ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបង្ហាញពីការសាទរ និងគាំទ្រទៅលើគម្រោងនៃការប្រើបច្ចេកវិទ្យាថ្មីក្នុងការកែច្នៃសំណល់ប្លាស្ទិកទៅជាកៅស៊ូបេតុងសម្រាប់ប្រើប្រាស់ស្ថាបនាផ្លូវថ្នល់នៅកម្ពុជា។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះបានអនុញ្ញាតឲ្យគណៈប្រតិភូក្រុមហ៊ុនជប៉ុនចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារទៅលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីដោយយកសំណល់ប្លាស្ទិកកែច្នៃលាយធ្វើជាបេតុងកៅស៊ូសម្រាប់ការសាងសង់ផ្លូវនៅកម្ពុជា។ ជំនួបនេះផងដែរ ធ្វើឡើងក្រោយភាគីជប៉ុនបានណែនាំកម្ពុជាឲ្យងាកទៅប្រើប្រាស់ម៉ាស៊ីនកែច្នៃប្លាស្ទិករបស់ខ្លួនដើម្បីជាចំណែកលើកស្ទួយបរិស្ថាន។

នៅក្នុងជំនួបជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុនដែលដឹកនាំដោយលោក SHU NISHIYAMA នាយកប្រតិបត្តិក្រុមហ៊ុន IKEE និងដោយមានការចូលរួមពីឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍គាំទ្រពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើមរបស់ជប៉ុនក្នុងការកាត់បន្ថយប្លាស្ទីកនៅកម្ពុជា ក៏ដូចជាសម្រួលដល់ការសាងសង់ផ្លូវនានា។

យ៉ាងណាក៏ដោយ បើទោះបីជាមិនទាន់មានការឆ្លើយតបណាមួយចំពោះការសម្រេចចិត្តទិញ ឬមិនទិញគ្រឿងចក្រកែច្នៃប្លាស្ទិកពីប្រទេសជប៉ុនក្ដី ក្រសួងពាក់ព័ន្ធ និងអ្នកសេដ្ឋកិច្ចបានចេញមកសម្ដែងការគាំទ្រជាបន្តបន្ទាប់ចំពោះគម្រោងការទិញគ្រឿងចក្រនេះ ដោយហេតុថាវាមានគុណប្រយោជន៍លើច្រើនផ្នែក។ គុណប្រយោជន៍ច្រើននៅត្រង់ថា ម៉ាស៊ីននេះនឹងរួមចំណែកក្នុងការផលិតកៅស៊ូបេតុងបន្ថែមពីលើការប្រើប្រាស់ជ័រកៅស៊ូសម្រាប់ការសាងសង់ផ្លូវថ្នល់ដូចពេលបច្ចុប្បន្ន អាចជួយកម្ចាត់នូវកាកសំណល់រឹងដែលបំពុលដល់បរិស្ថាននិងសុខមាលភាពរបស់ប្រជាជន ព្រមទាំងភាពធន់របស់គ្រឿងចក្រនេះចំពោះការប្រើប្រាស់លើស្ថានភាពអាកាសធាតុប្រទេសកម្ពុជាផងដែរ។ គួរឲ្យដឹងថា គ្រឿងចក្រថ្មីនេះមានភាពធន់ទៅនឹងប្រទេសដែលមានបញ្ហាជនលិច និងភ្លៀងធ្លាក់ក្នុងរយៈពេលយូរ ចំណែកឯម៉ាស៊ីនផលិតបេតុងកៅស៊ូប្រភេទ AC នេះគឺមានភាពធន និងអាចការពារការជ្រាបទឹកបានល្អ ព្រមទាំងមានសភាពរឹងមាំផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content