ធនាគារជាតិនៃកម្ពុជា ឯកភាពក្នុងកិច្ចសហការជាមួយក្រសួងរៀបចំដែនដី ដើម្បីជំរុ​ញ​សេ​​​ដ្ឋ​​កិច្ច​ជាតិឱ្យដំណើរការបានល្អ

ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឯកភាពក្នុងកា​រធ្វើ​កិច្ច​សហ​កា​រ​ជា​មួ​យ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកម្រិត​សម​ស្រប​ណា​មួ​យ​ដើ​ម្បី​ជំ​រុញឱ្យ​សេ​ដ្ឋកិ​​ច្ច​ជាតិដំ​ណើរការល្អ។ នេះបើតាមសេចក្ដី​ប្រកាសព័ត៌មាន​ក្រោយជំនួប​រវាង​លោកជំទាវបណ្ឌិត ជា សិរី អគ្គ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា ជាមួយ ​ឯកឧត្តម ​សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី​និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី​២៤ ខែមីនា ឆ្នាំ២០២៥ ។​

នៅក្នុង​កិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីតែ​ង​តែ​បាន​លើ​ក​ឡើ​ង​ថា​ យើង​ទាំង​​អ​ស់​គ្នា​ត្រូវ​រៀ​ប​ចំ​ផ្ទះ​ស​ម្បែ​ង​រ​ប​ស់​យើ​ង​ឱ្យ​បា​ន​រៀបរយ ហើយ​មិ​នមានពេ​ល​វេ​លា​​ណា​ដែ​លអំ​​ណោយ​ផ​ល​ដូ​​ច​ពេ​ល​នេះទេ​ក្នុ​ង​កា​រ​រៀ​ប​ចំ​ផ្ទះស​ម្បែ​ង​រ​​បស់​យើ​ង​​ឱ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ៖

«ជាទូ​ទៅប្រា​ក់​ដុ​ល្លា​រ​ និ​​ង​ប្រា​ក់​រៀ​ល​ អា​ច​ដំណើ​រ​​កា​រ​នៅ​ក្នុ​ង​លំ​ហូ​រសេ​ដ្ឋ​​កិច្ចកម្ពុជានាពេលបច្ចុប្បន្ន ដែលនេះ​គឺ​ជា​រឿ​ងដ៏​ល្អ​មួ​យសម្រាប់​កម្ពុជា​ដែល​បានដើ​រលើ​ផ្លូ​វ​ដ៏​ត្រឹ​ម​ត្រូ​វ​តាំ​​ងពីឆ្នាំ១៩៧៩ មក ។ ការសម្រួលអត្រាការប្រាក់នឹងជួយបន្ធូរដល់បំណុលឯកជន ដែលអា​ច​ឈា​នទៅ​​ប​ន្ធូរ​ដល់បំណុលសាធារណៈផងដែរ»។

ឯកឧត្តម សាយ សំអាល់ បានលើកសំណើដល់ធនា​គារជា​តិ​នៃ​ក​ម្ពុ​ជា​ថា​ តើ​អា​ច​មា​ន​កា​រ​ឯ​ក​ភា​ព​ស​ហ​កា​រ​ជា​មួ​យ​ក្រ​សួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កម្រិតណា​ក្នុ​ងវិ​ស័​យ​ដី​​ធ្លី​ ដើ​ម្បី​ប្រែក្លា​យ​ដី​ឱ្យ​​ទៅ​ជា​ធ​នា​គារ​ដី ដែលអាចជួយជំរុញកំណើនសេដ្ឋកិច្ចជាតិបានយ៉ាងល្អ។

ជាកា​រឆ្លើ​យតប លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងអំពីស្ថាន​ភាព​វិ​ស័​យ​ធ​​នា​គារ និងទំនាក់ទំនងជាមួយវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ដោ​យក្នុ​ង​នោះ​លោ​ក​ជំ​ទា​វ​បា​នផ្តាំ​ផ្ញើដ​​ល់​អ្ន​កដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីពីរាជរដ្ឋាភិបាលហើយនោះត្រូវថែរក្សាទុកជាកេរមរតក និង​សូម​កុំ​យកទៅលក់ ឬដាក់បញ្ចាំនៅធនាគារភ្លាមៗ ហើយត្រូវប្រើ​ប្រាស់​បណ្ណក​ម្មសិ​ទ្ធិ​នេះ​ប្រ​កប​ដោ​​យ​កា​រ​ទ​ទួ​ល​ខុសត្រូវ។

លោកជំទាវបញ្ជាក់ថា ទំនាក់ទំនងរវាងអចលនទ្រព្យ និងធនាគារ គឺមានភាពស្អិតល្មួត តាម​រ​យៈ​កា​រ​ដា​ក់ទ្រព្យបញ្ចាំដើម្បីបានប្រាក់កម្ចី ហើយការឡើ​ង ឬចុះ​នៃ​ត​ម្លៃ​អ​ច​ល​ន​ទ្រ​ព្យ​ក៏​មាន​​ផល​ប៉ះ​ពា​​ល់​ដ​​ល់​ធ​នាគារ​ដែរ ។ ជាមួយនេះលោកជំទាវបណ្ឌិតក៏បានឯកភាពក្នុងការធ្វើកិច្ចសហការជាមួយក្រសួងរៀបចំដែនដី នគ​រូ​ប​នីយកម្ម និងសំណង់ ក្នុងកម្រិតសមស្របណាមួយដើម្បីជំរុញឱ្យសេដ្ឋកិច្ចជាតិដំណើរការល្អផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *