កម្ពុជា រៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចលើកទី១ ដោយជំរុញការផលិត កែច្នៃ និងការនាំចូលទីផ្សារអឺរ៉ុប

ភ្នំពេញ៖ កម្ពុជា និងសហភាពអឺរ៉ុប បានរៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាលើកទីមួយ នាថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៥ ក្រោមមូលបទ៖ «ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប»នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី រាជធានីភ្នំពេញ។ វេទិកានេះមានគោលបំណងពង្រឹងវិស័យស្វាយចន្ទី និងម្រេចរបស់កម្ពុជា តាមរយៈការលើកកម្ពស់ការផលិត ការកែច្នៃ និងការឈានចូលទីផ្សារថ្មីៗ ដែលរួមចំណែកដល់គោលដៅជំរុញទំនើបកម្មឧស្សាហកម្ម និងការកែច្នៃផលិតផលដែលមានតម្លៃបន្ថែមខ្ពស់។

វេទិកាពាណិជ្ជកម្មនេះ ត្រូវបានសហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, សហភាពអឺរ៉ុប, សហព័ន្ធសាធារណរដ្ឋអាល្លឺម៉ង់, ស​ហ​ព័​ន្ធ​ស្វាយ​ច​ន្ទី​ក​ម្ពុ​ជា​​, ​ស​ហ​គ​មន៍​ស​ហ​​ព័ន្ធ​ម្រេ​ច និ​ង​​គ្រឿង​​ទេស​កម្ពុជា ដោយបានប្រមូលផ្តុំក្រុមហ៊ុនផលិត កែច្នៃ នាំចេញ អ្នកវិនិយោគ និងក្រុមហ៊ុនចែកចាយក្នុងវិស័យ ស្វាយចន្ទី និងម្រេច ប្រមាណ ៣០០ នាក់ មកពីកម្ពុជា អាស៊ាន និងអឺរ៉ុប។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ កម្ពុជាមានស្តង់ដារជាតិសម្រាប់ផលិតផលគ្រាប់ស្វាយចន្ទីចំនួន ១ ស្តង់ដារ និងផលិតផលម្រេចចំនួន ៤ ស្តង់ដារ ហើយកំពុងកែសម្រួលស្តង់ដារគ្រាប់ស្វាយចន្ទីឱ្យសមស្របទៅតាមស្ថានភាពបច្ចុប្បន្ន។

ឯកឧត្តមបានបន្ថែមថា៖

«នាពេលថ្មីៗនេះ កម្លាំងផលិត និងកែច្នៃក្នុងស្រុកកំពុងទទួលបាននូវការគាំទ្រយ៉ាងក្លៀវក្លា និងកំពុងមានសន្ទុះនិងចលនការគួរជាទីមោទនៈ។ ក្រសួងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធបន្តចូលរួមសហការ ដើម្បីអភិវឌ្ឍស្តង់ដារស្វាយចន្ទី និងម្រេចបន្ថែមទៀតឱ្យស្របតាមតម្រូវការទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងបន្តវិនិយោគ​​លើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសលើការដឹកជញ្ជូន ​កន្លែងស្តុកទុក និងរោងចក្រកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែមនៃផលិតផលស្វាយចន្ទី និងម្រេចសម្រាប់ទីផ្សារថ្មីៗ »។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា៖

«កម្ពុជា កំពុងពង្រីកលទ្ធភាពទទួលបានទីផ្សារថ្មីៗ និងពង្រឹងកេរ្តិ៍ឈ្មោះក្នុងនាមជាដៃគូពាណិជ្ជកម្មប្រកបដោយទំនុកចិត្ត តាមរយៈការទាញយកប្រយោជន៍ពីកិច្ចសម្រួលពាណិជ្ជកម្ម និងអនុគ្រោះផ្សេងៗ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)»។

