ងាយៗ ស្វែងយល់ពីបច្ចេកទេសបណ្ដុះគ្រាប់ពូជបន្លែស្លឹកឱ្យដុះបានល្អ និងមានឱកាសដំណុះខ្ពស់

ភ្នំពេញ ៖ ការដាំដុះបន្លែស្លឹក រួមមានដូចជា ស្ពៃ សាលាដ ខាត់ណា ជាដើម ទាមទារឱ្យកសិករចេះពីបច្ចេកទេសក្នុងការបណ្ដុះគ្រាប់ពូជ និងផ្សាំកូនដំណាំឱ្យបានល្អជាមុនសិន ទើបអាចទទួលបានទិន្នផលល្អនៅពេលយកទៅដាំលើថ្នាល ដែលធ្វើឱ្យដំណាំឆាប់លូតលាស់ធំ និងមានដើមថ្លោសល្អ។

ផ្អែកលើបទពិសោធបណ្ដុះកូនដំណាំរបស់លោក នី ប៊ុនថា ដែលជាអ្នកជំនាញដាំដំណាំផង និងជាម្ចាស់គេហទំព័រចែករំលែកចំណេះដឹងកសិកម្មផង បានប្រាប់ឱ្យដឹងថា ការដាំបន្លែស្លឹក ការបណ្ដុះគ្រាប់ពូជជាចំណេះដឹងដំបូងដែលបងប្អូនប្រជាកសិករ ក៏ដូចជាអ្នកដាំ គួរយកចិត្តទុកដាក់ជាសំខាន់ ដើម្បីដាំដំណាំឱ្យបានជោគជ័យ និងធ្វើឱ្យពូជដំណាំមានសុខភាពល្អ ហើយដាំទៅទទួលបានទិន្នផលខ្ពស់។

អ្នកជំនាញកសិកម្មរូបនេះបានបញ្ជាក់ថា មុននឹងបណ្ដុះ កសិករគួរជ្រើសរើសគ្រាប់ពូជណាដែលល្អ មានការរក្សាទុកត្រឹមត្រូវ ជាគ្រាប់ពូជដែលថ្មី និងមានប្រភពច្បាស់លាស់ ដូចជាប្រភេទស្ពៃ ខាត់ណា សាលាដស្រួយ ជាដើម ដែលមានដើមតូចៗ អាចដាក់បណ្ដុះក្នុងផើងសិន ទើបអាចយកទៅផ្សាំបន្តទៀតបាន។

ដោយឡែក ពាក់ព័ន្ធនឹងការបណ្ដុះនេះផងដែរ គ្រាដំបូងគេត្រូវយកស្រកីដូងម៉ដ្ឋ ឬជាប្រភេទដីមមោក មកដាក់ក្នុងផើងតូចៗ ឬជាធុងដែលអាចដាក់កម្ទេចស្រកីដូងបាន ដោយឡែកស្រកីដូងនេះផងដែរ គេត្រូវរែងយកតែកម្ទេចម៉ដ្ឋៗល្អ ចៀសវាងយកស្រកីដូងមានសរសៃច្រើនដែលអាចធ្វើឱ្យកូនដំណាំមិនដុះលូតល្អ។

បន្ទាប់មក យកគ្រាប់ពូជដំណាំមករោយលើស្រកីដូងនេះស្ដើងៗ រួចយកមេអរម៉ូនលាយជាមួយនឹងទឹកដើម្បីបាញ់ទៅលើគ្រាប់ពូជ ដោយប្រើក្បាលបាញ់មុខតូច បាញ់ទៅលើផើងដំណាំឱ្យជោគល្មម​ប្រមាណ ៦០ភាគរយនៃល្បាយ។ ក្រៅពីនេះ ត្រូវយកប្លាស្ទិក ឬក្រដាសឡាំងមកគ្របពីលើផើង លុះទុករយៈពេលមួយយប់ គ្រាប់ពូជនឹងអាចលូតលាស់ដុះពន្លកឡើង ឬេគហៅថា បែកមាត់ចាប។

បន្ទាប់ពីគ្រាប់ពូជលូតលាស់ស្រុះគ្នាប្រមាណ ៦០-៧០ភាគរយហើយ គេអាចបើកតង់ ឬយកវាដាក់ចេញ សំដឹលហាលថ្ងៃនាពេលព្រឹក ហើយយកចូលវិញនៅពេលថ្ងៃក្ដៅខ្លាំង ឯការស្រោចទឹក ត្រូវផ្ដល់សំណើមតិចៗនៅពេលឃើញស្រកីដូងមើលទៅស្ងួត ប៉ុន្តែចៀសវាងស្រោចទឹកច្រើនពេកដែលអាចបណ្ដាលឱ្យកើតផ្សិត។

គួរកត់ចំណាំថា នៅពេលកូនដំណាំធំល្មម អ្នកដាំអាចយកវាទៅផ្សាំទាំងលើដី ឬប្រើអេប៉ុង ដោយឡែកការផ្សំនៅលើដី គេត្រូវការលាយដីបញ្ចូលគ្នា ដូចជា ដីមុខលើប្រមាណ ៤០ភាគរយ ធ្យូងអង្កាម ជីលាមកសត្វ និងកម្ទេចស្រកីដូង យកដីទាំងនេះទៅដាក់ក្នុងត្រេបរិមាណសមល្មម មិនហាប់ពេក មិនធូរពេក រួចយកកូនដំណាំពីក្នុងផើងមកផ្សំតាមប្រឡោះត្រេ។

បន្ទាប់ពីផ្សាំហើយ កូនដំណាំត្រូវការជីជាតិពីដីផង ហើយគេក៏អាចបន្ថែមសារធាតុបំប៉ន ដូចជាប្រភេទអរម៉ូនលាយជាមួយទឹកដើម្បីបាញ់ទៅលើកូនដំណាំ ទើបវាឆាប់លូតលាស់បានល្អ ហើយបន្តការថែទាំបែបនេះរហូតដល់កូនដំណាំធំល្មមទើបដកយកទៅដាំផ្ទាល់នៅលើថ្នាល ឬអាចរក្សាទុកក្នុងត្រេនេះក៏បាន៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក