ក្រសួងរៀបចំដែនដី ប្រកាសដាក់ឱ្យដំណើរការនូវ​គម្រោងគំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា និងសម្ពោធកម្មវិធីស្ថាបត្យកម្មខ្មែរ

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសដាក់ឱ្យដំណើរការគម្រោងគំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា និងសម្ពោធកម្មវិធីស្ថាបត្យកម្មខ្មែរជាផ្លូវការ ។ កម្មវិធីបណ្ដុះបណ្ដាលផ្នត់គំនិតស្ថាបត្យកម្មគំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា និងការសម្ពោធកម្មវិធីស្ថាបត្យកម្មខ្មែរនេះ បានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

នៅក្នុងឱកាស​នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានថ្លែងអំណរគុណដល់គណៈស្ថាបត្យករកម្ពុជាដែលបានប្តេជ្ញាចិត្តខ្ពស់ចំពោះបុព្វហេតុលើវិស័យរបស់ខ្លួន និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបង្ហាញអំពីវីរៈភាពក្នុងការបំពេញកិច្ចការងារជាច្រើននារយៈពេលជាង ២ឆ្នាំក្នុងអាណត្តិទី៧ នេះ ដើម្បីរួមចំណែកជំរុញឱ្យជាតិសាសន៍ខ្មែរមានជីវិតកាន់តែល្អប្រសើរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្នក្រសួងកំពុងតែបណ្ដុះផ្នត់គំនិតដល់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់កោសិកានៃសង្គមជាតិឱ្យទទួលបានផ្នត់គំនិតនៃការរស់នៅបែបថ្មីតាមរយៈស្ថាបត្យកម្ម។ ជាមួយគ្នានេះ ដើម្បីកសាងការឯកភាពជាតិលើកិច្ចការស្ថាបត្យកម្ម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថា មានចម្រៀងមួយចំនួនដូចជា (១) ពង្សាវតាខ្មែរ ដែលបានបង្ហាញយ៉ាងច្បាស់នូវអ្វីដែលយើងធ្លាប់មាន,អ្វីដែលយើងធ្លាប់បានបាត់បង់និងអ្វីដែលយើងចង់បានត្រឡប់មកវិញ, (២) ឱ!ភ្នំពេញអើយ បានបង្ហាញឱ្យឃើញអំពីផេះផង់គំនរឆ្អឹងថ្លុកឈាមនៃសង្គ្រាមក្នុងរបបប្រល័យពូជសាសន៍ និងការសម្លាប់មនោសញ្ចេតនារបស់មនុស្ស, និង (៣) ភ្នំដងរែក ដែលទាំងនេះសុទ្ធសឹងជាបទចម្រៀងមានអត្ថន័យជ្រាលជ្រៅជួយបណ្ដុះផ្នត់គំនិតអប់រំដ៏ល្អសម្រាប់ស្ថាបត្យករ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានចាត់ទុកអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអគារក្រសួងស្ថាប័នរដ្ឋមួយចំនួនទៀតដែលកសាងឡើងនាពេលបច្ចុប្បន្ននេះ គឺជានិមិត្តរូបនៃការរស់រានមានជីវិតឡើងវិញនៃស្ថាបត្យកម្មខ្មែរនាសហសម័យ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ដើម្បីកសាងស្ថាបត្យកម្មខ្មែរនាសហសម័យគឺទី១ យើងត្រូវចាប់ផ្ដើមលុបបំបាត់សំណង់មិនរៀបរយបន្តិចម្តងៗ ដោយក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ហាសំណង់មិនរៀបរយនេះជូនប្រជាពលរដ្ឋចំនួន ៥០ ម៉ឺនគ្រួសារដែលប្រៀបបានជាការជួយទាញប្រជាពលរដ្ឋទាំង៥០ ម៉ឺនគ្រួសារនេះឱ្យចាកចេញពីភាពក្រីក្រដូច្នោះដែរ, និងទី២  បញ្ចៀសបញ្ហាកកស្ទះចរាចរណ៍និងបញ្ហាលិចទឹកតាមដងផ្លូវ ដោយកសាងចំណតយានយន្ត និងសួនច្បារទីធ្លាលំហរសាធារណ:តាមសាលារៀន ឬពង្រីកផ្លូវធ្វើដំណើរបន្ថែម។

ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា អនាគតរបស់ប្រទេសកម្ពុជាគឺអាស្រ័យលើការចូលរួមរបស់យើងទាំងអស់គ្នាក្នុងស្មារតីស្នេហាជាតិ ដូច្នេះដើម្បីប្រែក្លាយប្រទេសជាតិ ឱ្យកាន់តែល្អជាងមុនតាមរយៈស្ថាបត្យកម្មគឺត្រូវរៀបចំកែលំអរបន្ទប់គេងឱ្យបានស្អាត បន្ទប់ទទួលភ្ញៀវស្អាត បន្ទប់ទឹកស្អាតនិងចង្ក្រានបាយស្អាត ដោយឡែកនៅលើកិច្ចការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យើងត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យកម្ពុជាដែលជាប្រទេសតូច ក្លាយជាភូមិឋានក្សេមក្សាន្តសម្រាប់ប្រជាពលរដ្ឋគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ មានជីវភាពល្អប្រសើរ មានការងារធ្វើ មានប្រាក់ចំណូល មានប្រាក់សន្សំ មានអាហារហូបចុកគ្រប់គ្រាន់, មានជីវិតលំហែ និងធ្វើឱ្យកម្ពុជាក្លាយជាទីដែលមនុស្សគ្រប់រូបមានក្តីប្រាថ្នាចង់មករស់នៅទីនេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/10/2026

ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។  ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យុទ្ធសាស្ត្រពង្រីកទីផ្សារថ្មី ៖ កម្ពុជា រុញច្រានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៅកាន់តំបន់អាស៊ីកណ្ដាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ ៖ បើទោះបីជាចំណងមិត្តភាពរវាងកម្ពុជា និងបណ្ដាប្រទេសនៅអាស៊ីកណ្ដាលហាក់នៅមានកម្រិតនៅឡើយ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលថ្មីៗនេះ បានបើកផ្លូវយ៉ាងសំខាន់ក្នុងការរឹតចំណងទាក់ទងរវាងតំបន់ទាំងពីរ ទាំងចំណងការទូតវិស័យរដ្ឋ និងវិស័យឯកជន។ ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់, សាធារណរដ្ឋតួកគីយ៉េ, សាធារណរដ្ឋកាហ្សាក់ស្ថាន និងការចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ សម្ដេចធិបតី ហ៊ុន

បណ្តាញសារព័ត៌មាន AMS ចុះទស្សនកិច្ចសិក្សាអំពីសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌នេសាទអាយុកាល ៤០០ ឆ្នាំនៅកោះ West Island

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជាបានចុះទស្សនកិច្ចនៅលើកោះ West Island ក្នុងទីក្រុងសានយ៉ា កាលពីថ្ងៃទី២០ ខែតុលា ដើម្បីសិក្សាពីការរួមបញ្ចូលគ្នារវាងទេសចរណ៍សមុទ្រ សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសកម្មភាពកម្សាន្ត ជាមួយនឹងបេតិកភណ្ឌនេសាទប្រពៃណីរបស់កោះ

ទំនិញ​ថៃ មក​កម្ពុជា​ បន្ដធ្លាក់ចុះខ្លាំង បង្ហាញ​ពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ

បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម​ ក៏ដូចជាការនាំចូលទំនិញពីប្រទេស​​ថៃ​មកកាន់ទឹកដីកម្ពុជាក្នុងរយៈ​ពេល ៩ខែ ​ឆ្នាំ​២០២៦ កន្លងទៅនេះ បាន​ធ្លាក់​ចុះជិត ៣៣.៩%​ បើ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៥ ពោលបើ​គិត​ជា​ទឹកប្រាក់ ​គឺ​ធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មក​នៅ​ត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការ​នាំចេញ​ទំនិញ​របស់​កម្ពុជារយៈ​ពេល ៩ខែ​ដូច​គ្នា ​​ទៅប្រទេស​ថៃ​វិញ​​ ក៏បាន​ធ្លាក់​ចុះ

ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងបន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅ The Factory Phnom Penh

វៀតណាម និងប្រទេសអឺរ៉ុបចំនួន ៤ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ វៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលមាន ៤ ប្រទេសរួមមាន អ៊ីស្លង់ លិចតិនស្តាញ ន័រវែស និងស្វីស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នានៅទីក្រុងហាណូយ

ចំណូលប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

ចំណូលរបស់ប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី....

សេដ្ឋកិច្ចចិនកើនឡើង ៤.៥% ក្នុងត្រីមាសទី ៣ ជំរុញដោយការនាំចេញ ខណៈដែលវិស័យអចលនទ្រព្យនៅតែបន្តដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំណើនចិនសេដ្ឋកិច្ចកើនឡើងដល់ ៤,៥ ភាគរយនៅក្នុងត្រីមាសទីបី កើនពី ៤,៣ ភាគរយក្នុងត្រីមាសទីពីរ និង លើសពីការព្យាករណ៍ ៤,៤ ភាគរយ

ហៃ​ណាន​កាត់​បន្ថយ​ពន្ធ​ជិត ៦០០​ លាន​យន់ ​ក្រោម​គោលនយោបាយ​ពន្ធ​សូន្យ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​របស់​ប្រទេស​ចិន ​បាន​កាត់បន្ថយ​ពន្ធ​ចំនួន​ ​៥៩៨ លាន​យន់ ​តាមរយៈ​គោលនយោបាយ​ពន្ធ​សូន្យ​ ​(​zero​-​tariff​)​ ​គិត​ត្រឹម​ចុង​ខែ​កក្កដា ​បន្ទាប់ពី​កោះ​នេះ​បាន​ចាប់ផ្តើម​ដំណើរការ​ប្រតិបត្តិការ​គយ​ពិសេស​ទូទាំង​កោះ​ជា​ផ្លូវការ

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..


Leave a Reply

Your email address will not be published.Required fields are marked *