លោកជំទាវរដ្ឋមន្ត្រីបានបន្ថែមថា រាជរដ្ឋាភិបាលបានបន្តប្តេជ្ញាលើកកម្ពស់ភាពប្រកួតប្រជែងជាសាកលនៃវិស័យយុទ្ធសាស្ត្រលើផលិតផលស្វាយចន្ធី និងម្រេច ដែលមានគុណភាពខ្ពស់ សំដៅសម្រេចបាននូវមហិច្ឆតាពង្រឹងឋានៈរបស់ខ្លួនឱ្យក្លាយជាប្រទេសដែលផលិត និងនាំចេញឈានមុខគេ។ កម្ពុជាបាន និងកំពុងខិតខំលើកស្ទួយ និងប្រែក្លាយពីប្រទេសផលិតទៅជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទី និងម្រេចប្រកបដោយគុណភាពខ្ពស់ និងរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជាក៏បាន​ផ្ដោតសំខាន់ទៅលើការពង្រឹងសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារពិភពលោក។ តាមរយៈកិច្ចសហការជិតស្និទ្ធ​ជាមួយភាគីពាក់ព័ន្ធទាំងអស់ ក្រសួងពាណិជ្ជកម្មកំពុងពង្រឹងបន្ថែមក្នុងការនាំចេញ ការធានាគុណភាព វិញ្ញាបនប័ត្រ និងប្រព័ន្ធតាមដានដំណើរការផលិតកម្មឱ្យស្របគ្នាទៅនឹងស្តង់ដារទីផ្សារអឺរ៉ុប។

ដោយមើលឃើញពីសក្តានុពល និងកាលានុវត្តភាពនៃដំណាំស្វាយចន្ទី និងម្រេច លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម តាមរយៈកិច្ចសហការជិតស្និទ្ធពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានរួមគ្នារៀបចំគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ និងបច្ចុប្បន្នកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយម្រេចកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណារួមគ្នាជំរុញការអភិវឌ្ឍផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទី និងម្រេច ឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ចម្បងមួយសម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

គួរជម្រាបថា៖ កម្ពុជាកំពុងសហការជាមួយដៃគូនានា រួមទាំងសហភាពអឺរ៉ុប ដើម្បីពង្រឹងលទ្ធភាពសម្រាប់ការនាំចេញ និងធានាអនុលោមតាមស្តង់ដាររបស់ទីផ្សារ ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាព ប្រព័ន្ធវិញ្ញាបនបត្រកម្ម និងប្រព័ន្ធតាមដានប្រភពដើមទំនិញ។

ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានកោតសរសើរចំពោះគុណភាពគ្រាប់ស្វាយចន្ទី និងម្រេចកម្ពុជាថា មានសក្តានុពល និងបានប្រែក្លាយពីដំណាំប្រពៃណីទៅជាផលិតផលសក្តានុពលសម្រាប់ការនាំចេញដ៏សំខាន់។ សហភាពអឺរ៉ុប កំពុងសហការជាមួយកម្ពុជា ដើម្បីគាំទ្រកសិករ និងសហគ្រាសធុនតូច និងមធ្យម ក្នុងការនាំចេញផលិតផលរបស់ពួគគេទៅកាន់ទីផ្សារអន្តរជាតិ ជាពិសស ទីផ្សារតំបន់អឺរ៉ុប។

ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានលើកឡើងថា៖

«ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេក្នុងសហភាពអឺរ៉ុប អាល្លឺម៉ង់ មានតម្រូវការផលិត​ផលដែលមានគុណភាពខ្ពស់ និងមានប្រភពច្បាស់លាស់។ កម្លាំងទិញរបស់អ្នកប្រើប្រាស់នៅអាល្លឺម៉ង់ផ្តល់ឱកាសយ៉ាងធំសម្រាប់ការនាំចេញពីកម្ពុជា។ យើងក៏មានបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបផ្នែកផលិតកម្ម និងប្រព័ន្ធវិញ្ញាបនបត្រកម្ម ដែលនឹងជួយលើកកម្ពស់ផលិតផលកម្ពុជាឱ្យឆាប់ឈានដល់ស្តង់ដារអន្តរជាតិ»។

សូមជម្រាបដែរថា សម្រាប់វេទិការយៈពេល ២ថ្ងៃនេះ មានរួមបញ្ចូលព្រឹត្តិការណ៍អឺរ៉ុបរួម (Team Europe) កិច្ចពិភាក្សារបស់អ្នកជំនាញ និងការផ្គូផ្គងអាជីវកម្មដែលផ្សារភ្ជាប់ក្រុមហ៊ុនផលិត និងកែច្នៃ ជាមួយអ្នកទិញ អ្នកវិនិយោគ និងអ្នកផ្តល់សេវាគាំទ្រ។ នេះក៏ជាវេទិកាគោលនយោបាយដែលសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងក្នុងចំណោមក្រសួង-ស្ថាប័ន និងដៃគូនានា ឆ្ពោះទៅរកការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិឧស្សាហកម្ម និងលើកកម្ពស់ភាពប្រកួតប្រជែងសម្រាប់ការនាំចេញរបស់កម្ពុជាផងដែរ៕





របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *