នាយកប្រតិបត្តិការ Tesla លោក Elon Musk បាននិយាយនៅក្នុងសប្ដាហ៍នេះថា ការងារដ៏លំបាកបំផុតមួយដែលពិភពលោកកំពុងប្រឈមមុខគឺការផ្លាស់ប្តូរទៅកាន់ប្រភពថាមពលកកើតឡើងវិញ ដែលអាចចំណាយពេលរាប់ទសវត្សរ៍ដើម្បីបញ្ចប់ ហើយពិភពលោកត្រូវតែបន្តទាញយកប្រេង និងឧស្ម័នក្នុងដំណាក់កាលនេះជាបណ្តោះអាសន្នទន្ទឹមនឹងការបន្តអភិវឌ្ឍប្រភពថាមពប្រកបដោយនិរន្តរភាពនៅពេលអនាគត។

នៅក្នុងអំឡុងសន្និសីទស្តីអំពីថាមពលនៅប្រទេសន័រវេស លោក Elon Musk បាននិយាយថា ៖
“ខ្ញុំគិតថា យើងគួរប្រើប្រាស់ប្រេង និងឧស្ម័នក្នុងរយៈពេលខ្លី ពីព្រោះបើមិនដូច្នេះទេ មនុស្សជាតិអាចនឹងប្រឈមមុខបញ្ហាធ្ងន់ធ្ងរជាមិនខាននៅថ្ងៃខាងមុខ។ ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ យើងត្រូវតែមានដំណោះស្រាយនៃការផ្គត់ផ្គង់ថាមពលច្បាស់លាស់មួយទៅកាន់អនាគតប្រកបដោយនិរន្តរភាពដែរ”

នៅពេលដែលសួរថា តើប្រទេសន័រវេសគួរតែបន្តខួងយកប្រេង និងឧស្ម័នដែរឬទេ? លោក Musk បាននិយាយថា ៖
“ខ្ញុំគិតថាការរុករកបន្ថែមមួយចំនួនគួរតែត្រូវបានធានានៅពេលនេះ។ បញ្ហាប្រឈមដ៏ធំបំផុតមួយដែលពិភពលោកមិនធ្លាប់ជួបប្រទះ គឺការផ្លាស់ប្តូរទៅរកថាមពលប្រកបដោយនិរន្តរភាព និងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពដែលនឹងត្រូវចំណាយពេលរាប់ទសវត្សរ៍ដើម្បីបញ្ចប់”
មហាសេដ្ឋីរូបនេះក៏បានកត់សម្គាល់ផងដែរថា ការផលិតថាមពលទាញបានពីខ្យល់នៅឯសមុទ្រ North Sea រួមផ្សំជាមួយនឹងការផលិតធ្យូងថ្ម អាចក្លាយជាប្រភពថាមពលដ៏សំខាន់ជាពិសេសនៅក្នុងរដូវរងាខាងមុខ។ កាលពីខែមីនា លោក Elon Musk បានអំពាវនាវឱ្យអឺរ៉ុបត្រឡប់ទៅរកថាមពលនុយក្លេអ៊ែរវិញក៏ដូចជាការជំរុញទិន្នផលប្រេង និងឧស្ម័ន ដើម្បីទប់ទល់ឥទ្ធិពលរបស់រុស្ស៊ី។ ទោះបីជាមានការអំពាវនាវរបស់ Musk ក៏ដោយ វានឹងចំណាយពេលច្រើនឆ្នាំសម្រាប់អឺរ៉ុប ដើម្បីចាប់ផ្តើមស្ថានីយថាមពលនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ពីព្រោះថារោងចក្រជាច្រើនបានបន្តបិទទ្វារជាបន្តបន្ទាប់នៅទូទាំងទ្វីប ដើម្បីបង្ហាញការគាំទ្រនិងការប្តេជ្ញាចិត្តសម្រាប់ថាមពលបៃតង៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content