តម្លៃប្រេងបានឡើងថ្លៃបន្តិចនៅសប្តាហ៍នេះ ដោយសារការផ្គត់ផ្គង់ត្រូវបានរឹតបន្តឹង

បរទេស៖ យោងទៅតាមប្រភពពី Investing បានបង្ហាញថា តម្លៃប្រេងបានឡើងថ្លៃបន្តិច ដោយសារការផ្គត់ផ្គង់ត្រូវបានរឹតបន្តឹង និងភាពមិនច្បាស់លាស់នៃតម្រូវការ ខណៈដែលមនុស្សកំពុងចាប់អារម្មណ៍លើកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិក Federal Reserve នៅសប្តាហ៍ក្រោយនេះ។

ទីផ្សារតម្លៃប្រេង Brent ឡើងថ្លៃ ០,៩ ភាគរយ ឬ ៨០,៣៦ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលទីផ្សារតម្លៃប្រេងប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ០,៩ ភាគរយ ឬ ៧៦,៣៦ ដុល្លារក្នុងមួយបារ៉ែល។ ស្របពេលនេះដែរ គេរំពឹងថាតម្លៃប្រេងឆៅនឹងធ្លាក់ចុះនៅពែលខាងមុខ ដោយសារប្រទេសចិនបានជំរុញវិធានថ្មីក្នុងការកែលម្អតម្រូវការប្រេងឥន្ធនៈក្នុងនាមជាប្រទេសនាំចូលប្រេងដ៏ធំបំផុតរបស់ពិភពលោក។ ​ក្នុង​រយៈ​ពេល ១០ សប្តាហ៍កន្លងមកនេះ តម្លៃ​ប្រេង​ស្ទើរតែ​ជិត​ដល់​កម្រិត​ខ្ពស់ដោយ​សារ​​ការ​ផ្គត់​ផ្គង់​សកល​កាន់តែ​តានតឹង ប៉ុន្តែគេរំពឹងថា កិច្ចប្រជុំរបស់ Fed នាពេលខាងមុខនឹងអាចរកដំណោះស្រាយទប់ស្កាត់ការឡើងថ្លៃតម្លៃប្រេង ជាពិសេសនៅប្រាក់ដុល្លារកំពុងបានស្ទុះងើបឡើងវិញបន្តិចហើយ។

លើសពីនេះ ចិននឹងដាក់ចេញនូវវិធានការបន្ថែមទៀត ដើម្បីជំរុញការស្ទុះងើបសេដ្ឋកិច្ចយឺតក្នុងគោលបំណងលើកកម្ពស់ការចំណាយក្នុងស្រុក ជាពិសេសនៅក្នុងវិស័យរថយន្ត និងតម្រូវការអ្នកប្រើប្រាស់។ ទីក្រុង​ប៉េកាំង​បាន​ប្តេជ្ញា​ថា​នឹង​បង្កើន​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​ដើម្បី​រក្សា​និរន្តរភាព​នៃ​ការ​ស្ទុះ​ងើបឡើងវិញនៃ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ ខណៈដែល​តម្រូវ​ការ​ប្រេងចម្រាញ់​នៅ​តែ​ខ្លាំង។ ប្រសិនបើការប្រើប្រាស់ប្រេងឥន្ធនៈនៅចិនដែលធ្លាក់ចុះ នោះវាគឺជារឿងព្រួយបារម្ភសម្រាប់ទីផ្សារប្រេង។ ចំពោះខាងផ្នែកផ្គត់ផ្គង់វិញ ការផលិតធ្លាក់ចុះនៅអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានចង្អុលបង្ហាញពីទីផ្សារប្រេងកាន់តែតឹងតែងនៅក្នុងឆមាសទីពីរនេះ។

