ហ្វីលីពីនត្រៀមបញ្ចេញថវិកា ៣៣៣ លានដុល្លារ ដើម្បីទប់ទល់នឹងវិបត្តិថាមពល និងធានាការផ្គត់ផ្គង់ឥន្ធនៈសម្រាប់ពលរដ្ឋ

បរទេស៖ ប្រធានាធិបតីហ្វីលីពីន Ferdinand R. Marcos Jr. បានបញ្ជាឱ្យមានការបញ្ចេញមូលនិធិសង្គ្រោះបន្ទាន់ចំនួន ២០ ពាន់លានប៉េសូ (៣៣៣ លានដុល្លារអាម៉េរិក) ដើម្បីទប់ទល់ពីវិបត្តិប្រេងដែលកំពុងកើតឡើងដោយសារជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការរាយការណ៍ពីសារព័ត៌មានហ្វីលីពីន ABS CBN។

កាលពីថ្ងៃពុធ នាយកដ្ឋានគ្រប់គ្រងថវិកាជាតិរបស់ហ្វីលីពីន (DBM) អនុម័តលើការបញ្ជេញទឹកប្រាក់ចំនួន ២០ ពាន់លានប៉េសូ (៣៣៣ លានដុល្លារអាម៉េរិក) ទៅឱ្យដល់នាយកដ្ឋានថាមពល (DOE) ដើម្បីទិញប្រេងឥន្ធនៈបន្ថែមទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយកដ្ឋានគ្រប់គ្រងថវិកាជាតិរបស់ហ្វីលីពីន លើកឡើងថា មូលនិធិ ២០ ពាន់លានប៉េសូនេះនឹងត្រូវប្រើប្រាស់ ដើម្បីទិញផលិតផលឥន្ធនៈ រួមមាន ប្រេងម៉ាស៊ូត ប្រេងសាំង និងឧស្ម័ន LPG ដើម្បីបង្កើនស្តុកឥន្ធនៈជាតិ ទប់ទល់នឹងការឡើងថ្លៃនៃតម្លៃ និងធានាដល់ប្រតិបត្តិការនានា ដូចជា ការដឹកជញ្ជូន និងកសិកម្ម។ ទឹកប្រាក់​នេះ ​គឺបាន​មក​ពី​មូលនិធិ Malampaya Gas Fund ដែលជាគណនីពិសេសរបស់រដ្ឋាភិបាលហ្វីលីពីន សម្រាប់គម្រោងឧស្ម័នទឹកជ្រៅ Malampaya ដែលមានចំនួនសរុបជិត ២០០ ពាន់លានដុល្លារ (៣,៣ ពាន់លានដុល្លារអាម៉េរិក)។

លេខាធិការថវិកាជាតិលោក Rolando Toledo លើកឡើងថា៖

“ចំណាត់ការនេះគឺសម្រាប់ការពារជីវិតរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋហ្វីលីពីនគ្រប់រូប ចាប់តាំងពីអ្នកដឹកជញ្ជូន ដល់កសិករ ទាហានជួរមុខ និងប្រជាជនធម្មតារបស់យើង។ រាល់ប្រាក់ប៉េសូ ដែលយើងបានបញ្ជេញ គឺដើម្បីឱ្យចរន្តសេដ្ឋកិច្ចបន្តចលនាធម្មតា រក្សារំហូរទំនិញ និងរក្សាសេវាកម្មឱ្យដំណើរការ។”

កាលពីសប្តាហ៍មុន នាយកដ្ឋានថាមពលរបស់ហ្វីលីពីន (DOE) អនុញ្ញាតឱ្យមានការប្រើប្រាសផលិតផលប្រេងកម្រិតទាបបណ្តោះអាសន្ន (ជាធម្មតាត្រូវបានហាមឃាត់ដោយសារមានកម្រិតស្ពាន់ធ័រខ្ពស់) ដើម្បីការពារពីកង្វះខាតប្រេងឥន្ធនៈក្នុងប្រទេស។

កាលពីថ្ងៃអង្គារ DOE ប្រកាសពីការធានាដល់សាធារណជនថា ប្រទេសមានស្តុកប្រេងគ្រប់គ្រាន់ ខណៈដែលប្រធានាធិបតី Ferdinand Marcos Jr. អះអាងថា ហ្វីលីពីនកំពុងធ្វើការ ដើម្បីធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈពីប្រទេសរុស្ស៊ី។ យ៉ាងណាមិញ ប៉ុន្មានម៉ោងក្រោយមក ប្រធានាធិបតីរូបនេះបានប្រកាសថា ប្រទេសកំពុងមានភាពអាសន្នថាមពល និងបញ្ជាឱ្យបញ្ចេញមូលនិធិសម្រាប់ដោះស្រាយអាសន្នថាមពល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

Leave a Reply

Your email address will not be published.Required fields are marked *