ក្រសួង​ដែនដី ​រំលឹកអតិថិជន​នៃគម្រោងភូមិ​មរតក​នៅ​ខេត្តស្វាយរៀង​ ប្រុង​ប្រយ័ត្នចំពោះជន​ក្លែង​បន្លំ​​ជា​ថ្នាក់ដឹកនាំក្រសួងមួយក្រុម

ភ្នំពេញ ៖ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ បាន​ប្រកាសឱ្យ​ប្រជាពលរដ្ឋ​ជាអតិថិជន​របស់​គម្រោងអភិវឌ្ឍន៍ចំនួនពីរ​ដែលមានបញ្ហាត្រូវបង្កើនការ​​​ប្រុងប្រយ័ត្ន​បន្ទាប់ពីមាន​ជន​ទុច្ចរឹត​មួយចំនួន​បន្លំខ្លួន​ជា​ថ្នាក់ដឹកនាំក្រសួង​​ទាក់ទងតាមបណ្តាញសង្គមតេលេក្រាម(Telegram)​​ទៅអតិថិជន​ដើម្បីឆបោក​​​ក្នុងរូបភាពបង្គាប់ឱ្យអតិថិជន​បង់ប្រាក់​ជា​ថ្នូរ​នឹង​ការ​ដោះស្រាយ​ជូន ។​

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ កាលពី​ថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបាន​ឱ្យដឹងថា នាពេលថ្មីៗនេះ មានជន​ទុច្ចរឹត​មួយចំនួន​បានឆ្លៀត​ឱកាស​ក្លែង​បន្លំឋានៈជា​ថ្នាក់​ដឹកនាំក្រសួង​ដែនដី និង​ឋានៈជាជំនួយ​ការផ្ទាល់​របស់​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ដោយបានទាក់ទងតាម​ប្រព័ន្ធតេលេក្រាម​ទៅកាន់​ប្រជាពលរដ្ឋ​ដែលជា​អតិថិជននៃគម្រោង​ដីឡូតិ៍ ភូមិមរតក​ ស្ថិតនៅភូមិ​ចំបក់ សង្កាត់ចេក ក្រុង​ស្វាយរៀង​ ខេត្តស្វាយរៀង និង​អតិថិជន​គម្រោង​ដីឡូតិ៍ភូមិមរតក​ថ្មស ដែលស្ថិតនៅទីតាំង​ភូមិ​តាប៉ ឃុំតាសួស ស្រុកស្វាយជ្រុំ​ ខេត្តស្វាយរៀង ។ ជន​ឆបោក​ បាន​ទាក់ទងទៅប្រជាពលរដ្ឋ​ទាំង​នោះឱ្យ​បង់​ប្រាក់​ទៅកាន់ពួកគេ​ជាថ្នូរនឹ​ងការ​ដោះស្រាយ​លើការទិញ – លក់​ដីឡូតិ៍ ។

ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានចាត់ទុក​ទង្វើនេះថា ជាទង្វើ​បំពាន​ទាំង​ផ្នែកផ្លូវច្បាប់​ និង​សីលធម៌ និងធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស សេចក្ដីថ្លៃថ្នូរ​របស់ថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការ​នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​យ៉ាងធ្ងន់ធ្ងរមិនអាចទទួលយកបាននោះឡើយ​ ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន​ដដែល​បានបញ្ជាក់ថា ក្រោយទទួលបាន​ការ​ប្រគល់​ភារកិច្ច​ពីរាជរដ្ឋាភិបាល ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បាន និងកំពុង​ខិតខំពុះពារ​ក្នុងការ​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​ លក់-​ទិញ របស់​ប្រជាពលរដ្ឋ​ក្នុងគម្រោងទាំង​ពីរខាង​លើ​ និងឈានទៅរកការ​បិទបញ្ចប់វិវាទជាស្ថាពរ​ក្នុងពេល​ឆាប់ៗនេះ ដោយរាជរដ្ឋាភិបាល សម្រេច​ទទួល​បន្ទុក​រ៉ាប់រង​ពន្ធអាករ​ និងសេវា​សុរិយោដីបន្ថែមទៀតជូនដល់​ប្រជាពលរដ្ឋ​ដែលជាអតិថិជនៃគម្រោងទាំងពីរ​នេះ ។​

ជាកិច្ចការបន្ទាន់នៅពេលនេះ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ នឹង​សហការ​ជាមួយក្រសួ​ងមហាផ្ទៃ​ ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ព្រមទាំង​អាជ្ញាធរ​មានសមត្ថកិច្ច​ ដើម្បីចាត់វិធានការ​តាមផ្លូវច្បាប់ ។ ជាមួយគ្នា​នេះ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអំពាវនាវ​ដល់ប្រជាពលរដ្ឋដែលជាអតិថិជនពាក់ព័ន្ធ​នឹង​គម្រោង​ បុរី ខុនដូ ឬដីឡូតិ៍ ​ដែល​មានបញ្ហា​ និងកំពុងទទួលបានការ​សម្របសម្រួលដោះស្រាយ​នៅក្រសួងទាំងអស់ ត្រូវមានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ចំពោះករណីឆបោក​ ក្លែង​បន្លំ​គ្រប់ប្រភេទ និង​ស្នើសុំឱ្យ​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ ក៏ដូចជាភាគីពាក់ព័ន្ធទាំអអស់​ សហការ​ចូលរួម​សម្របសម្រួល​ និងដោះស្រាយ​រួមគ្នា ប្រកបដោយភាពស្មោះត្រង់​ និងឆន្ទៈខ្ពស់​បំផុត។ សេចក្ដីលម្អិតមាននៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដូចខាងក្រោម ៖


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *