ភ្នំពេញ ៖ ធនាគារធុនតូច និងមធ្យមនៃកម្ពុជា SME Bank បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយស្ថាប័នហិរញ្ញវត្ថុចំនួន ២៦ ដែលចូលរួមដើម្បីអនុវត្តគម្រោងទី២ នៃគម្រោងសហហិរញ្ញប្បទានខ្នាតតូច និងមធ្យម SME Co-Financing ។ ក្រោមកម្មវិធីនេះរដ្ឋាភិបាលកម្ពុជា និងដៃគូផ្តល់លទ្ធភាពទទួលបានមូលនិធិសម្រាប់ SME ដែលភាគច្រើនកំពុងជួបការលំបាកក្រោមលក្ខខណ្ឌសេដ្ឋកិច្ចបច្ចុប្បន្ន។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) បានសម្រេចទម្លាក់កម្ចីក្នុងទំហំថវិកា១០០លានដុល្លារ ដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីជួយទ្រទ្រង់អាជីវកម្ម និងចូលរួមស្តារសេដ្ឋកិច្ច ពីវិបត្តិកូវីដ-១៩ ដែលជាគម្រោងសហហិរញ្ញប្បទានទ្រទ្រង់ដល់ SMEs ក្នុងជំហានទី២ បន្ទាប់ពីការអនុវត្តគម្រោងសហហិរញ្ញប្បទានទី១ ទទួលបានជោគជ័យ។
ការបើកដំណើរការនេះត្រូវបានគូសបញ្ជាក់តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង MEF (តំណាងដោយ SME Bank) និងគ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមចំនួន ២៤៦ (PFIs) ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជាបានមានប្រសាសន៍ថា ៖
«កម្មវិធីនេះនាំមកនូវអត្ថប្រយោជន៍ជាច្រើន។ វាមិនត្រឹមតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចពីជំងឺរាតត្បាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកគាំទ្រដល់វិស័យ សហគ្រាសធុនតូចនិងមធ្យម ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្តល់ហិរញ្ញប្បទានដែលមានតម្លៃសមរម្យ ដើម្បីបង្កើនការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជួយសម្រួលដល់វិស័យមួយចំនួន អំឡុងពេលស្ថានភាពលំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩»
សហគ្រាសធុនតូច និងមធ្យមដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា។ ៩០ ភាគរយនៃក្រុមហ៊ុនដែលបានចុះបញ្ជីចំនួន ៥១០០០០ នៅកម្ពុជាក្នុងឆ្នាំ២០១៩ គឺជាសហគ្រាសធុនតូច និងមធ្យម ហើយក៏ដូចជាអាជីវកម្មដទៃទៀតនៅក្នុងប្រទេសកម្ពុជា បានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ ។
គម្រោងសហហិរញ្ញប្បទានខ្នាតតូច និងមធ្យមមានគោលបំណងផ្តល់ហិរញ្ញប្បទានសមរម្យក្នុងលក្ខខណ្ឌអំណោយផល ដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាពដើម្បីកាត់បន្ថយការនាំចូលបំពេញតម្រូវការក្នុងស្រុក និងបម្រើជាធាតុចូលក្នុងការផលិតសហគ្រាសធំៗ ។
វិស័យដែលគ្របដណ្តប់ដោយកម្មវិធី គឺបង្កើតឡើងក្នុងបំណងផ្ដល់ឥណទានការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍរបស់ SMEs នៅក្នុងវិស័យអាទិភាពមួយចំនួន។ វិស័យទាំងនោះមានដូចជា វិស័យឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម។ ថវិកាប្រមាណ ១០០ លានដុល្លារត្រូវបានទុកសម្រាប់អនុវត្តគម្រោងទី ២ ដោយទឹកប្រាក់ ៥០ លានដុល្លារ បានមកពីធនាគារSME Bank។ អ្វីដែលនៅសល់នឹងត្រូវបានគ្របដណ្តប់ដោយស្ថាប័នហិរញ្ញវត្ថុចំនួន ២៦។
យោងតាមក្រសួងសេដ្ឋកិច្ច អត្រាការប្រាក់នៃឥណទានផ្តល់ឱ្យ SMEs ដែលស្ថិតនៅក្រោមគម្រោងសហហិរញ្ញប្បទាននេះ ត្រូវបានកំណត់ត្រឹមអតិបរមា ៦,៥ភាគរយ ក្នុងមួយឆ្នាំ សម្រាប់វិស័យអាទិភាព ដែលមានចុះបញ្ជី និង៧,៥ភាគរយក្នុងមួយឆ្នាំ សម្រាប់វិស័យមិនមែនអាទិភាព ឬមិនបានចុះបញ្ជី៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content