ករណីឆបោកប្រាក់តាមប្រព័ន្ធឌីជីថលនឹងបន្តកើនឡើងប្រសិនបើអ្នកប្រើប្រាស់មិនមានមូលដ្ឋាន​ចំណេះ​ដឹងឌីជីថល

ភ្នំពេញ ៖ រាប់ចាប់តាំងពីការផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ១៩មក បច្ចេកវិទ្យាបានចូលមកបម្រើឱ្យការរស់នៅប្រចាំថ្ងៃកាន់តែខ្លាំង ជាពិសេសគឺបច្ចេកវិទ្យាហិរញ្ញវត្ថុតែម្ដង។ ការទូទាត់ដែលធ្លាប់តែធ្វើឡើងដោយផ្ទាល់ជាសាច់ប្រាក់ ក៏បានប្រែក្លាយទៅជាការទូទាត់ពីចម្ងាយតាមប្រព័ន្ធឌីជីថលត្រឹមតែរយៈពេលខ្លី។ ជាការឆ្លើយតបនឹងទំនោរថ្មីរបស់ប្រជាជនបែបនេះ គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាចាប់ផ្ដើមវិវត្តខ្លួន ទៅជាឌីជីថល ដោយបានបង្កើតកម្មវិធីធនាគារតាមទូរសព្ទដៃ (Bank Application) ជាបន្តបន្ទាប់។

រហូតមកដល់បច្ចុប្បន្ន ការទូទាត់តាមប្រព័ន្ធឌីជីថលនេះកាន់តែមានភាពទូលំទូលាយ និងត្រូវបាន​ប្រើប្រាស់​ស្ទើរតែគ្រាប់ទីកន្លែង ប៉ុន្តែជាមួយគ្នានេះ វាក៏ជាឱកាសដែលបើកផ្លូវដល់ជនខឹលខូចក្នុង ការលួចប្រាក់ចេញពីគណនីធនាគារតាមប្រព័ន្ធឌីជីថលផងដែរ។

បើតាម លោក រ៉ូន្នី ឧត្តម ប្រធាននាយកដ្ឋានត្រួតពិនិត្យហានិភ័យបច្ចេកវិទ្យា និងនវានុវត្តន៍ នៃអគ្គនាយកដ្ឋានត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា សព្វថ្ងៃនេះ ករណីឆបោកគឺមាននៅគ្រប់ប្រទេសទាំងអស់ គ្រាន់តែការឆបោកនឹងមានអាត្រាខ្ពស់ ប្រសិនបើចំណេះដឹងរបស់ប្រជាជននៅមានកម្រិត។

យោងតាមរបាយការណ៍ពី UNESCO កាលពីឆ្នាំ២០២០ បានឱ្យដឹងថា ប្រជាជនកម្ពុជាត្រឹមតែចំនួន ៣២ភាគរយប៉ុណ្ណោះ ដែលមានមូលដ្ឋានចំណេះដឹងផ្នែកឌីជីថល ហើយមានត្រឹមតែ ៥%ប៉ុណ្ណោះ ដែលមានចំណេះដឹងមធ្យម និងត្រឹមតែ១%ប៉ុណ្ណោះ ដែលមានជំនាញឌីជីថលកម្រិតខ្ពស់។ ការណ៍នេះហើយ ដែលនាំឱ្យរូបភាពនៃការឆបោកនៅកម្ពុជានៅតែបន្តកើតមានជាញឹកញយ ហើយមានច្រើនជាងបើធៀបទៅនឹងករណីឆបោករបស់ប្រទេសជិតខាង។