ទន្ទឹមនឹងនេះ អ្នកវិនិយោគរំពឹងថា ធនាគារកណ្តាលនឹងអាចរក្សាអត្រាការប្រាក់ត្រឹម ៥,៥ ភាគរយរហូតដល់ចុងឆ្នាំ ដោយសារអតិផរណារបស់សហរដ្ឋអាមេរិកចុះខ្សោយជាងការរំពឹងទុក ដែលធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងនៅដើមខែកក្កដានេះ។ ដូច្នោះហើយ ធនាគារកណ្តាលអាចជំរុញឱ្យមានការកើនឡើងបន្ថែមទៀតនៅក្នុងទីផ្សារប្រេងឆៅ ប៉ុន្តែអត្រាការប្រាក់របស់សហរដ្ឋអាមេរិកអាចប៉ះពាល់ដល់លក្ខខណ្ឌសេដ្ឋកិច្ចពិភពលោកឲ្យកាន់តែអាក្រក់នៅក្នុងឆមាសទីពីរ ដែលអាចធ្វើឱ្យប៉ះពាល់ដល់តម្រូវការប្រេង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាជីវកម្មដាំដើមអម្ពិល បេះត្រួយលក់ អាចមានតម្លៃប្រមាណ ១៨០០០រៀល ទៅ ២០ ០០០ រៀល ក្នុងមួយគីឡូក្រាម

ជំនួញ, ព្រឹត្តិការណ៍

• 23/07/2024

មិនធម្មតា ទីផ្សារត្រួយអម្ពិលគេអាចលក់បានក្នុងចន្លោះពី ១៨០០០ - ២០០០០រៀលក្នុងមួយគីឡូក្រាម

យល់ដឹងពីគំនិតអាជីវកម្មមួយចំនួននៅក្រៅប្រទេសដែលមានភាពរឹងម៉ាំទៅនឹងវិបត្តិសេដ្ឋកិច្ច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2024

នៅក្នុងអំឡុងពេលវិបត្តិសកល មានក្រុមហ៊ុនខ្លះខាតបង់ធ្លាក់ចំណូល និងខ្លះទៀតឈានទៅដល់បិទទ្វារក៏មាន ប៉ុន្តែមានអាជីវកម្មខ្លះនៅតែអាចដំណើរការល្អ និងទាញបានប្រាក់ចំណេញ

វិវាទដីធ្លីជិត ១ម៉ឺន ៤ពាន់ ករណីបានត្រូវដោះស្រាយ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/07/2024

ពីឆ្នាំ២០២៣គិតមកដល់ពេលបច្ចុប្បន្ន ក្រសួងដែនដីបានដោះស្រាយវិវាទដីធ្លីសម្រេចជាង១៣០០០ករណី ស្មើនឹងជិត៩០​ភាគ​រយនៃជម្លោះ

ក្រសួងដែនដី រៀបចំកិច្ច​ប្រជុំជាមួយ​វិស័យ​ឯកជន​ក្នុងវិស័យ​សំណង់ និង​អច​លនទ្រព្យ​ ដើម្បី​រកបញ្ហា​ និ​ងដំណោះស្រាយ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/07/2024

ក្នុងគោលដៅជំរុញការ​អភិវឌ្ឍ​វិស័យ​សំណង់ ​និងអចលនទ្រព្យ ក្នុងប្រទេស​កម្ពុជា​បន្ថែម ក្រសួង​រៀបចំដែន ​និងវិស័យឯកជន ​បានជួ​បពិភាក្សារកដំណោះស្រាយរួមគ្នា

ផលិតផលជលផល កំពុងត្រូវបានយកចិត្តទុកដាក់លើខ្សែច្រវាក់ផលិតកម្មនៃការផលិត និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

គម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផល(CAPFISH-Capture) នៃវិស័យជលផលកំពុងជំរុញខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែទូលាយដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា ខណៈឯកអគ្គរដ្ឋទូតចិនថ្មី កោតសរសើរពីរសជាតិស្វាយចន្ទីខ្មែរ

ប្រព័ន្ធធនាគារនៅកម្ពុជាបន្តរក្សាបានភាពធន់ និងរឹងមាំ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/07/2024

ប្រព័ន្ធធនាគារនៅកម្ពុជាបន្តរក្សាបានភាពធន់ និងភាពរឹងមាំ ខណៈសេដ្ឋកិច្ចពិភពលោកនៅមិនទាន់ប្រាកដប្រជា

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិន៤០ក្រុមហ៊ុន មកស្វែងយល់កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិនចំនួន៤០ក្រុមហ៊ុន បានមកស្វែងយល់ពីបរិយាកាស និង កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ឬ Visa

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ដើម្បីទាក់ទាញទេសចរ

ការរៀបចំយន្តការតាមដាន និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ជាដំណាក់កាលសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ការរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាល ទី១ គឺជាដំណាក់កាលសំខាន់នៃគោលនយោបាយរាជរដ្ឋាភិបាល