រថយន្តធ្វើដំណើរប្រចាំថ្ងៃរបស់មនុស្សទូទៅដែលដើរដោយថាមពលចំហេះប្រេងឥន្ធនៈបញ្ចេញសារធាតុកាបូនគឺជាបញ្ហាដ៏ស្មុគ្រស្មាញ និងជាបញ្ហាស្នូលនៃការបំពុលអាកាស ជាពិសេសជាកត្តាសំខាន់ដែលធ្វើឲ្យមានបម្រែបម្រួលអាកាសធាតុយ៉ាងធ្ងន់ធ្ងរ។

ឧស្ម័នកាបូនិករាប់លានតោនត្រូវបានបញ្ចេញចូលទៅក្នុងបរិយាកាសជារៀងរាល់ឆ្នាំ ដែលបានបំផ្លិចបំផ្លាញស្រទាប់អូហ្សូនដែលមាននាទីជាអ្នកការពារភពផែនដីពីការកើនឡើងនៃកំដៅយ៉ាងខ្លាំងក្លាពីពន្លឺព្រះអាទិត្យ ម្ល៉ោះហើយបានជាបច្ចុប្បន្នគេសង្កេតឃើញថារថយន្តអគ្គិសនីបានក្លាយទៅជាដំណោះស្រាយសម្រាប់ពិភពលោកក្នុងការគេចចេញពីវិបត្តិមួយនេះ។

ជាទូទៅរថយន្តអគ្គិសនីមានអាយុកាល១០ឆ្នាំគឺនឹងទាមទារឲ្យមានការផ្លាស់ប្តូរថ្មសាកអគ្គិសនីរថយន្តចេញ ប៉ុន្តែអ្នកជំនាញជឿជាក់ថាបច្ចុប្បន្នការកែច្នៃសារធាតុគិមីដែលមាននៅក្នុងថ្មសាកថាមពលអគ្គិសនីទាំងនោះមកជាសម្ភារ និងឧបករណ៍ប្រើប្រាស់ឡើងវិញហាក់មិនទាន់ឈានដល់ចំនួនពាក់កណ្តាលនៃថ្នសាកដែលត្រូវបោះបង់ចោលនោះឡើយ។

ដូចនេះ មានការចោទជាសំណួរថា តើកាកសំណល់ថ្មសាកថាមពលអគ្គិសនីរថយន្តទាំងនោះនឹងអាចក្លាយទៅជាបញ្ហាធ្ងន់ធ្ងរសម្រាប់ភពផែនដីដែរឬទេនៅក្នុងរយៈពេលខាងមុខនេះ?
យ៉ាងណាក៏ដោយ ទោះបីជាមិនអាចធ្វើការព្យាករណ៍ទុកបាន១០០ភាគរយ ប៉ុន្តែអ្នកជំនាញជាច្រើនបាននាំគ្នាធ្វើការពន្យល់ស្រដៀងគ្នាទៅលើការវិវត្តនៃបច្ចេកវិទ្យាកែច្នៃថ្មរថយន្តអគ្គិសនីនាពេលអនាគតថានឹងមានភាពខ្វះខាតនៅឡើយធៀបទៅនឹងចំនួននៃការកើនឡើងនៃកាកសំណល់គិមីទាំងនេះ។
ថ្មរថយន្តអគ្គិសនីពិតជាលំបាកខ្លាំងណាស់ក្នុងការយកវាមកកែច្នៃឡើងវិញ ហើយកាន់តែអាក្រក់នោះគឺសារជាតុដែលមាននៅពីខាងក្នុងគឺជាសារជាតិដែលមានជាតិពុលបំផុតផងដែរ។ ថ្មអគ្គិសនីពីមុនគឺជាថ្មដែលសំបូរទៅដោយជាតិអាស៊ីតខុសពីថ្មរថយន្តបច្ចុប្បន្ន ដែលសំបូរទៅដោយអ៊ីយ៉ុងលីចូម។ ទោះបីជាអ៊ីយ៉ុងលីចូមមិនសូវពុលខ្លាំងដូចជាអាស៊ីតក្តី ប៉ុន្តែនៅពេលដែលវាត្រូវបានគេបោះចោលក៏មានសារធាតុបំពុលដូចគ្នា ខណៈដែលថ្មរថយន្តអគ្គិសនីបច្ចុប្បន្នគឺមានទំហំធំជាង ហើយនាពេលអនាគតទំហំនៃការប្រើប្រាស់នឹងមានការកើនឡើងទ្វេដង ឬរាប់សិបដងជាមិនខាន ដែលប្រការនេះនឹងអាចបង្កឲ្យកើតទៅជាក្តីបារម្ភបំផុតសម្រាប់ពិភពលោកដោះស្រាយសាជាថ្មី។
អ្នកជំនាញរបស់អាមេរិកលោក Ajay Kochhar សហស្ថាបនិកនៃក្រុមហ៊ុន LI-CYCLE បានពន្យល់ថា ក្រុមហ៊ុនភាគច្រើនព្យាយាមគេចវេសចេញពីការងារដែលពាក់ព័ន្ធទៅនឹងការទទួលខុសត្រូវចំពោះវត្ថុធាតុដើមនៃការផលិតថ្មរថយន្ត ពីព្រោះតែកត្តាសំខាន់គឺការប្រឈមមុខទៅនឹងបញ្ហាសុវត្ថិភាពជូនអ្នកប្រើប្រាស់ និងចំពោះបរិស្ថាន។ លោកបន្តទៀតថា នៅក្នុងសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់រថយន្តអគ្គិសនីនាពេលបច្ចុប្បន្ន និងបន្តទៅពេលអនាគត កិច្ចការងារកែច្នៃថ្មរថយន្តឡើងវិញគឺជាចន្លោះប្រហោងដ៏ធំមួយដែលមិនទាន់ត្រូវបានស្វែងរកដំណោះស្រាយបានល្អប្រសើរនៅឡើយ ខណៈដែលទីផ្សាររថយន្តអគ្គិសនីទើបតែមានប្រមាណជា៥ភាគរយប៉ុណ្ណោះនៃរថយន្តដែលត្រូវបានលក់ចេញកាលពីឆ្នាំ២០២០ ហើយជឿជាក់ថា ក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ កាកសំណល់ថ្មរថយន្តអគ្គិសនី នឹងអាចមានទំហំធំ និងខ្ពស់ជាងប៉ម Eiffel Towers ប្រទេសបារាំងទៅទៀត៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content