តួនាទីមន្ត្រីឥណទានចំពោះការសម្របសម្រួល និងដោះស្រាយបញ្ហាក្នុងវិស័យធនាគារ

មន្ត្រីឥណទាន ឬដែលប្រជាជនភាគច្រើនស្គាល់ថា CO ជាបុគ្គលដែលមានតួនាទីយ៉ាងសំខាន់នៅ ក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។ សំខាន់ព្រោះ មន្ត្រីឥណទានជាអ្នករកអតិថិជនជូនស្ថាប័ន ធនាគារ និងមីក្រូហិរញ្ញវត្ថុ ហើយក៏ជាអ្នកដោះស្រាយនូវបញ្ហានានាជាមួយអតិថិជនផងដែរ។

យ៉ាងណាមិញ ជាញឹកញយតួនាទីជាមន្ត្រីឥណទានបែរជាត្រូវបានប្រជាជនមើលឃើញថាមិនល្អ តាមរយៈការបង្ហោះចែកចាយលើបណ្ដាញសង្គមអំពីសកម្មភាពដោះស្រាយបញ្ហាជាមួយអតិថិជន។ ម្លោះហើយ តួនាទីរបស់មន្ត្រីឥណទានជារួមក៏ត្រូវបានវាយប្រហារផងដែរ។

ពាក់ព័ន្ធនឹងតួនាទីរបស់មន្ត្រីឥណទាន លោក សុខ សុថា អគ្គនាយកប្រតិបត្តិនៃធនាគារអ៊ូរីបានឱ្យ ដឹងថា ការងារជាមន្ត្រីឥណទាននេះមានបញ្ហាប្រឈមខ្ពស់ណាស់ ជាពិសេសត្រូវដោះស្រាយបញ្ហា ជាប្រចាំជាមួយអតិថិជនដែលប្រើប្រាស់សេវាកម្ម។

លោកបានគូសបញ្ជាក់អំពីតួនាទីសំខាន់ៗរបស់មន្ត្រីឥណទានថា៖

«តួនាទីដំបូងរបស់គាត់គឺផ្សព្វ​ផ្សាយស្វែងរកអតិថិជន ដើម្បីឱ្យអតិថិជនមកប្រើប្រាស់សេវាដែលមានសេវាប្រាក់បញ្ញើ»។

តួនាទីសំខាន់បន្ទាប់ទៀតគឺ វាយតម្លៃ និងសិក្សានូវកម្ចី ថាតើអតិថិជនអាចមានលទ្ធភាព​ខ្ចីក្នុង​កម្រិតណា ទំហំប៉ុណ្ណា អតិថិជនមានចំណូលចំណាយរបៀបម៉េចដើម្បីសមស្រប​ជាមួយនឹង​ការខ្ចីប្រាក់ ហើយពួកគេគួរតែមានទ្រព្យធានារបៀបណាជាដើម។ ម្យ៉ាងទៀត តើអ្វីជា​គោលបំណង​នៃការប្រើប្រាស់របស់អតិថិជន ហើយតើទំហំដែលពួកគេខ្ចីនោះស័ក្កសមនឹងគោលបំណងនៃការ ប្រើប្រាស់ឬទេ។

ក្រោយពីបានផ្ដល់កម្ចីដល់អតិថិជនហើយ ស្ថាប័នខ្លះតម្រូវឱ្យមន្ត្រីឥណទានមានតួនាទី សម្រប​សម្រួល​ក្នុងការប្រមូលប្រាក់ត្រឡប់មកវិញ។ ជាមួយគ្នានោះ លោក សុខ សុថា បន្តឱ្យដឹងថានៅ ពេលមានបញ្ហាលើការសងត្រឡប់របស់អតិថិជន មន្ត្រីឥណទានក៏ត្រូវជាអ្នកដោះស្រាយ ដោយធ្វើ​ យ៉ាងណាឱ្យស្ថាប័នរបស់ខ្លួនអាចទទួលបានប្រាក់ត្រឡប់មកវិញ។

ដូច្នេះហើយ មន្ត្រីឥណទានពិតជាមានតួនាទីសំខាន់ ពោលគឺជាស្ពានភ្ជាប់ពីធនាគារ ឬមីក្រូហិរញ្ញវត្ថុទៅកាន់អតិថិជន ហើយវិស័យទាំងនេះពិតជាជួបការលំបាកប្រសិនបើគ្មានមន្ត្រី ឥណទាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី