ចំណេះដឹង ៖ Twitter Inc ជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមដ៏ធំមួយដែលបានបង្កើតឡើងកាលពីឆ្នាំ២០០៧ ហើយរហូតមកដល់សព្វថ្ងៃនេះមានអ្នកប្រើប្រាស់ជុំវិញពិភពលោករាប់សិបលាននាក់ ដោយបង្ហោះ tweets តាមគ្រប់ទម្រង់នៃប្រព័ន្ធផ្សព្វផ្សាយមិនថាជាសំណេរ រូបភាព ឬវីឌីអូនោះទេ។

Twitter ត្រូវបានគេស្គាល់ថាជាបណ្តាញសង្គមសម្រាប់ការផ្សព្វផ្សាយព័ត៌មានទាន់ហេតុការណ៍ពីអ្នកនយោបាយ និងក្រុមហ៊ុន ឬបុគ្គលល្បីៗ ដោយវាផ្តល់ជាវេទិកាសម្រាប់អ្នកប្រើប្រាស់រាប់លាននាក់ដើម្បីបណ្តុះគំនិតរបស់ពួកគេ ទំនាក់ទំនងគ្នា ចែករំលែកខ្លឹមសារ និងអានព័ត៌មានទាន់ហេតុការណ៍ជាដើម។

វេទិការបស់ Twitter ត្រូវបានដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ មិនថាសម្រាប់បុគ្គល ឬអាជីវកម្ម។ នៅពេលដែលអ្នកប្រើប្រាស់បានបង្កើតគណនីមួយ គេអាចបង្ហោះសារ (ឬហៅថា tweets) រហូតដល់ទៅ ២៨០ តួអក្សរ និងរហូតដល់ ២ ៤០០ ដងក្នុងមួយថ្ងៃ ដែលត្រូវបានចែកចាយដោយស្វ័យប្រវត្តិទៅកាន់អ្នកតាមដាន (ឬហៅថា Follower) ។ គេប្រើប្រាស់កម្មវិធី Twitter នេះដោយឥតគិតថ្លៃ តើក្រុមហ៊ុនបង្កើតកម្មវិធីនេះទទួលបានចំណូលតាមរបៀបណាទៅ?

នៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុន Twitter បានរាយការណ៍ពីការខាតបង់ប្រាក់សុទ្ធចំនួន ១,១ពាន់លានដុល្លារ ដែលជាការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ពីប្រាក់ចំណូលសុទ្ធចំនួន ១,៥ ពាន់លានដុល្លារក្នុងឆ្នាំ២០១៩។ ការខាតបង់សុទ្ធក្នុងឆ្នាំ២០២០ ភាគច្រើនបណ្តាលមកពីការបង់ពន្ធប្រាក់ចំណូលលើទ្រព្យមិនមែនសាច់ប្រាក់ (non-cash )ចំនួន ១,១ ពាន់លានដុល្លារ។ ដូចគ្នានេះផងដែរ ប្រាក់ចំណូលសុទ្ធកាលពីឆ្នាំ២០១៩ ត្រូវបានបំប៉ោងមួយផ្នែកដោយអត្ថប្រយោជន៍នៃការមិនបានបង់ពន្ធប្រាក់ចំណូលលើទ្រព្យមិនមែនសាច់ប្រាក់(non-cash)ចំនួន ១,២១ ពាន់លានដុល្លារ។
ងាកទៅមើលចំណូលនៃក្រុមហ៊ុន Twitter នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ក្រុមហ៊ុនបានបែងចែកចំណូលរបស់ខ្លួនជា២ប្រភេទ ៖ សេវាកម្មផ្សាយពាណិជ្ជកម្ម និងអាជ្ញាប័ណ្ណទិន្នន័យជាមួយនឹងចំណូលផ្សេងៗទៀត។ សេវាកម្មផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនរកប្រាក់ចំណូលបាន ៣,២ពាន់លានដុល្លារ ឬប្រហែល ៨៦ភាគរយនៃប្រាក់ចំណូលរបស់ Twitter ក្នុងឆ្នាំ២០២០។ ប្រាក់ចំណូលនៃផ្នែកនេះបានកើនឡើង ៧,១ភាគរយបើធៀបនឹងឆ្នាំ២០១៩។
ក្រុមហ៊ុនបង្កើតឱកាសផ្សាយពាណិជ្ជកម្មដោយប្រើ algorithm ដើម្បីធ្វើឱ្យសារបង្ហោះដែលត្រូវបានផ្សព្វផ្សាយចូលទៅកាន់អ្នកប្រើប្រាស់តាមពេលវេលាជាក់លាក់ណាមួយ ឬតាមតំបន់រស់នៅរបស់អ្នកប្រើប្រាស់។ អ្នកផ្សាយពាណិជ្ជកម្មក៏មានជម្រើសក្នុងការបង់ប្រាក់សម្រាប់ការផ្សាយពាណិជ្ជកម្មតាមវីដេអូដែលចែកចាយទៅកាន់ទស្សនិកជនគោលដៅ ឬឧបត្ថម្ភមាតិកាវីដេអូពីដៃគូផ្សព្វផ្សាយ។
ក្រៅពីចំណូលធំបានមកពីការលក់សេវាផ្សាយពាណិជ្ជកម្មប្រមាណជាជិត ១៤ភាគរយនៃប្រាក់ចំណូលសរុបរបស់ Twitter ក្នុងឆ្នាំ២០២០ (ឬស្មើនឹង ៥០៩ លានដុល្លារ) គឺបានមកពីការផ្តល់អាជ្ញាប័ណ្ណទិន្នន័យ និងប្រភពចំណូលផ្សេងទៀត។ ប្រាក់ចំណូលសម្រាប់ផ្នែកនេះក្នុងឆ្នាំ២០២០ បានកើនឡើង ៩,២ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩។ ប្រភពចំណូលនេះរួមមានការលក់ទិន្នន័យសាធារណៈ លើសពីទិន្នន័យ API សាធារណៈរបស់ខ្លួនទៅឱ្យក្រុមហ៊ុន និងអ្នកអភិវឌ្ឍន៍។ គូសបញ្ជាក់ថា Twitter មានអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃចំនួន ១៩២ លាននាក់ ហើយ ៦៣ភាគរយនៃអ្នកប្រើប្រាស់ Twitter ទាំងអស់នៅទូទាំងពិភពលោកមានអាយុចន្លោះពី ៣៥ ទៅ ៦៥ ឆ្នាំ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content