ត្រឹមអាជីវកម្មលក់ទឹកក្រឡុកតាមរទេះពេលរាត្រី ក៏អាចរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបានសមរម្យ

សៀមរាប ៖ ប្រសិនបើលោកអ្នកបានទៅទឹកដីវប្បធម៌នាខេត្តសៀមរាប ហើយចេញដំណើរដើរលេងកម្សាន្តនាពេលរាត្រីម្ដុំផ្សាររាត្រី តាមបណ្ដោយមាត់ស្ទឹងសៀមរាប នោះនឹងបានឃើញពន្លឺភ្លើងភ្លឹព្រោងព្រាតពីរទេះលក់នំចំណីអាហារ និងភេសជ្ជៈចម្រុះជាច្រើនស្ទើរគ្មានចន្លោះទំនេរ។ ក្នុងនោះ ក៏មានកន្លែងលក់ទឹកក្រឡុកមួយដោយមានដាក់បង្ហាញប្រភេទភេសជ្ជៈផ្លែឈើស្រស់ និងតម្លៃ ពណ៌ផ្កាឈូកច្រាលភ្នែក ខណៈដែលម្ចាស់រទេសដែលជាអ្នកលក់កំពុងមមាញឹកចិតផ្លែឈើកិន និងក្រឡុកឱ្យភ្ញៀវយ៉ាងស្វាហាប់។

លោក ណូ សៀងហៃ ជាអាជីវករលក់ទឹកក្រឡុកមួយរូបនៅតាមបណ្ដោយមាត់ស្ទឹកសៀមរាបបានប្រាប់ឱ្យដឹងថា៖ ជាទូទៅសម្រាប់ថ្ងៃធម្មតា ការលក់ភេសជ្ជៈផ្លែឈើស្រស់ ឬទឹកក្រឡុកនេះ មិនសូវមមាញឹកនោះទេ ពោលគឺអាចលក់បានត្រឹមប្រមាណ ៣០ ទៅ ៤០កែវប៉ុណ្ណោះ ប៉ុន្តែសម្រាប់ថ្ងៃចុងសប្ដាហ៍ ឬថ្ងៃសម្រាកបុណ្យទានផ្សេងៗអាចលក់បានប្រមាណ ៦០កែវ ដោយទឹកក្រឡុក១កែវ មានតម្លៃចាប់ពី ៤០០០រៀលឡើងទៅតាមប្រភេទផ្លែឈើ និងការចង់បានរបស់អតិថិជន។

លោកបានបញ្ជាក់ថា៖

«ចំពោះតម្លៃទឹកក្រឡុកមួយកែវមានតម្លៃចាប់ពី ៤០០០រៀលឡើងទៅ អាស្រ័យទៅតាមការកម្ម៉ង់របស់អតិថិជន ដោយអាចក្រឡុកតែផ្លែឈើមួយមុខ លាយ ២-៣ មុខក៏បាន តែតម្លៃក៏អាស្រ័យលើប្រភេទផ្លែឈើកម្រដូចជា ស្ត្រប៊ឺរីក្រឡុក អាចមានតម្លៃសដល់ ៨០០០រៀល។ រីឯភេសជ្ជៈដែលគេនិយមនោះគឺប្រភេទ ប័រក្រឡឡុក ដោយសារបងប្អូនខ្មែរយើងនិយមចូលចិត្តច្រើន ព្រោះវាល្អចំពោះសុខភាព ហើយក៏អាចកម្ម៉ង់កម្រិតជាតិផ្អែមបានផងដែរ»។

អាជីវកររូបនេះបានបន្តឱ្យដឹងដែរថា ចំពោះអតិថិជនវិញភាគច្រើនជាបងប្អូនខ្មែរយើងដែលជាទេសចរមកពីបណ្តាខេត្តផ្សេងៗ ក៏ដូចជាអ្នករស់នៅក្នុងក្រុងសៀមរាបដែលមកកម្សាន្តនៅមាត់ស្ទឹង ឬអ្នកជិះកាត់ម្ដុំមាត់ស្ទឹង ហើយក្រៅពីនេះក៏មានជនបរទេសខ្លះដែរ ដែលជាអ្នកចូលចិត្តទទួលទានទឹកផ្លែឈើក្រឡុក។

«ប្រភេទផ្លែឈើយើងមានច្រើនមុខ ដូចជា ផ្លែប៉ោម ម្នាស់ ដូង ខ្នុរ ប័រ ក្រូច ស្រកានាគ ត្រសក់ស្រូវ ចេក ស្វាយ ល្ហុង ឪឡឹក និង ផាសិន ជាដើម ដែលយើងអាចច្នៃកិនចូលគ្នាច្រើនមុខក៏បាន អាចលក់បន្ថែមជាបង្អែមផ្លែឈើក៏បាន»។ នេះជាអ្វីដែលលោក សៀងហៃ បានលើកឡើង។

សម្រាប់ពេលវេលាចេញលក់វិញ ម្ចាស់អាជីវកម្មលក្ខណៈគ្រួសាររូបនេះបញញជាក់ថា ជាធម្មតា លោក រួមជាមួយនឹងម្ដាយមីង ចាប់ផ្ដើមលក់ពីពេលល្ងាចត្រឹមម៉ោង ៤ រហូតដល់ម៉ោង ១២យប់ទើបឈប់ ដោយម្ដាយមីងជាអ្នករៀបចំលក់ពេលក្បាលព្រលប់ លុះដល់ពេលយប់បន្តិចទើបលោកប្ដូរមកឈរលក់ម្ដង ហើយក៏ត្រូវចំណាយប្រចាំថ្ងៃចំនួន ៣០០០រៀល ទៅលើថ្លៃភាស៊ី សណ្តាប់ធ្នាប់ និងអនាម័យ។

ទន្ទឹមគ្នានេះដែរ លោក សៀងហៃ ក៏បានប្រាប់ពីផលលំបាកខ្លះៗដែរថា អាជីវកម្មមួយនេះគឺរំពឹងច្រើនទៅលើទេសចរ និងស្ថានភាពសេដ្ឋកិច្ចសង្គមផងដែរ ដែលកាលណាមានបញ្ហាណាមួយកើតឡើងគឺអាចប្រឈមខ្លាំង ហើយថ្ងៃអនាគត បើសិនជាមានការគាំទ្របន្ថែមទៀត លោកក៏ចង់ពង្រីកកន្លែងលក់សាខាផ្សេងទៀតផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *