អាកាស​យានដ្ឋានអន្តរជាតិ​តេជោ បានចំណាយ​ទឹក​ប្រាក់សាងសង់​ជាង​៩០០លានដុល្លារហើយ

ភ្នំពេញ ៖ គិតមកត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៤​នេះ អាកាស​យានដ្ឋានអន្តរជាតិតេជោ​នៅស្រុក​កណ្ដាល​ស្ទឹង ​ខេត្ត​កណ្ដាល សម្រេច​បាន​ការសាងសង់ប្រមាណ​៦៤​ភាគរយ​ហើយ ដោយគិតជា​ទំហំទឹកប្រាក់​បានចំ​ណាយ​​សម្រាប់សាងសង់អស់​ ៩៣​២​លានដុល្លារអាមេរិក​។

យោងតាមឯកឧត្តម ​ស៊ីន​ ចាន់​សិរី​វុត្ថា អនុរដ្ឋលេខាធិការ ​និងជាអ្នក​នាំពាក្យ​រដ្ឋ​លេខាធិការដ្ឋានអាកាស​ចរណ៍​ស៊ី​វិល​បានមានប្រសាសន៍ថា មក​ដល់បច្ចុប្បន្ននេះ អាកាស​យានដ្ឋានអន្តរជាតិ​តេជោ​ បាន និងកំពុង​សម្រុក​ការ​ងារ​យ៉ាង​មមាញឹក ដោយក្នុងមួយថ្ងៃ​គម្រោង​នេះបាន​ចំណាយ​ទឹកប្រាក់​សម្រាប់​សាងសង់​អស់​ពី ​២​លាន​ ទៅ ៣លានដុល្លារអាមេរិក ។​

ឯកឧត្តម​បន្តថា​​ គម្រោងអភិវឌ្ឍ៍ន៍អាកាស​យានដ្ឋានអន្តរជាតិមួយនេះ នឹងអាច​ដាក់ឱ្យដំណើរការ​នៅ​ពាក់​កណ្ដាល​ឆ្នាំក្រោយ​បើមិនមានកា​រប្រែប្រួល​អ្វីនោះទេ ដោយ​ផ្លូវ​ចូលទៅកាន់​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​តេ​ជោ​ តភ្ជាប់ពីផ្លូវជាតិលេខ​២ ប្រវែង​ ១៣,៥គីឡូម៉ែត្រ​ក៏​​សម្រេច​បាននូវវឌ្ឍនភាព​​ប្រមាណ៨៥​ភាគរយ​ហើយ​ផងដែរ ។

អាកាស​យានដ្ឋានអន្តរជាតិតេជោ ត្រូវបានអភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​ CAIC ដែលជា​ក្រុមហ៊ុន​បង្កើត​ឡើង​ក្រោមកិច្ចសហការរវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន OCIC របស់​អ្នក​ឧកញ៉ា​ពុង​ឃាវសែ ។ គម្រោងនេះ ស្ថិតនៅលើ​ផ្ទៃដី​ប្រមាណ ២៦០០ហិកតា​ លាត​សន្ធឹង​លើ​ស្រុកកណ្ដាល​ស្ទឹង​ខេត្តកណ្ដាល និងផ្នែក​ខ្លះ​នៃស្រុក​បាទី​ខេត្ត​​តាកែវ​ មានចំងាយ​ប្រមាណ ២០​គីឡូម៉ែត្រ​ពីប៉ែក​ខាង​ត្បូង​​រាជធានីភ្នំពេញ  ។​ ​

គម្រោងនេះក៏​ត្រូវ​បានប្រកាស​លក់​សញ្ញាប័ណ្ណ​ទៅ​ធនាគារ​ និងក្រុមហ៊ុនក្នុងស្រុក​ជាច្រើនផងដែរ ដើម្បី​ទទួ​ល​បានទុន​យកមកអភិវឌ្ឍន៍បន្ត​​ ដោយក្នុងនោះឃើញ​ធនាគារ​ និង​ក្រុមហ៊ុន​ជាច្រើន​បានសម្រេច​ទិញ​សញ្ញា​ប័ណ្ណ​ ដូចជា​ធនាគារ​អេស៊ីលីដា ធនាគារ​កាណាឌីយ៉ា ធនាគារ​ពាណិជ្ជកម្មក្រៅ​ប្រទេស ( FTB ) ធនាគារ​វីង​ និង​ធនាគា​រជាច្រើនទៀត ។​

​នៅពេល​គម្រោងអាកា​សយានដ្ឋានអន្តរជាតិតេជោសាងសង់​រួច ​និងដាក់ដំណើរការ​ គេរំពឹង​ថា​នឹង​ទ​ទួ​ល​​បាន​អ្នកធ្វើដំណើរការ​ឆ្លងកាត់​អាកាស​យានដ្ឋាន​កម្ពុជា​ច្រើនជាង​មុន​ ជាពិសេស​នឹង​ទទួលបាន​ភ្ញៀវទេសចរ​ និង​វិនិ​យោ​គិ​ន​ចូលមក​វិនិយោគ​នៅកម្ពុជា​បន្ថែមទៀត ។​​

ដោយឡែក​ សក្ដានុពល​វិនិយោគ​នៅជុំវិញព្រលានយន្តហោះ​អន្តរជាតិតេជោ នៅពេល​នេះ​ក៏ត្រូវ​បានគេ​មើល​ឃើញថា ​​វិនិយោគិន​លើវិស័យឧស្សាហកម្ម​ជាច្រើនបា​ន និងកំពុងសម្លឹង​ស្វែង​រកឱកាស​បណ្ដាក់ទុនវិនិយោគ ពីព្រោះថា​តំបន់​នេះមានសក្ដានុពល​ខ្ពស់លើ​វិស័យឧស្សាហកម្ម រោងចក្រ​ សហគ្រាស​​ និងឃ្លាំង​ស្តុកទំនិញ ។

បច្ចុប្បន្ន​នេះ កម្ពុជា​មានអាកា​សយានដ្ឋាន​ចំនួន៣កំពុង​ដំណើរការ​ ក្នុងនោះរួមមាន​អាកាស​យាន​ដ្ឋាន​អន្ត​រ​ជាតិ​​ភ្នំពេញ អាកា​សយាន្ដដ្ឋាន​អន្តរជាតិ​ព្រះសីហនុ និងអាកា​សយានដ្ឋានអន្តរជាតិសៀមរាប​អង្គរ និង​ទទួល​បាន​​ភ្ញៀវ​ទេសចរអន្តរជាតិ​ចំនួន​ជិត​២លាននាក់ និង​អ្នកដំណើរ​ឆ្លងកាត់រាប់លាននាក់​ទៀត​ផងដែរ  ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា