ប៉េកាំង ៖ នៅទីបំផុតអ្វីដែលពិភពលោកទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនទសវត្សមកហើយថា តើឋានព្រះច័ន្ទនឹងអាចក្លាយទៅជាភពថ្មីសម្រាប់មនុស្សរស់នៅនាពេលអនាគត ឬយ៉ាងណានោះ នៅពេលនេះក្រុមអ្នកវិទ្យាសាស្ត្រចិនបានធ្វើការអះអាងអំពីរបកគំហើញដ៏សំខាន់មួយទៀតនិងអាចបញ្ជាក់កាន់តែច្បាស់ថាលទ្ធភាពនៃការរស់នៅលើភពមួយនេះគឺពិតជាអាចទៅរួច។

សារជាតិទឹកនៅលើភពព្រះច័ន្ទត្រូវបានអះអាងជាផ្លូវការ និងលើកដំបូងបំផុតដោយប្រទេសចិនកាលពីពេលថ្មីៗនេះដែលវាជាលទ្ធផលទទួលបានមកពីបេសកកម្មស្រាវជ្រាវរបស់យានអវកាស Chang’e-5 របស់ប្រទេសចិននាពេលកន្លងមក។
អ្នកវិទ្យសាស្ត្រចិនបានពន្យល់ថា ឧបករណ៍ធ្វើតេស្តបានបង្ហាញពីសារជាតិទឹកដែលមាននៅលើដុំថ្មដែលយាន Chang’e 5 បានប្រមូលយកពីភពព្រះច័ន្ទមកផែនដីវិញកាលពីប៉ុន្មានឆ្នាំមុន ហើយវាត្រូវបានទស្សវដ្តី The Nature យកទៅចេញផ្សាយបន្តធ្វើឲ្យមានការភ្ញាក់ផ្អើលចំពោះព័ត៌មាននេះយ៉ាងខ្លាំងពីសំណាក់អ្នកតាមដាន។

រំលឹកដែរថា យានអវកាសចិនបានចុះចតនៅលើភពព្រះច័ន្ទកាលពីខែធ្នូ ឆ្នាំ២០២០ និងត្រឡប់មកវិញជាមួយនឹងដុំថ្មជាច្រើនដុំដែលមានទំងន់សរុប ១,៧គីឡូក្រាម ឬត្រូវបានគេហៅឈ្មោះថា regolith ដែលវាបានក្លាយទៅជាវត្ថុដ៏សំខាន់ក្នុងការបើកផ្លូវស្រាវជ្រាវ និងអង្កេតទៅលើការវិវឌ្ឍនៃភពដ៏មានសក្តានុពលមួយនេះ។
លទ្ធផល និងទិន្នន័យដែលបានបង្ហាញដោយក្រុមអ្នកវិទ្យាសាស្ត្រចិនបានឲ្យយើងឃើញថា ម៉ូលេគុលទឹកមាននៅក្នុងដុំថ្មនោះមានប្រមាណជា ១២០pmm ឬ ១២០ parts per million ដែលជាខ្នាតកំណត់ ហើយដុំថ្មខ្លះមានផ្ទុកសារជាតិទឹកដល់ទៅ ១៨០ppm ។
គួរឲ្យដឹងដែរថា ក្រៅពីដុំថ្មទាំងនោះយានអវកាសចិននេះក៏បាននាំយកដីស្ងួតរបស់ភពព្រះច័ន្ទមកវិញមួយចំនួនផងដែរ ហើយក៏បានពិនិត្យមើលឃើញមានម៉ូលេគុលទឹកប្រមាណជា ២៨,៥ppm ផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content