អូស្ត្រាលី កែច្នៃទីតាំងចតរថយន្តក្រោមដីនៅកណ្តាលក្រុង ទៅជាកសិដ្ឋានផលិតបន្លែបានដល់ទៅជិត២០០លានតោនរៀងរាល់ឆ្នាំ

Urban Green គឺជាអាជីវកម្មថ្មីមួយប្រភេទដែលត្រូវបានបង្កើតឡើងដោយបុរសម្នាក់មានឈ្មោះថា Noah Verin កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បណ្តាភោជនីយដ្ឋានក្នុងទីក្រុងស៊ីដនីដោយសារតែអាជីវកម្មបែបកែច្នៃនេះកំពុងក្លាយទៅជាការផ្គត់ផ្គង់ដ៏ធំបំផុតនិងចាំបាច់បំផុតសម្រាប់សេវាកម្មបម្រើម្ហូបអាហារប្រចាំថ្ងៃរបស់ពួកគេ។

Urban Green បានប្រើប្រាស់ទីតាំងសួនខុសពីសួនដំណាំកសិកម្មធម្មជាតិទូទៅ ពីព្រោះថាមានទីតាំងស្ថិតនៅកណ្តាលក្រុង និងជាកន្លែងចំណតរថយន្តក្រោមដីទៀតផង ដោយមិនមានប្រើប្រាស់ពន្លឺព្រះអាទិត្យឡើយ។

បច្ចុប្បន្ន Urban Green ប្រើប្រាស់បច្ចេកទេសដាំខុសពីគេ ប៉ុន្តែអាចដាំដំណាំជាបន្លែទទួលទានដល់ទៅ៤០មុខផ្សេងគ្នា និងមិនចំណាយថវិកាច្រើនដូចដំណាំធម្មតាឡើយ។ ស្រកីដូងត្រូវបានប្រើប្រាស់ធ្វើជាដី និងជីជំនួសឲ្យដីធម្មតា ហើយវាទាមទារត្រឹមតែពន្លឺអំពូល LED ដែលចំណាយអគ្គិសនីទីទាបបំផុតជំនួសឲ្យពន្លឺព្រះអាទិត្យ។

មិនត្រឹមតែប៉ុណ្ណោះ Urban Green​ ប្រើប្រាស់ប្រតិបត្តិការចែកចាយផលិតផលរបស់ពួកគេតាមរយៈកង់ និងរទេះតូចៗតែប៉ុណ្ណោះ ហើយដំណាំភាគច្រើនត្រូវបានប្រគល់ជូនភោជនីយដ្ឋាននានាជាមួយនឹងថូដែលធ្វើពីកំទេចឈើដើម្បីធានាបាននូវភាពស្រស់បានយូរ ដោយមិន​ប្រើប្រាស់ថង់ប្លាស្ទិកដាច់ខាត។ គោលបំណងធំរបស់ Urban Green ធ្វើយ៉ាងណាដើម្បីក្លាយឲ្យទៅជាអាជីវកម្មដែលមិនប៉ះពាល់ដល់បរិស្ថានសុទ្ធសាធនៅត្រឹមឆ្នាំ២០២៦ ឬមានន័យការដឹកជញ្ជូនជាងពាក់កណ្តាលគឺស្ថិតនៅក្នុងចំងាយមិនដល់មួយគីឡូម៉ែត្រឡើយ។

គួរឲ្យដឹងដែរថា បច្ចុប្បន្នសង្វាក់ផលិតកម្មម្ហូបអាហាររបស់ពិភពលោកបានបង្កើតទៅជាផលផ្ទះកញ្ចក់ដល់ទៅ៦ភាគរយនៃការបំពុលអាកាសទាំងអស់ ដូចនេះ Urban Green គឺជាអាជីវកម្មថ្មីមួយប្រភេទដែលគេជឿជាក់ថា នាពេលអនាគតនឹងអាចមានសក្តានុពលក្លាយទៅជាអាជីវកម្មដែលអាចផលិតបានអាហារបែបនេះឲ្យទៅដល់១៨០លានតោនជារៀងរាល់ឆ្នាំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រមួនឃ្មុំ ជាទិន្នផលទទួលបានពីទឹក និងសម្បុកឃ្មុំ កំពុងមានទីផ្សារល្អ ផ្តល់គុណប្រយោជន៍ច្រើន  

ជំនួញ, ព្រឹត្តិការណ៍

• 15/07/2024

ការចិញ្ចឹមឃ្មុំ ជាអាជីវកម្មមួយដែលអាចទាញយកបានផលច្រើនមុខ ដោយក្រៅពីទទួលបានទិន្នផលជាទឹកឃ្មុំ គេក៏អាចប្រមូលបាននូវលំអងឃ្មុំ និងចម្រាញ់ធ្វើជាក្រមួនឃ្មុំផងដែរ

គម្រោងអភិវឌ្ឍន៍ផ្លូវ​ចំនួន​៣ខ្សែ​រំពឹង​បញ្ចប់​ការដ្ឋាននៅក្នុងឆ្នាំ២០២៤

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/07/2024

គម្រោងអភិវឌ្ឍន៍​ផ្លូវជាតិសំខាន់ៗចំនួន​៣ខ្សែ រំពឹងថា​នឹង​បញ្ចប់ការ​សាងសង់នៅក្នុងឆ្នាំ ២០២៤​នេះ ហើយនឹង​សម្រួលដល់​ការធ្វើដំណើររបស់ពលរដ្ឋ​​

សេដ្ឋកិច្ចថៃបែរជាមានសម្ពាធខ្លាំងដោយសាររោងចក្រចិន និងការនាំចូលទំនិញធូរថ្លៃរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2024

សេដ្ឋកិច្ចថៃ កំពុងទទួលរងសំពាធ បន្ទាប់ពីមានបើកដំណើរការរោងចក្រផលិតរថយន្តអគ្គិសនី និងការនាំចូលទំនិញធូរថ្លៃរបស់ចិន

ក្រុមហ៊ុន SUN WAH សម្លឹងឃើញកាលានុវត្តភាពវិនិយោគថ្មីក្នុងវិស័យផ្គុំ និងដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2024

ក្រុមហ៊ុន SUN WAH Cambodia បានសម្លឹងឃើញកាលានុវត្តភាពវិនិយោគថ្មីក្នុងវិស័យផ្គុំ និងដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា

ផ្លូវជាតិលេខ៧១C ប្រវែងជាង១១៤គីឡូម៉ែត្រ ភ្ជាប់ខេត្តត្បូងឃ្មុំ​ – ខេត្តកំពង់ចាម​សាងសង់រួចរាល់១០០%

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/07/2024

ផ្លូវជាតិលេខ៧១C ប្រវែងជាង១១៤គីឡូម៉ែត្រ តភ្ជាប់ខេត្តត្បូងឃ្មុំ​ និង ខេត្តកំពង់ចាម​ សាងសង់រួចរាល់១០០%ហើយនៅសល់តែការងារគូសគំនូសចរាចរណ៍ប៉ុណ្ណោះ

រយៈពេល៥ខែ សេដ្ឋកិច្ចកម្ពុជាបានបង្ហាញពីសញ្ញាណល្អ ខណៈអត្រាអតិផរណាត្រលប់ទៅរកភាពប្រសើរឡើងវិញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 15/07/2024

រយៈពេល៥ខែ សេដ្ឋកិច្ចកម្ពុជាបានបង្ហាញពីសញ្ញាណល្អ ខណៈអត្រាអតិផរណាត្រលប់ទៅរកភាពប្រសើរឡើងវិញ

ការនាំចេញរបស់ចិនកើនឡើងក្នុងល្បឿនលឿន ៨,៦ ភាគរយ លើសពីការរំពឹងទុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2024

Financial Times បានលើកឡើងថា ការនាំចេញរបស់ប្រទេសចិនកើនឡើងក្នុងល្បឿនយ៉ាងលឿនបំផុតក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ បើទោះបីជាមានភាពតានតឹងកើនឡើងជាមួយអឺរ៉ុប និងសហរដ្ឋអាមេរិកក៏ដោយ

ជប៉ុន គ្រោងវិនិយោគ២៣ពាន់លានដុល្លារសង់ផ្លូវក្រោមដីជាង៥០០គីឡូម៉ែត្រសម្រាប់តែការដឹកជញ្ជូនទំនិញដោយស្វ័យប្រវត្តិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/07/2024

ជប៉ុន គ្រោងវិនិយោគ ២៣ពាន់លានដុល្លារ សម្រាប់ការសាងសង់ផ្លូវក្រោមដីមានប្រវែងជាង៥០០គីឡូម៉ែត្រ សម្រាប់តែការដឹកជញ្ជូនទំនិញដោយស្វ័យប្រវត្តិ

បុគ្គលិកក្រុមហ៊ុន Samsung រាប់ពាន់នាក់ធ្វើកូដកម្មបន្ទាប់ពីបរាជ័យក្នុងការចរចាដំឡើងប្រាក់ឈ្នួល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

សហជីពប្រចាំក្រុមហ៊ុនអេឡិចត្រូនិក Samsung នៅប្រទេសកូរ៉េខាងត្បូងបាននិយាយថា បុគ្គលិករាប់ពាន់នាក់បានចាប់ផ្តើមកូដកម្មមិនកំណត់ថ្ងៃ

តម្លៃប្រេងបន្តឡើងថ្លៃជាង ៨៥ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៥ ភាគរយ ឬ ៨៥,០៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៨ ភាគរយ ឬ ៨២,១០​ ដុល្លារក្នុងមួយបារ៉ែល