ឯកឧត្តម សាយ សំអាល់៖ កម្មវិធីទូរស័ព្ទ ដើរលេងស្រុកយើង ជារបត់ថ្មីនៃសង្គមស៊ីវិល័យ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានឯកឧត្តម សាយ សំអាល់ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «កម្មវិធីទូរស័ព្ទ ដើរលេងស្រុកយើង»។ កម្មវិធីនេះ ជាផ្នែកមួយនៃគម្រោង និរន្តរភាពតំបន់ ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ដែលបង្កើតឡើងដើម្បីគាំទ្រ និងជំរុញឱ្យការផ្សព្វផ្សាយអំពីគោលដៅ​អេកូទេសចរណ៍បានកាន់តែទូលំទូលាយ បង្កើនភាពងាយស្រួលដល់ ក្នុងការស្វែងរក ព័ត៌មាន​ច្បាស់លាស់អំពីគោលដៅអេកូទេស​ចរណ៍ និងសម្រួលដល់ការធ្វើដំណើរកម្សាន្ត អ្នកទេសចរ​គ្រប់ជាតិសាសន៍។

ពិធីប្រកាសនេះផងដែរ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួម​ពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងធនាគារពិភពលោក (World Bank) អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើនរូបទៀត ដើម្បីជំរុញ ផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ និងបង្កើនភាព ងាយស្រួលដល់ការស្វែងរកព័ត៌មានច្បាស់លាស់នៃគោលដៅទេស​ចរណ៍ ជាមួយនឹងមុខងារ​សំខាន់ៗដូចជា ផែនទីនាំផ្លូវ ការរៀបចំផែនការធ្វើដំណើរ និងការចែករំលែកព័ត៌មានអំពីតំបន់​ទេសភាពតាមរយៈរូបថត និងសារខ្លីៗជាដើម។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា៖

«ការដាក់ឱ្យដំណើរការ កម្មវិធីទូរស័ព្ទ ដើរលេងស្រុកយើង ជាការបញ្ជក់មួយទៀតពីរបត់ថ្មីរបស់សង្គមកម្ពុជា ងាករកភាពទំនើបកម្ម បច្ចេកវិជ្ជា ស៊ីវិល័យ ស្រឡាញ់គ្រួសារសង្គម ផ្សារភ្ជាប់នឹងបរិស្ថាន»។

ឯកឧត្តម រដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមការងារ អង្គការដៃគូ ដែលបានចូលរួមយ៉ាងសកម្មបង្កើតបានជា «កម្មវិធីទូរស័ព្ទ ដើរលេងស្រុកយើង» មិនត្រឹមតែ ជាសមិទ្ធផលដ៏សំខាន់ តែក៏បង្ហាញឱ្យឃើញថា ពីជីវភាពប្រជាជនកម្ពុជា ល្អប្រសើរ សង្គមរស់រវើក និងមានឱកាសពេញលេញធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារ មិត្តភ័ក្តិគ្រប់ទីកន្លែង តាមរយៈការ លម្ហែជាមួយនឹងធម្មជាតិ។

«កម្មវិធីទូរស័ព្ទ ដើរលេងស្រុកយើង» ក៏ជាការឆ្លើយតបមួយទៅនឹងគោលនយោបាយអភិវឌ្ឍន៍ អេកូទេសចរណ៍ ក្រោមពាក្យស្លោក «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» ដែលនឹងជំរុញឱ្យជីវភាព​របស់ប្រជា ពលរដ្ឋរស់នៅតាមតំបន់ការពារធម្មជាតិមានភាពប្រសើរឡើងជាលំដាប់ តាមរយៈ​ចំណូលពីភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្ត និងរួមចំណែកពង្រឹងជីវភាពសហគមន៍។

កម្មវិធីនេះប្រៀបបាននឹងឱកាស​សម្រាប់ អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ហើយរួមចំណែកកាត់​បន្ថយសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ។

