ភ្នំពេញ ៖ តំបន់ដែលស្ថិតនៅអមសងខាងបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីបាន និងកំពុងអភិវឌ្ឍន៍ទៅជាតំបន់ពាណិជ្ជកម្មដ៏ទាក់ទាញ ខណៈពេលដែលបច្ចុប្បន្ន រាប់ចាប់ពីចំណុចគល់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅដល់រហូតស្តុបធនាគារកាណាឌីយ៉ាណា កំពុងមានសកម្មភាពអភិវឌ្ឍន៍យ៉ាងមមាញឹក។

បច្ចុប្បន្ននេះ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីត្រូវបានកត់សម្គាល់ឃើញថាមានការអភិវឌ្ឍសំណង់អគារខ្ពស់ៗ ផ្សារទំនើបៗ ហាងលក់ទំនិញម៉ាកល្បីៗ ក៏ដូចជាអគារតាំងបង្ហាញរថយន្តទំនើបៗ និងអគារពាណិជ្ជកម្មសំខាន់ៗជាច្រើន។
លោក លឹម រ៉ាវុធ នាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនអចលនទ្រព្យ ហេង ស៊ីន រៀលអ៊ីស្ទេតបានឱ្យដឹងថា មហាវិថីសហព័ន្ធរុស្ស៊ីគឺជាអន្តរជាតិដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ ហើយជនបរទេស និងថ្នាក់ដឹកនាំប្រទេសនានាដែលចូលមកដល់កម្ពុជាតាមច្រកអាកាសយានដ្ឋានអន្តរជាតិតែងតែធ្វើដំណើរកាត់តាមបណ្ដោយមហាវិថីមួយនេះ ដែលពួកគេនឹងមើលឃើញពីសក្ដានុពលនានានៅអមសងខាង។

លោកថា ៖
“វិនិយោគិន និងភ្ញៀវទេសចរដែលមកដល់កម្ពុជាសុទ្ធតែធ្វើដំណើរតាមផ្លូវនេះ ហើយពួកគាត់ត្រូវការទិញទំនិញអ្វីពួកគាត់អាចរកនៅតាមបណ្ដោយផ្លូវមួយនេះ។ បច្ចុប្បន្ន តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីមានការអភិវឌ្ឍផ្សារ អគារពាណិជ្ជកម្មជាច្រើនរាប់ទាំងផ្សារទំនើបខ្នាតធំ និងផ្សារទំនើបតូចៗផងដែរ ហើយក៏មានផ្សារខ្លះកំពុងដំណើរការ និងផ្សារទំនើបខ្លះទៀតកំពុងសាងសង់ដែលអាចនឹងដាក់ដំណើរការនៅពេលឆាប់ៗខាងមុខនេះ”
លោកបន្ថែមថា ៖
“បើយើងក្រលេកទៅមើលកំណើនប្រជាជននៅរាជធានីភ្នំពេញរួមទាំងចំនួនភ្ញៀវទេសចរបរទេសដែលនឹងមកដល់កម្ពុជានៅពេលខាងមុខ ខ្ញុំរំពឹងថាកំណើនវិនិយោគផ្សារទំនើបនឹងមានបន្ថែមទៀត ជាពិសេសផ្សារទំនើបនៅតំបន់ដែលមានចំនួនប្រជាជនច្រើន ហើយក្នុងនោះដែរ តំបន់មួយចំនួននៅក្នុងខណ្ឌពោធិ៍សែនជ័យ និងតំបន់តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីនឹងមានកំណើនប្រជាជនកាន់តែច្រើន”
យ៉ាងណាក៏ដោយ បើតាមការវាយតម្លៃរបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិមួយប្រចាំកម្ពុជា CBRE ក៏បានបង្ហាញថា តម្រូវការផ្សារទំនើបនៅក្នុងប្រទេសកម្ពុជានាពេលនេះ មិនទាន់មានច្រើននៅឡើយទេ ហើយទីតាំងដែលអាចជួលបានគឺមានតែផ្សារដែលបានសាងសង់រួចរាល់ជាស្រេច ដោយឡែកសម្រាប់គម្រោងផ្សារទំនើបដែលមិនទាន់សង់រួចរាល់មួយចំនួនទៀតបានសម្រេចចិត្តផ្អាកសកម្មភាព រង់ចាំប្រទេសចាប់ផ្តើមមានកំណើនជនបរទេសចូលមកវិញច្រើនទើបដំណើរការសាងសង់បន្ត។ គួរបញ្ជាក់ផងដែរថា ក្រៅពីផ្សារទំនើបៗដែលដាក់ទីតាំងនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក៏ឃើញមានអគារការិយាល័យ និងហាងលក់ទំនិញ ហាងអាហារដ្ឋានជាច្រើន ហើយពីមួយឆ្នាំទៅមួយឆ្នាំអាជីវកម្មនៅតាមបណ្ដោយមហាវិថីមួយនេះកាន់តែរីកដុះដាលកាន់តែខ្លាំង៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក

លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content