ក្រសួងកសិកម្ម ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្ថិតិជលផលឌីជីថល សម្រាប់ការគ្រប់គ្រង និងការ​អភិវឌ្ឍ​​​​ធនធានជលផល

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្ថិតិជលផលឌីជីថល (Online FishStat System) ដើម្បីធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងអភិវឌ្ឍ​​​​ធនធានជលផល។ ប្រព័ន្ធ FishStat នេះ ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប និងជំនួយបច្ចេកទេសពីអង្គការស្បៀងអាហារ និងកសិកម្ម (FAO)។

ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការបើកដំណើរការប្រព័ន្ធស្ថិតិជលផលនៅពេលនេះ មិនត្រឹមតែជាការ​ណែនាំ​កម្មវិធី ឬបច្ចេកវិទ្យាថ្មីមួយនោះទេ ប៉ុន្តែវាជាការបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់​របស់កម្ពុជាក្នុងការអនុវត្តបច្ចេកវិទ្យាឌីជីថលទំនើបសម្រាប់ការគ្រប់គ្រង និងការ​អភិវឌ្ឍ​​​​ធនធានជលផល។

ឯកឧត្តម រដ្ឋលេខាធិការបានគូសបញ្ជាក់ថា ប្រព័ន្ធនេះ ត្រូវបាន​រំពឹងថា អាចជួយដោះស្រាយ​បញ្ហាលំបាក​ផ្សេងៗ តាមរយៈការបង្ហាញឱ្យឃើញ​បានច្បាស់ជាងមុន ដែលមិនត្រឹមតែ​ទិន្នន័យ​បច្ចុប្បន្ននោះទេ ប៉ុន្តែថែមទាំង​អាចកំណត់​និន្នាការ ស្ថានភាពជលផល រួមមានទាំង​ឧបករណ៍​សម្រាប់គ្រប់គ្រង និង​ការធ្វើរបាយការណ៍ផ្អែកលើ​ទិន្នន័យឌីជីថល​ជលផលនេះ។

ឯកឧត្តម ហាស់ សារ៉េត បានបញ្ជាក់ថា៖ « ការប្រកាសដាក់ឱ្យដំណើរ​ការ​ប្រព័ន្ធស្ថិតិជលផល គឺចំពេលវេលា និងឆ្លើយតបតាមតម្រូវការទិន្នន័យ​កាន់តែប្រសើរ និងជាក់លាក់។ ជាផ្នែក​សំខាន់​ក្នុងបណ្តុំទិន្នន័យធំ ដែលភ្ជាប់​ និងបំពេញជាមួយវិស័យពាក់ព័ន្ធផ្សេងៗ។ ទិន្នន័យទាំងនេះផ្តល់ព័ត៌មានចាំបាច់សម្រាប់តភ្ជាប់វិស័យជលផលជាមួយ​ការអភិវឌ្ឍកសិកម្ម និងការ​គ្រប់គ្រងធនធានទឹក ប្រកបដោយនិរន្តភាព។ វិធីសាស្ត្របញ្ចូលគ្នានេះ គឺសំខាន់ណាស់សម្រាប់ការធានាសន្តិសុខស្បៀងរយៈពេលវែង​នៅប្រទេសកម្ពុជា។

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានសម្តែងនូវការថ្លែងអំណរគុណ​ចំពោះសហភាពអឺរ៉ុបសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងភាព​ជាដៃគូ​សហការ ហើយក៏សូមអរគុណដល់អង្គការ FAO សម្រាប់ជំនួយបច្ចេកទេស ក្នុងការអនុវត្តន៍​កម្មវិធី CAPFISH ជាពិសេសការអភិវឌ្ឍ និងដាក់ឱ្យដំណើរការប្រព័ន្ធ FishStat រួមជាមួយរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផល ដែលបាន​ប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចបាននូវសមិទ្ធផលដ៏មានតម្លៃនេះ។

សូមជម្រាបថាក្នុងពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានវិទ្យាស្ថាន អធិការរដ្ឋបាលជលផល​២៥ ខណ្ឌរដ្ឋបាលជលផល តំណាងនាយកដ្ឋានផែនការ ស្ថិតិនៃក្រសួង​កសិកម្ម លោក Koen Everaert  អនុប្រធានផ្នែកសហប្រតិបត្តិការអន្តរជាតិ​នៃសហភាពអឺរ៉ុប និងលោកស្រី Rebe​kah​ Bell ប្រធានអង្គការ FAO ប្រចាំ​នៅកម្ពុជាផងដែរ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

វិស័យមីក្រូហិរញ្ញវត្ថុ នៅតែជាប្រភពទុនសំខាន់សម្រាប់អាជីវកម្មខ្នាតមីក្រូតូច និងមធ្យម ដែលទ្រទ្រង់ដល់ចរន្តសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតែជាផ្នែកសំខាន់មួយនៃប្រព័ន្ធហិរញ្ញវត្ថុ និងជាប្រភពទុនសម្រាប់ជំរុញសកម្មភាពសេដ្ឋកិច្ចនៅទូទាំងប្រទេស ជាក់ស្តែងគឺរាប់ចាប់ពីការផ្តល់ទុនសម្រាប់កសិករនៅតាមតំបន់ជនបទ រហូតដល់ការជួយខ្នាតមីក្រូតូច និងមធ្យម និងសហគ្រាសខ្នាតតូច និងមធ្យម (SME) ពង្រីកអាជីវកម្ម

Leave a Reply

Your email address will not be published.Required fields are marked *