សៀវភៅ «សោយ» ជាមោទកភាពថ្មីនៃវិស័យម្ហូបអាហារខ្មែរ

ភ្នំពេញ ៖ «សោយ» ជាឈ្មោះសៀវថ្មីមួយដែលជាកម្រងសៀវភៅគ្រឿងផ្សំមុខម្ហូបដ៏សម្បូរបែប វិសេសវិសាលបំផុតសម្រាប់វិស័យចំណីអាហារខ្មែរ ជាពិសេសផ្តោតសំខាន់លើប្រភេទអាហារនៅព្រះរាជដំណាក់របស់ខ្សែរាជវង្សខ្មែរ ដែលទើបតែបានប្រារព្ធពីធីសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ សរ៉ូសវូដ។ 

សៀវភៅដែលមានចំណងជើងថា «សោយ» ជាស្នាដៃរបស់ចុងភៅស្រីតូចច្រឡឹង រស់ រតនៈ ឬគេហៅខ្លីថា ចុងភៅណាក់ រួមជាមួយនឹងអ្នកថតរូបល្បីល្បាញ ឡាម៉ូ ក៏ដូចជាអ្នករចនា សុត សេរី ដែលបានតាក់តែង រៀបចំ និងចងក្រងឡើងអស់ពេលប្រមាណ ៤ឆ្នាំ ក្នុងការសម្រិតសម្រាងនូវខ្លឹមសារ រូបភាព ក៏ដូចជារចនាបទបែបរាជវាំងឱ្យស័ក្ដិសមនឹងពាក្យថា «សោយ» ផងដែរ។

សម្រាប់សៀវភៅនេះទៀតសោត មិនត្រឹមតែបង្ហាញពីរូបមន្តម្ហូប និងគ្រឿងផ្សំប៉ុណ្ណោះទេ តែវាក៏មានរួមបញ្ចូលពីចំណុចលម្អិតៗនៃគ្រឿងទេស ប្រូតេអ៊ីនរបស់ត្រី សាច់ និងវីតាមីនរបស់បន្លែ ផ្លែឈើជាច្រើនមុខថែមទៀតផង។

ចុងភៅណាក់ បានបញ្ជាក់ថា ៖

“សៀវភៅនេះ មិនមែនជាសៀវភៅធ្វើម្ហូបធម្មតានោះទេ តែវាហាក់បីដូចជាបញ្ជីសារពើភណ្ឌផ្នែកវប្បធម៌អរូបីមួយ ដែលបង្ហាញពីមរតករសជាតិ រូបមន្ត គ្រឿងផ្សំពីព្រះរាជដំណាក់ខ្មែរដែលបានបន្សល់ទុកយូរណាស់មកហើយ ហើយការបង្កើតសៀវនេះឡើង យើងទទួលបានការជំរុញចិត្តពីសម្ដេចព្រះរាជកន្និដ្ឋា នរោត្ដម រស្មីសោភ័ណ ផងដែរ។”

ជាមួយគ្នានេះ លោក ឡាម៉ូ ជាអ្នកថតរូបឱ្យសៀវភៅ «សោយ»​ បានមានមតិដែរថា សម្រាប់គម្រោងនៃការថតមុខម្ហូបនេះ វាជាគម្រោងថ្មី និងប្លែកមួយសម្រាប់លោក ដោយសារលោកពុំធ្លាប់ថតមុខម្ហូបពីមុនមកនោះទេ តែលោកក៏មានជំនាញក្នុងការតុបតែង និងរៀបចំមុខម្ហូប ពោលគឺវាត្រូវការចំណាយពេលយូរក្នុងការរៀបចំទាំងមុខម្ហូប និងគ្រឿងផ្សំនីមួយៗឱ្យមានសោភណភាពស្អាត ទាក់ភ្នែក មានតម្លៃ និងគុណភាពទាំងសម្រាប់ក្នុងស្រុក និងអន្តរជាតិ។

ស្រដៀងគ្នានេះដែរ លោក សុត សេរី ជាអ្នកគូរ និងរចនាក្រាហ្វិក របស់សៀវភៅមុខម្ហូបខាងលើ​ បានបង្ហើបពីអារម្មណ៍ចំពោះការងារនេះដែរថា លោកពិតជារីករាយ និងមានមោទនភាពមែនទែនដែលបានចូលរួមក្នុងគម្រោងនេះ ដោយសារវាជាគម្រោងមួយដែលមានរចនាបទថ្មី តែវាក៏ជាបទពិសោធមួយល្អ ដោយសារកន្លងមកលោកធ្លាប់ធ្វើការទាក់ទងនឹងវប្បធម៌ដែរ តែម្ដងនេះត្រូវធ្វើផ្ចិតផ្ចង់ខ្លាំងចំពោះផ្នែកសម្អិតៗនៃមុខម្ហូប តាំងពីការគូរម៉ូដចាន ស្លាបព្រា ជាដើម។

គួរបញ្ជាក់ដែរថា វត្តមានរបស់សៀវភៅ «សោយ» ប្រៀបបានដូចជាសម្បត្តិវប្បធម៌សម្រាប់សង្គមជាតិខ្មែរ ដែលការចេញលក់ និងបោះពុម្ពលើកទីមួយ ជាភាសាខ្មែរចំនួន ៥ ០០០ក្បាល និងភាសាអង់គ្លេសចំនួន ២ ០០០ក្បាល ដែលបងប្អូនយើងអាចបញ្ជាទិញបាន​៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