ដោយឡែក បើតាមការបញ្ជាក់របស់លោក រ៉ូន្នី ឧត្តម បច្ចុប្បន្ន កម្ពុជាមានធនាគារពាណិជ្ជប្រមាណ ៥៩ ធនាគារ​ឯកទេស ៩ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មិនទទួលប្រាក់បញ្ញើ ៨៤ គ្រឹះស្ថានភតិសន្យា​ហិរញ្ញវត្ថុ ១៣ គ្រឹះស្ថានឥណទានជនបទ ១១៣ គ្រឹះស្ថានផ្ដល់សេវាទូទាត់សង ប្រាក់ ៣០ ក្រុមហ៊ុនចែករំលែក​ព័ត៌មានឥណទាន១ ការរិយា​ល័យតំណាងធនាគារបរទេស ៥ និងអាជីវកម្ម​ប្ដូរប្រាក់ ៣៣០០​ជាងកន្លែង។  

តាមរយៈទិន្នន័យនេះ លោក រ៉ូន្នី ឧត្តម បានបញ្ជាក់ថា៖

«ស្ថាប័នហិរញ្ញវត្ថុនៅទូទាំងប្រទេសមានច្រើន​មែនទែន រីឯទំហំនៃប្រតិបត្តិការហិរញ្ញវត្ថុ គឺមានទំហំច្រើន… ហើយបើយើងមើលពីប្រតិបត្តិការ ដែលគ្រឹះស្ថាននីមួយៗដំណើរការ គឺសឹងតែគ្រប់ស្ថាប័នហើយដែលមានកម្មវិធីទូរស័ព្ទខ្លួនឯង ដើម្បីដាក់បម្រើសេវាកម្មឱ្យទៅ​អតិថិជន»។

 លោកបន្តគូសបញ្ជាក់ដែរថា ការប្រើប្រាស់នោះទៀតសោត ដោយសារតែភាពងាយស្រួល អ្នកប្រើប្រាស់ភ្លេចគិតថាហានិភ័យមកជាមួយនឹងកម្មវិធី និងសេវាកម្មទាំងអស់នោះដែរ។ ដូច្នេះ សម្រាប់ធនាគារជាតិ គឺតែងតែយកចិត្តទុកដាក់ ពាក់ព័ន្ធនឹងការបង្កើតនូវបទបញ្ញត្តិថ្មីៗ សេចក្ដីណែនាំថ្មីៗ​ ហើយនឹងចុះ​ជួបផ្ទាល់ជាមួយនឹងគ្រឹះស្ថាន​ ក៏ដូចជាប្រជាជននៅ​ក្នុងមូលដ្ឋានផងដែរ។

ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ រៀនស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យាថ្មីៗ ជាពិសេសត្រូវរៀនគិតឱ្យស៊ីជម្រៅ (Critical Thinking) ចៀសវាងការជឿស្លុងទៅលើពាក្យបញ្ចុះបញ្ចូលរបស់ជនខឹលខូចដែលអាចនាំឱ្យខាតបង់ផលប្រយោជន៍ ឬទ្រព្យសម្បត្តិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

វិនិយោគិនមកពីប្រទេស​ជប៉ុន សិង្ហបុរី​​ និង​រដ្ឋបាល​ស្វយ័ត​ហុងកុងនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានមកស្វែងយល់ពីសក្ដានុពល និង​កាលនុវត្តភាព​លើការវិនិយោគនៅក្នុងប្រទេស​កម្ពុជា

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

សភាពាណិជ្ជកម្ម​កម្ពុជា​ ​(​ស.ព.​ភ​) ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​(​អ.ប.ព​) ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​)​ ​ស្តីពី​ ​«​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​» ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ ​លើក​កម្ពស់​តម្លាភាព ​និង​បង្កើន​ទំនុកចិត្ត​របស់​ធុរជន ​និង​វិនិយោគិន

រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោនយោបាយ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

រាជរដ្ឋាភិបាល​ បានសម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង​ ក្នុងគោលបំណង​ដើម្បីចូលរួម​រៀបចំ​គោលនយោបាយ​ យុទ្ធសាស្ត្រ​ និ​ងវិធានការ​កៀរគរ​ហិរញ្ញវត្ថុ​បៃតង​ សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

Leave a Reply

Your email address will not be published.Required fields are marked *