សង្គ្រាមនៅអ៊ុយក្រែនធ្វើឲ្យទីផ្សារថាមពលផ្លាស់ប្តូរបែបបទ និងទ្រង់ទ្រាយស្ទើរទាំងស្រុង

ជម្លោះដោយអាវុធរវាងរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយតាំងតែពីខែកុម្ភៈ ឆ្នាំ២០២២រហូតមកដល់ពេលនេះទាំងដែលមិនទាន់មានដំណោះស្រាយល្អប្រសើរណាមួយនៅឡើយ ហើយវាកំពុងទាញឲ្យសេដ្ឋកិច្ចសកលធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសបញ្ហាវិបត្តិថាមពលតែម្តង។

ពិភពលោកបានទទួលរងផលប៉ះពាល់ចំពោះវិស័យថាមពលតាំងតែពីដំបូងមកម្ល៉េះ ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់លោកខាងលិចត្រូវបានអនុវត្តភ្លាមៗទៅលើប្រទេសរុស្ស៊ីដែលផ្តោតសំខាន់ទៅលើធនធានប្រេងកាតរបស់រុស្ស៊ី ហើយជាលទ្ធផលមិនត្រឹមតែធ្វើ ឲ្យតម្លៃថាមពលនៅស្ទើរពាសពេញពិភពលោកកើនឡើងខ្លាំងនោះទេ វាបានធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចរបស់បណ្តាប្រទេសទាំងឡាយផ្លាស់ប្តូររូបរាងគួរឲ្យចាប់អារម្មណ៍បំផុតផងដែរ។

ចាប់តាំងតែពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២មក ទណ្ឌកម្មចុងក្រោយរបស់អឺរ៉ុបបានអនុម័តចេញក្នុងការដាក់សំពាធបន្ថែមទៀតចំពោះធនធានប្រេងរបស់រុស្ស៊ីដដែលដោយក្នុងនោះមានទាំងការកំណត់តម្លៃទីផ្សារត្រឹមតែ៦០ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែល។ កញ្ចប់ទណ្ឌកម្មលើកទី៦នេះក៏មានបូកបញ្ចូលជាមួយនឹងជាបំរាមនាំចូលរបស់សមាជិកអឺរ៉ុបនូវផលិតផលដែលមានទាំងប្រេងកាត ប្រេងម៉ាស៊ូត និងប្រេងសាំងផងដែរ។

កត្តាទាំងនេះបានធ្វើឲ្យទីផ្សារថាមពលរបស់ពិភពលោកមានការប្រែប្រួលស្ទើរទាំងស្រុង ពីព្រោះ រុស្ស៊ី ដែលធ្លាប់ជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតរបស់អឺរ៉ុបនោះបែរជាកំពុងបែរឆ្ពោះទៅរកទីផ្សារផ្សេងជំនួសវិញដែលមានទាំងប្រទេសចិន និងប្រទេសឥណ្ឌា ជាមួយនឹងការលក់បញ្ចុះតម្លៃ យ៉ាងខ្លាំង។

គិតចាប់តាំងតែពីចុងខែវិច្ឆិការហូតមក រុស្ស៊ី ត្រូវបានគេដឹងថា បានលក់ប្រេងឆៅក្នុងតម្លៃទាបជាងថ្លៃទាមទារកំណត់ដោយអឺរ៉ុបដល់ទៅ១៧ដុល្លារ ហើយទោះជាក្នុងករណីដែលតម្លៃប្រេងនឹងឡើងទៅដល់១០០ដុល្លារក្នុងមួយបារ៉ែលក្តីក៏ចិន និងឥណ្ឌានៅតែបន្តទិញប្រេងឆៅរបស់រុស្ស៊ីដដែល ពីព្រោះថាពួកគេមានសិទ្ធិក្នុងការទិញយកការធានាពីក្រុមហ៊ុនក្នុងស្រុកខ្លួន។

លទ្ធផលក្នុងខែវិច្ឆិកាកន្លងទៅនេះ ប្រេងរុស្ស៊ីបាននាំចូលទៅទីផ្សារចិនមានកំណើនដល់ទៅ១៧ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំកន្លងទៅ ដែលជាទំហំនាំចូលដ៏ច្រើនបំផុតគិតចាប់តាំងតែពីខែសីហា និងវ៉ាដាច់ប្រទេសអារ៉ាប៊ីសាអូឌីតក្លាយជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតរបស់ចិន។

ចំណែកនៅឥណ្ឌាការនាំចូលប្រេងរុស្ស៊ីបានកើនឡើងទៅដល់ ១,៤លានបារ៉ែលជារៀងរាល់ថ្ងៃ(ក្នុងខែវិច្ឆិកា) ពោលគឺមានការកើនឡើងខ្លាំងដល់ទៅជិត ៥ដងធៀបទៅនឹងការនាំចូលប្រចាំថ្ងៃកាលពីឆ្នាំកន្លងទៅ ។ ក្រៅពីនោះ ប្រេងរបស់រុស្ស៊ីក៏កំពុងហូរចូលទៅទីផ្សាររបស់អាហ្វ្រិកនិងអាមេរិកឡាទីនផ្សេងទៀតផងដែរក្នុងអំឡុងពេលនៃការប្រែប្រួលទីផ្សារនេះ។

ងាកមកខាងអឺរ៉ុបវិញ ក្រោយខាតបង់ថវិកាជាច្រើនពាន់លានដុល្លារអំឡុងពេលនៃការកើតវិបត្តិតាំងពីលើកដំបូង ពេលនេះពួកគេកំពុងនាំគ្នាងាកទៅរកការផ្កត់ផ្គង់ប្រេងពីបណ្តាប្រទេសនៅតំបន់អារ៉ាប់វិញដែលមានដូចជា ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសសហភាពអារ៉ាប់រួម។ អារ៉ាប៊ីសាអូឌីត គឺជាអ្នកនាំចេញប្រេងទៅផ្គត់ផ្គង់ឲ្យអឺរ៉ុបមានចំនួនកើនឡើងខ្លាំងជាងគេបំផុតតាំងតែពីត្រីមាសទី៣ ឆ្នាំកន្លងទៅ ឬស្ថិតនៅក្នុងចំណែកទីផ្សារប្រមាណជា ៩,១ភាគរយ ដែលធៀបទៅនឹងពេលវេលាកាលពីឆ្នាំ២០២១ មានត្រឹមតែ៥,១ភាគរយប៉ុណ្ណោះនៃចំណែកទីផ្សារទាំងអស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