ម៉ុងហ្គោលី ៖ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ផ្សែង និងការបំពុលខ្យល់គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាសំខាន់ជាច្រើននៅក្នុងរដ្ឋធានី អ៊ូឡង់បាតារ (Ulaanbaatar) របស់ប្រទេសម៉ុងហ្គោលី។

ការប្រើប្រាស់ធ្យូងអនាម័យដែលត្រូវបានកែច្នៃប្រសើរឡើងជាងមុន បានកាត់បន្ថយការបំភាយឧស្ម័នបន្តិចបន្តួចប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងឆ្នាំដែលប្រើប្រាស់ធ្យូងធម្មតា។ ទោះយ៉ាងណាក៏ដោយ ការបំភាយផ្សែងពណ៌សមានជាតិពុលច្រើនជាងមុន។
ប្រធានទីភ្នាក់ងារគ្រប់គ្រងការបំពុលខ្យល់នៅអ៊ូឡង់បាតារ លោក B.Purevsuren បាននិយាយថា ចំនួនប្រភពបំពុលខ្យល់នៅក្នុងទីក្រុង អ៊ូឡង់បាតារ ដូចជារថយន្ត និងនៅតាមគ្រួសារត្រូវបានកើនឡើងជាលំដាប់ រាប់ចាប់តាំងពីការប្រើប្រាស់ដុំធ្យូងអនាម័យ បានចាប់ផ្តើមកើនឡើងនៅឆ្នាំ២០១៩។

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនយានយន្តបានកើនឡើង ១៦% ភាគរយ បើធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០១៩ ប្រសិនបើគិតទៅ ៧០% នៃរថយន្តទាំងនោះប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត និងសាំង។ ប៉ុន្តែប្រជាពលរដ្ឋបាននិយាយថា ការដុតដុំធ្យូងអនាម័យបានបង្កើតឱ្យមានផ្សែងពុល ដោយធ្វើឱ្យបំពង់ផ្សែងជាប់ផេះខ្មៅ។ ជាមួយគ្នានេះដែរ យោងតាមក្រុមគ្រួសារជាច្រើនបានឱ្យដឹងថា ផ្សែងពណ៌សចេញពីការដុតដុំធ្យូងអនាម័យអាចបណ្តាលឱ្យឈឺបំពង់ក។
ទន្ទឹមនឹងនេះ ដោយសំដៅលើមធ្យោបាយដុតដុំធ្យូងអនាម័យមិនត្រឹមត្រូវរបស់ប្រជាពលរដ្ឋ លោក Purevsuren និយាយថា ការដុតមិនត្រឹមត្រូវតាមស្តង់ដារគឺជារឿងធម្មតា និងរួមចំណែកដល់ការបង្កើនការបំពុលបរិយាកាស៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce ចាត់ទុកចិនជាទីផ្សារយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/10/2026
ក្រុមហ៊ុនផលិតរថយន្តទំនើបអង់គ្លេស Rolls-Royce បានចាត់ទុកទីផ្សារចិនជាទីផ្សារដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រវិនិយោគរយៈពេលវែងរបស់ខ្លួន ដោយសារតម្រូវការរបស់អតិថិជន និងបណ្តាញតំណាងចែកចាយដែលកំពុងវិវឌ្ឍល្អ





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content