​លោក ​ហូ វណ្ណឌី ទីប្រឹក្សា​សមា​គមទីភ្នាក់ងារ​ទេស​ចរណ៍​កម្ពុជា​បានប្រាប់AMS​ថា ​កម្មវិធីវា​ជា​ការល្អ​​ ព្រោះ​កន្លង​មក​កម្មវិធី​នេះ​ ក្រសួង​បា​នរៀបចំ​ត្រៀមរៀបចំម កសម្រាប់ដំណើរទេសចរណ៍បែប​បរិស្ថាន ដូច្នេះ​កា​រប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នេះ​ វា​បាន​រួម​ចំណែក​យ៉ាង​ធំធេង​សម្រាប់​អ្នក​ទេសចរ​ និង​សហ​គមន៍តំបន់ទេសចរណ៍​នៅ​ក្នុង​មូល​ដ្ឋាន​។

​លោក​បានបញ្ជាក់ដែរ​ថា ក្រៅ​ពីនេះ​​ទៀត កម្មវិធី​ទូរស័ព្ទ​នេះក៏បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ជួយ​ផ្សព្វ​ផ្សាយ និង​ពង្រីក​សក្ដានុ​ពល​ផ្នែក​ទេស​ចរណ៍​ធម្ម​ជាតិ​ទៅ​ដល់វ័យជំទង់ ​យុវវ័យកម្ពុជា តាមរយៈបច្ចេកវិ ទ្យាគាត់អាចស្វែងរកព័ត៌មាន ព្រោះ​ពួក​គាត់​មានចំណង់ចំណូលចិត្ត​សម្រាប់​ដំណើរ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍នានាៗ ​។​

​លោក ហូ វណ្ណឌី ​បានមានប្រសាសន៍ថា​៖

«​ក្រសួងបរិស្ថាន ដែលបាន​ប្រកាសដាក់​ឱ្យប្រើ​ប្រាស់​កម្មវិធី​នេះ វា​បានផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ទេស​ចរ​ស្វែង​រក​ព័ត៌​មាន​ ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​ខ្លួន​ពី​កន្លែង​មួយ​ទៅ​កន្លែងមួយ ដោយមិន​ត្រឹម​តែ​ជា​គោលដៅ​ក្នុង​តំបន់​ទេសចរណ៍តែមួយ​នោះ​ទេ ​តែបានឆ្លើយ​តបតាមតំបន់ទេសចរណ៍នៅគ្រប់ទីកន្លែង​ទូទាំង​ប្រទេសផងដែរ​»​។

​លោក​ហូ វណ្ណឌី បាន​បញ្ជាក់​ថា កម្មវិធី​ទូរ​ស័ព្ទ​នេះក៏​ជំរុញ​ឱ្យមាន​កំណើន​ទេស​ចរ​ដោយ​ស្វ័យ​ប្រវត្តិ​ផងដែរ និងជំរុញទៅ​ដល់​ចង្វាក់​សេវាកម្ម​ផ្សេងៗ ​ដែល​អ្នក​ផ្គត់​ផ្គង់​បាន​ត្រៀម​រៀប​ចំ​សម្រាប់​បម្រើ​ដល់​វិស័យ​ទេស​ចរណ៍នៅក្នុងតំបន់របស់ខ្លួន ដែល​ការកម្សាន្តរបស់ទេសចរ គឺជាការផ្សព្វផ្សាយដូចទៅ នឹងការផ្សព្វ​ផ្សាយបណ្តាញសង្គមដែរ។

​សូមបញ្ជាក់ថា រយៈពេល៧ខែក្នុងឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរ ផ្ទៃក្នុងប្រមាណជាង១២.១៨លាននាក់ ខណៈក្នុងខែកក្កដាកន្លងទៅមានភ្ញៀវទេសចរផ្ទៃក្នុងដើរ ទស្សនាប្រមាណ១លាន១សែននាក់។

ក្នុងនោះ ក្រសួងទេសចរណ៍រំពឹងថាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ១៦លាននាក់សម្រាប់ ឆ្នាំ២០២៣នេះ ក្រោមទម្រង់អក្សរ V ដូចដែលព្យាករណ៍ក្នុងផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី