ប្រជាសហគមន៍លែងព្រួយបារម្ភរឿងអស់ក្រវាញ ខណៈដែលពួកគេចាប់ផ្ដើមចេះដាំដុះដោយខ្លួនឯង

ក្រវាញ គឺជាឈ្មោះរុក្ខជាតិប្រចាំតំបន់ជួរភ្នំក្រវាញ ដែលវាដុះតាមធម្មជាតិដោយឯកឯង។ រុក្ខជាតិ ប្រភេទនេះច្រើនតែដុះនៅតំបន់ព្រៃទឹកភ្លៀង ដែលមានលក្ខណៈជីវសាស្ត្រត្រជាក់ ហើយសើម និងមានអត្ថប្រយោជន៍ច្រើនដូចជា អាចធ្វើជាម្ហូប អាចធ្វើជាឱសថព្យាបាលជំងឺផ្សេងៗតាមបែបបុរាណថែមទៀតផង។ បន្ថែមលើនេះ ដើមក្រវាញ ក៏មានតម្រូវការទីផ្សារខ្លាំងផងដែរ ដោយការភាគច្រើនគឺយកទៅចម្អិនធ្វើជាម្ហូបអាហារតាមបណ្តាភោជនីយដ្ឋាន។

ដោយសារតែបានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចបានលើកឡើងខាងលើនេះ ប្រជាសហគមន៍ដែលរស់នៅតាមតំបន់មានដុះរុក្ខជាតិក្រវាញ តែងអាស្រ័យផលលើរុក្ខជាតិនេះ ដោយការដកយកទៅលក់ឱ្យឈ្មួញកណ្ដាល។ ហេតុនេះហើយ ពីមួយឆ្នាំទៅមួយឆ្នាំ ក្រវាញក៏ចេះតែសល់តិចទៅៗ ហើយប្រជាជនដែលអាស្រ័យផល ក៏ត្រូវចូលព្រៃកាន់តែជ្រៅជាងមុនដើម្បីអាចដកក្រវាញបាន។

ដោយឡែកនៅពេលបច្ចុប្បន្ននេះ ប្រសិនបើប្រជាសហគមន៍​នីមួយៗចេះពីវិធីដាំដុះក្រវាញ ដើម្បីផ្គត់ផ្គង់ទីផ្សារដោយខ្លួនឯង ដែលមិនចាំបាច់ព្រួយបារម្ភថានឹងអស់ក្រវាញដកតទៅទៀត។ ឆ្លើយតបនឹងបញ្ហានេះ ក្រសួងបរិស្ថានក៏បានជួយស្វះស្វែងរកដំណោះស្រាយ ស្វែងយល់ពីរបៀបដាំដុះរុក្ខជាតិប្រភេទនេះ ដើម្បីលើកស្ទួយជីវភាពប្រជាជនមូលដ្ឋានប្រកបដោយបរិយាប័ន្ន។

ជាដំណាក់កាលដំបូង ក្រសួងបានចាប់ផ្ដើមដោយគាំទ្រលើការដាំដុះនៅក្នុងសហគមន៍ចំនួនពីរ គឺសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ និងសហគមន៍អូរជាំ។ មួយក្នុងចំណោមសហគមន៍ទាំងពីរ គឺសហគមន៍អូរជាំ ដែលស្ថិតក្នុងខេត្តបាត់ដំបង គឺជាសហគមន៍ដែលមានប្រជាជនរស់នៅប្រមាណជា ៣០០គ្រួសារ។ ភាគច្រើននៃប្រជាជននៅក្នុងសហគមន៍មានមុខរបរជាកសិករ និងអាស្រ័យផល​អនុផលធនធានធម្មជាតិ។

ប្រធានសហគមន៍អូរជាំ​ លោក គីម សុង បានឱ្យដឹងថា សហគមន៍របស់លោកទទួលបានការជ្រោមជ្រែងពីក្រសួងបរិស្ថានក្នុងការដាំដុះក្រវាញលើដីសហគមន៍ចំនួន ៥ហិកតា ដែលការដាំដុះនេះ គឺស្ថិតក្នុងដំណាក់កាលសាកល្បងសិន។

លោក គីម សុង បានមានប្រសាសន៍បញ្ជាក់ថា ៖

“យើងបានចែកកូនក្រវាញចំនួន ៤០ភាគរយទៅឱ្យប្រជាជនចំនួន២០គ្រួសារដាំដែរ ហើយក្រៅពីនោះគណកម្មការសហគមន៍យើងជាអ្នកដាំ។ ការដាំក្រវាញទាំងនោះគឺបានមកពីការណែនាំរបស់ក្រសួងខ្លះ និងរៀនមើលពីខាងថៃខ្លះ ហើយបើសិនជាសហគមន៍អាចដាំបានជោគជ័យ នឹងបន្តផ្សុំាកូនបន្តទៀតដើម្បីពង្រីកដីដាំដុះនៅតាមសហគមន៍”

ប្រធានសហគមន៍រូបនេះបានឱ្យដឹងទៀតថា លោកចង់ឱ្យការដាំក្រវាញក្លាយទៅជាមុខរបរគោលរបស់សហគមន៍តែម្ដង ដោយការប្រែក្លាយខ្លួនទៅជាអ្នកផ្គត់ផ្គង់កូនក្រវាញផ្ដាច់មុខ។ ម្យ៉ាងទៀត លោកមានបំណងចង់ក្លាយជាប្រភពសំខាន់ក្នុងការផ្គត់ផ្គង់ក្រវាញទៅកាន់ឈ្មួញកណ្ដាល ឬទៅកាន់ភោជនីយដ្ឋាន។

យ៉ាងណាមិញ ដោយសារតែនេះជាដំណាក់កាលដំបូង លោកក៏មិនទាន់ដាក់ការសង្ឃឹម១០០ភាគរយនោះដែរ ព្រោះវាទាមទារការមើលថែ និងរៀនសូត្រច្រើន។ ម្យ៉ាងទៀត ក្រវាញក៏មិនមែនជាប្រភេទរុក្ខជាតិដែលងាយស្រួលដាំនោះដែរ។ សម្រាប់ដំណាក់កាលនេះ គឺមានតែខំប្រឹងដាំ និងមើលថែឱ្យល្អ ហើយប្រសិនបើធ្វើបាន វាក៏មិនខុសពីការបង្កើតមុខរបរថ្មីជូនប្រជាជនក្នុងសហគមន៍ដែលអាចជួយដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន