វិស័យ​រ៉ែ​ថ្មអា​រ ​រំពឹងអាច​ផ្ដល់​ចំណូល​ដល់រដ្ឋប្រមាណ ១០០០លានដុល្លារ​ក្នុងមួយឆ្នាំ​នាពេលអនាគត

ភ្នំពេញ ៖ រដ្ឋាភិបាល​បានលើកទឹកចិត្ត​ និងស្រោច​ស្រង់ឡើង​វិញនូវអាជីវកម្ម​ថ្មអារ​ ដែលអាជីវកម្ម​នេះស្ទើរតែ​ដួលរលំទៅហើយ ខណៈវិស័យ​រ៉ែ​ថ្មអារអាច​ផ្ដល់​ចំណូល​ដល់​រដ្ឋ​បានមួយកម្រិត ជាក់ស្ដែង​កាលពីឆ្នាំ ២០២៤​ ​​កន្លងទៅ ​អាជីវកម្ម​នេះបានផ្ដល់​ចំណូល​ប្រមាណ៩០​លានដុល្លារអាមេរិក និង​រំពឹងថា​ អាច​ផ្ដល់​ចំណូ​ល​​​​​ដល់​រដ្ឋ​ប្រមាណជិត​១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំនៅពេលអនាគត​ ។

អ្នកស្រី​ ឡេង ដាវី អនុប្រធានសមាគមអាជីវកម្ម​រ៉ែថ្មអារ​កម្ពុជា បានមានប្រសាសន៍ថា អាជីវកម្ម​ថ្ម​អារនៅក្នុង​ខេត្ត​ក្រចេះ ​ផ្ដោតលើ​ការ​កែច្នៃសម្រាប់នាំចេញ ដោយ​ផលិតផល​ដែល​កែច្នៃ​រួច​នៅតាមរោងចក្រនានានៅទូទាំងខេត្តក្រចេះ ប្រមាណជា ៩០​ភាគរយត្រូវ​បាននាំចេញ និង​មានតែ១០​ភាគរយ​ប៉ុណ្ណោះសម្រាប់ផ្គត់ផ្គង់​ក្នុង​ស្រុក​ ។ ដោយឡែក សម្រាប់​ទីផ្សារ​ដែល​នាំចេញ​ច្រើនជាងគេ​នូវផលិតផល​ថ្មអាររបស់​កម្ពុជា រួមមានប្រទេស​ចិន ប្រ​ទេ​ស​វៀតណាម​ ប្រទេស​អ៊ីតាលី កាណាដា និងបណ្តាប្រទេសមួយចំនួនទៀ​តនៅលើពិភពលោក ។​

អ្នក​ស្រី​បន្តថា ៖

«បច្ចុប្បន្ន​ នៅក្នុង​ខេត្ត​ក្រចេះទាំង​មូល មាន​រោងចក្រកែច្នៃថ្មអារ​សរុប​ចំនួនជាង​៣០​រោងចក្រ​ ​ដោយក្នុងមួយ​​រោងចក្រ​អាច​មានសមត្ថកិច្ច​កែច្នៃ​ថ្មអារ​ចន្លោះពី​ ២ម៉ឺនម៉ែត្រ​ការ៉េ ទៅ ៥ម៉ឺន​ម៉ែត្រ​ការ៉េក្នុងមួយ​ខែ ហើយអាច​កែច្នៃបានលើស​នេះបន្ថែមទៀត​ប្រសិនជា​តម្រូវការទីផ្សារ​ខាងក្រៅ​មានច្រើន ប៉ុន្តែប​ច្ចុ​ប្បន្ន​នេះ ដោយសារបញ្ហា​សេដ្ឋកិច្ច​សកល​ ធ្វើឱ្យ​ទីផ្សារផលិតផល​ថ្មអារ​​នៅមានកម្រិតទាប​​នៅឡើយ ​»។

អ្នកស្រី​បន្តទៀតថា ក្នុ​ងឆ្នាំ ២០២៤​កន្លងទៅនេះ អាជីវកម្ម​រ៉ែ​ថ្មអារ​ ក្នុង​ប្រទេស​កកម្ពុជា​ បានរកចំណូលជូនរដ្ឋ​បាន​ប្រមាណ៩០​លានដុល្លារអាមេរិក ហើយរំពឹងថា​អាជីវកម្មនេះ នឹងអាច​រកចំណូលកើនឡើង​១០ដង​ប​ន្ថែ​ម​ទៀត​​នៅពេល​ដែលមានការ​វិនិយោគ​កែច្នៃ ​និង​នាំចេញនាពេលឆាប់ៗនេះ ដូច្នេះ ​វាអាច​រក​ចំណូ​ល​បា​នរហូត​ដល់ជិត​១ពាន់លានដុល្លារអាមេរិក ​ជាពិសេស​នៅពេល​មានការ​វិនិយោគថ្មីៗ​ពី​វិនិយោគិន​ក្នុង​ និងក្រៅ​ប្រ​ទេស​​ ។ អ្វីដែលពិសេស​នោះ រាជរដ្ឋាភិបាលក៏បានលើក​ទឹកចិត្ត​ដល់​អ្នក​ធ្វើអាជីវកម្ម​រ៉ែ​ថ្មអារផងដែរ ដោយ​បាន​កំណត់​ប្រភេទ​ផលិតផល​សម្រេច​ និងមិន​ជាប់ពន្ធ ។​

