ភ្នំពេញ ៖ វេទិកាអន្តរជាតិស្តីពី “សុវត្ថិភាពចំណីអាហារ” ដែលបានដំណើរការ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ក្នុងបំណងសំខាន់ៗរួមគ្នាគិតគូរ ដោះស្រាយឱ្យបានទាន់ពេលវេលា ច្បាស់លាស់ និងមានប្រសិទ្ធភាពចំពោះវិបត្តិសន្តិសុខស្បៀង ភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារដែលពិភពលោកកំពុងប្រឈម។

ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាល ថ្លែងទៅកាន់វេទិកាអន្តរជាតិស្តីពី “សុវត្ថិភាពចំណីអាហារ” ដែលបានដំណើរការ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ និងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសហភាពអឺរ៉ុប និងអង្គការ UNIDO ដែលបាន និងកំពុងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍឧស្សាហកម្ម និងវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងបរិយាប័ន។

ឯកឧត្តមបានមានប្រសាសន៍ថា ៖
“ឧស្សាហកម្មកសិ-ចំណីអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច ហើយក៏ជាស្ពានតភ្ជាប់ដ៏សំខាន់រវាងកសិករ/អ្នកផលិត និងអ្នកប្រើប្រាស់ចុងក្រោយផងដែរ”
ទោះជាយ៉ាងណា ការអភិវឌ្ឍឧស្សាហកម្មកសិ-ចំណីអាហារកម្ពុជានៅមានបញ្ហាប្រឈមមុខមួយចំនួនដូចជាមានកម្រិតនៃគ្រឿងបរិក្ខារកែច្នៃ លទ្ធភាពទទួលបានបច្ចេកវិទ្យា គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និរន្តរភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើមនៅមានកម្រិត និងការយល់ដឹងជាសាធារណៈអំពីស្តង់ដារសុវត្ថិភាពចំណីអាហារ និងបញ្ហាទាក់ទងនឹងភូតគាមអនាម័យ (SPS)។ នេះបើតាមប្រសាសន៍ឯកឧត្តមវេង សាខុន ។
ឯកឧត្តមវេង សាខុន បានគូសបញ្ជាក់ថា ដើម្បីដោះស្រាយទៅកាន់បញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ដោយបានផ្តល់ការលើកទឹកចិត្តជាច្រើនដល់ការវិនិយោគក្នុងវិស័យកសិកម្ម ទាំងការដាំដុះ ការចិញ្ចឹមសត្វនិងត្រី ការកែច្នៃ ការវេចខ្ចប់ក្រោយប្រមូលផល ដោយប្រកាន់យកការលើកកម្ពស់ខ្សែច្រវាក់តម្លៃពេញលេញជាខ្លាំងក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការជំរុញការធ្វើទំនើបកម្មកសិកម្ម ជាមួយនឹងសុវត្ថិភាពចំណីអាហារ និងស្តង់ដារនាំចេញអន្តរជាតិជាអាទិភាព។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថា សុវត្ថិភាពចំណីអាហារគឺជាកង្វល់ដ៏សំខាន់ និងជាទិដ្ឋភាពប្រឈមសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា។ ផ្ទុយទៅវិញ ដោយមានជំនួយពីបច្ចេកវិទ្យាក្នុងយុគសម័យឌីជីថលនេះ កម្ពុជាកំពុងធ្វើការកែលម្អជាបន្តបន្ទាប់លើបញ្ហានេះ ដូចជាការផ្លាស់ប្តូរព័ត៌មាន និងទិន្នន័យអាហារកំពុងត្រូវបានចែករំលែកដោយប្រើបច្ចេកវិទ្យា block chain ជាមួយនឹង QR code និង E-Phytosanitary certificate ក៏ត្រូវបានកំពុងរៀបចំឡើង។ លើសពីនេះ កម្មវិធីទូរស័ព្ទដែលរំលេចផលប៉ះពាល់ និងការណែនាំអំពីការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតប្រកបដោយសុវត្ថិភាពក៏ត្រូវបានដាក់ឱ្យដំណើរការ ហើយប្រព័ន្ធត្រួតពិនិត្យ និងតាមដានតាមប្រព័ន្ធឌីជីថលនៅក្នុងផលិតផលជលផលក៏ត្រូវបានបង្កើតឡើង និងអនុវត្តផងដែរ។ ឯកឧត្តម បានបញ្ជាក់ថាស្ថិតក្នុងស្ថានភាពនៃវិបត្តិជំងឺឆ្លងសកលកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ចពិភពលោកដែលបណ្តាលមកពីសង្គ្រាមរុស្សី និងអ៊ុយក្រែន បាននិងកំពុងកើតមានឡើងនាពេលបច្ចុប្បន្ន ធ្វើឲ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍន៍កសិកម្ម និងពាណិជ្ជកម្មស្បៀងអាហារទូទាំងពិភពលោក៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content