ព្រះរាជពិធីស្ទូងស្រូវដោយអធិរាជជប៉ុនបង្ហាញពីការឲ្យតម្លៃវិស័យកសិកម្ម ផ្សារភ្ជាប់ជំនឿ និងប្រពៃណី ទាំងពលរដ្ឋនិងរាជវង្ស

បរទេស ៖ កាលពីពេលកន្លងទៅថ្មីៗនេះ ព្រះចៅអធិរាជជប៉ុន Naruhito ទ្រង់បានយាងចុះស្ទូងស្រូវដោយផ្ទាល់ក្នុងពិធីបុណ្យដាំដុះស្រូវប្រចាំឆ្នាំរបស់ជប៉ុននៅដីស្រែដែលស្ថិតនៅក្នុងព្រះរាជវាំង ដែលត្រូវបានគេមើលថែរក្សាយ៉ាងយកចិត្តទុកដាក់ លាតសន្ទឹងលើផ្ទៃក្រឡាប្រមាណជា ២៤០ម៉ែត្រការ៉េ។

កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ រាជវាំងជប៉ុន បានរៀបចំពិធីបុណ្យប្រពែណីមួយសម្រាប់ការដាំដុះស្រូវដែលជាពិធីត្រូវបានចាត់ទុកថាមានអត្ថន័យសំខាន់ តំណាងឲ្យវិស័យកសិកម្ម ក៏ដូចជាជំនឿនិងប្រពៃណី វប្បធម៍របស់ប្រទេសជប៉ុនផងដែរ។

កម្មវិធីដែលបានរៀបចំប្រចាំឆ្នាំនេះដូចទៅនឹងពិធីដែលបានរៀបចំជារៀងរាល់ឆ្នាំដែរ ដោយក្នុងនោះព្រះចៅអធិរាជជប៉ុន Naruhito បានយាងចុះស្ទូងស្រូវដោយផ្ទាល់ព្រះអង្គជាមួយនឹងដើមស្រូវតូចៗចំនួន២០គុម្ពដែលមានប្រភពមកពីពូជស្រូវផ្សេងៗគ្នាជាច្រើន ដូចជា Nihonmasari variety និង Mangetsumochi variety ជាដើម។

តាមការរំពឹងទុក ដំណាំស្រូវដែលបានស្ទូង និងដាំទាំងនោះនឹងអាចប្រមូលផលបាននៅខែកញ្ញាខាងមុខ ហើយនិងប្រើប្រាស់ទិន្នផលដែលប្រមូលបានដើម្បីចូលរួមក្នុងពិធីបុណ្យសាសនារបស់ជាតិមួយទៀតគឺ Niiname-sai ដែលជាពិធីក្នុងសាសនា Shinto ។

សូមរំលឹកដែរថា ពិធីដាំដុះស្រូវប្រចាំឆ្នាំដោយព្រះចៅអធិរាជជប៉ុនបានចាប់ផ្តើមលើកដំបូងចាប់តាំងតែពីអតីតព្រះចៅអធិរាជជប៉ុន Showa ដែលត្រូវជាព្រះអយ្យកោរបស់ព្រះចៅអធិរាជនាពេលបច្ចុប្បន្ន។ បន្ថែមពីនេះ គេក៏បានដឹងដែរថា ពិធីបុណ្យដាំដុះស្រូវប្រចាំឆ្នាំនៅរាជវាំងជប៉ុន ក្រៅតែពីប្រារព្ធឡើងក្នុងគោលបំណងសំខាន់ផ្សារភ្ជាប់រវាងសាសនា​ Shinto ដែលប្រកាន់យ៉ាងខ្ជាប់ខ្ជួនដោយវង្សត្រកូលមហាក្សត្រជប៉ុនហើយនោះ វាក៏បានបង្ហាញអំពីលើកកម្ពស់វិស័យកសិកម្មដែលភ្ជាប់ទៅនឹងវប្បធម៍ដ៏យូរលុង ក៏ដូចជាជំនឿរបស់ពលរដ្ឋជប៉ុនទៅលើការដាំដុះស្រូវប្រចាំឆ្នាំរបស់ខ្លួនផងដែរ។

ប្រទេសជប៉ុន គឺជាប្រទេសផលិតអង្ករធំជាងគេទី៩នៅលើពិភពលោក ដោយជាទូទៅរដូវធ្វើស្រែស្រូវនៅភាគខាងជើងប្រទេសជប៉ុនចាប់ពីខែឧសភា ឬមិថុនា រហូតដល់ខែកញ្ញា និងតុលា ដោយឡែក នៅភាគកណ្តាលប្រទេសជប៉ុនគឺចាប់ពីខែមេសា ឬឧសភា ទៅដល់ខែសីហា ឬខែតុលា។ សម្រាប់នៅខេត្តនៅភាគខាងត្បូងប្រទេសជប៉ុន រដូវធ្វើស្រែស្រូវគឺចាប់ពីខែមេសា ឬឧសភា ទៅដល់ខែសីហា ឬខែកញ្ញា ហើយក្នុងនោះពូជស្រូវ japonica ថ្មី គឺជាពូជដែលដាំដុះនៅស្ទើរតែគ្រប់ខេត្តទាំងអស់ក្នុងប្រទេស។

គួរបញ្ជាក់ដែរថា អង្ករគឺជាអាហារចម្បងដែលប្រើប្រាស់នៅក្នុងប្រទេសជប៉ុនដោយមានមុខម្ហូបជាច្រើនបង្កើតឡើងដោយផ្សារភ្ជាប់ជាមួយនឹងគ្រាប់អង្ករទាំងនោះ។ ជាងនេះទៅទៀត អង្ករមានប្រវត្តិយូរលង់ណាស់មកហើយនៅក្នុងប្រទេសជប៉ុន ហើយត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌ក្នុងនាមជាផលិតផលកសិកម្មដ៏មានតម្លៃ និងធ្លាប់ត្រូវបានប្រើជារូបិយវត្ថុថែមទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *