្ចេកទេសនៃការផលិតសាច់ហេមរបស់ពួកគាត់ហាក់មិនមានអ្វីដែលជាបច្ចេកទេសអស្ចារ្យនោះទេ ប៉ុន្តែអ្វីដែលជាលក្ខណៈពិសេសរបស់វាគឺកត្តាធម្មជាតិ និងអាកាសធាតុនៅក្នុងតំបន់នេះតែប៉ុណ្ណោះ។

លោកបន្តឲ្យដឹងថា ជ្រូកនីមួយៗរបស់លោកដែលបានចិញ្ចឹម និងត្រូវបានជ្រើសរើសគឺមានទម្ងន់ធ្ងន់ខ្លាំងណាស់ ដោយសារតែអាកាសធាតុអំណោយផល ហើយមានតែជ្រូកដែលមានទម្ងន់ ២២០ ទៅ ២៣០ គីឡូប៉ុណ្ណោះដែលអាចយកមកផលិតបាន ហើយក្នុងតំណាក់កាលប្រឡាក់ទុកទៀតសោត ក៏មិនបានប្រើប្រាស់សារជាតិគីមីអ្វីទាំងអស់នោះដែរ។

វិធីសាស្ត្ររុំសាច់ដែលប្រឡាក់កាន់តែមានភាពប្រាកដប្រជាខ្លាំងមែនទែន ពីព្រោះវាទាមទារនូវវត្ថុធាតុដើមពីធម្មជាតិសុទ្ធសាធ និងចំណាយពេលយូរដោយក្នុងនោះ ៥ដុំសាច់ហេម ដែលគេបានរុំនោះនឹងត្រូវចំណាយពេលដល់ទៅ ១ ម៉ោង ហើយនឹងត្រូវរក្សាទុកនៅក្នុងឃ្លាំងសម្ងួតអស់រយៈពេល ១៨ ខែ ទៅ ៣៦ ខែមុននឹងយកវាចេញទៅលក់បាន។

គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះសិប្បកម្ម Antica Ardenga អាចផលិតសាច់ហេមប្រភេទនេះដល់ទៅ ៤ ០០០ ឬ ៥ ០០០ដុំក្នុងមួយឆ្នាំ ដោយមួយដុំអាចលក់ចេញបានក្នុងតម្លៃប្រមាណជា ៣៣៦ដុល្លារ ឬមានតម្លៃសរុបប្រចាំឆ្នាំអាចមានចន្លោះពី ១ ៣៤៤ ០០០ដុល្លារទៅ ១ ៦៨០ ០០០ដុល្លារ ខណៈដែលទីផ្សារផ្គត់ផ្គង់សំខាន់គឺនៅក្នុងស្រុកប្រមាណ ៧០ភាគរយ ហើយមានតែ ៣០ភាគរយប៉ុណ្ណោះដែលត្រូវបាននាំចេញទៅកាន់ទីផ្សារបែបអឺរ៉ុប។ ដូចនេះប្រភេទសាច់ហេមបែបនេះមិនងាយរកបាននៅលើទីផ្សារនោះឡើយ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន​​ ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម

គយអាចបាត់បង់ចំណូល ៤៧ លានដុល្លារក្នុងមួយខែ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការចំនួន ២ នេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/04/2026

វិធានការចំនួន ២ ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល នឹងធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាត់បង់ចំណូលប្រមាណ ៤៧ លានដុល្លារអាម៉េរិក ក្នុងមួយខែ។

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

តម្លៃប្រេងឆៅធ្លាក់ចុះជាង ១៥ ភាគរយ បន្ទាប់ពីមានបទឈប់បាញ់បណ្តោះអាសន្នរវាងអាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

តម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលទីផ្សារភាគហ៊ុនបានហក់ឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានលក្ខខណ្ឌរយៈពេលពីរសប្តាហ៍ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/04/2026

ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។

វត្តមាន SMEs ប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជា “ឆ្អឹងខ្នងដ៏រឹងមាំ” ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល ខណៈវត្តមាន SMEs មានប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)