ជាមួយគ្នានេះ អ្នកស្រីក៏បានរម្លឹកពីអាជីវកម្ម​មួយនេះដែលបានជួបបញ្ហា​កាលអំឡុង​វិបត្តិកូវីដ​១៩ ព្រោះទីផ្សារ​នៅខាងក្រៅ​បានប្រឈមខ្លាំង ហើយអ្នកស្រីក៏បានស្នើ​ទៅសម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅ​អំឡុង​ចុងឆ្នាំ២០២៣ សុំឱ្យ​រដ្ឋាភិបាល​ទទួលស្គាល់​ថ្មអារ​សន្លឹក​ជា​ប្រភេទ​ផលិតផលសម្រេច( មិនជាប់ពន្ធ) ​និងសុំ​សម្រួល​បែបបទ​ក្នុងការនាំចេញ ។​ នៅទីបំផុត​ ត្រឹមរយៈ​ពេល​ប្រមាណតែ១០​ថ្ងៃ ស.ជ.ណ របស់​ក្រសួង​រ៉ែ​ និង​ថាមពលរដ្ឋ​ ក៏បាន​ចេញប្រកាស​​បញ្ចុះអត្រា​ពន្ធ និង​បាន​លើកទឹកចិត្ត​ដល់​វិស័យនេះ ធ្វើឱ្យ​វិស័យនេះចាប់ផ្ដើម​រើប​ឡើង​វិញ និ​ងរំពឹងថា​មានសន្ទុះកាន់តែ​ខ្លាំង ។​

លោក​ គង់ ស៊ីថា អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​ធនធាន​រ៉ែ ​នៃ​ក្រសួង​រ៉ែ​ និងថាមពល បាន​មាន​ប្រសា​សន៍ថា ពាក់ព័ន្ធនឹង​វិស័យ​រ៉ែ​ថ្មអារ​នេះ រៀងរាល់ ​២ឆ្នាំម្ដង ក្រសួង​តម្រូវ​ឱ្យ​ម្ចាស់អាជីវកម្មទាំងអស់​ដាក់ពាក្យស្នើ​សុំ​ធ្វើអាជ្ញា​បណ្ណថ្មី ដែលមានន័យថាអាជ្ញា​បណ្ណនៃ​អាជីវកម្មរ៉ែ​ថ្មអារ គឺមានសុពលភាព​រយៈ​ពេល​តែ២ឆ្នាំ​ប៉ុណ្ណោះ​ ហើយនៅក្នុងអំឡុង​ពេល​២ឆ្នាំនោះដែរ ក្រួសួងស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​ចុះតាមដាន​ជា​ប្រចាំ​ពី​ស​កម្មភាព​របស់​ម្ចាស់អាជីវកម្ម ។

លោកបន្តថា សម្រាប់​ធនធា​រ៉ែ​ថ្មអារ​នៅក្នុងប្រទេស​កម្ពុជា​គឺមាន​នៅក្នុង​ខេត្ត​ចំនួន​១១ ប៉ុន្តែ​ស្រុ​ក​ស្នួល ខេត្ត​ក្រចេះ ត្រូ​វបានចាត់ទុកថា​ជា​តំបន់​ដែលមានរ៉ែ​ថ្មអារល្អ និងមានទីផ្សារ​ជាង​គេ ដូច្នេះ ហើយទើប​មានការ​វិនិយោគ​ និងធ្វើអាជីវកម្ម​លើ​រ៉ែ​ថ្មអារ​នេះច្រើន ។​

លោក​បានបន្ថែមថា ក្រោយមានការ​វិនិយោគ និងធ្វើអាជីវកម្មលើ​ធនធានរ៉ែ​ថ្មអារ រាជរដ្ឋាភិ​បាល​ទ​ទួ​​ល​បា​ន​នូវ​អ​ត្ថ​​​ប្រ​យោជន៍ជាច្រើន ក្នុងនោះរួមមានចំណូល​រដ្ឋ​ទាំង​សារពើពន្ធ និងមិនមែន​សារពើ​ពន្ធ​ បង្កើតការងារ​ជូន​ប្រជាពលរដ្ឋ​ ហើយនៅពេល​មានការ​សាងសង់រោងចក្រកែច្នៃ ម្ចាស់ទីតាំង​ត្រូវសាងសង់ផ្លូវ​ដឹកជញ្ជូន ប្រព័ន្ធ​ទឹក ប្រព័ន្ធភ្លើង​​ ដូច្នេះ​ បានចូលរួម​ចំណែក​ដល់ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជាមួយរាជរដ្ឋាភិបាល​ និងសកម្មភាព​ការងារ​សង្គមជាច្រើនទៀតរបស់​ក្រុមហ៊ុនវិនិយោគ​នៅក្នុងតំបន់​នោះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....


Leave a Reply

Your email address will not be published.Required fields are marked *