ពិភពលោកជួបវិបត្តិស្បៀង ខណៈកម្ពុជាជាប្រទេសមានសន្និធិស្បៀង និងបានត្រៀមខ្លួនទប់ទល់នឹងអសន្តិសុខស្បៀង

ភ្នំពេញ៖ ក្រោយ​ពេល​ការ​ផ្ទុះ​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៊ី​ទៅ​លើ​អ៊ុយ​ក្រែ​ន ដែលកំពុងតែអូសបន្លាយបានធ្វើពិភព​លោកជួបវិបត្តិ និងកើតមានអតិផរណា ជាពិសេសមាន​ក្ដី​បារម្ភ​កាន់តែ​ខ្លាំង​ពាក់ព័ន្ធ​នឹង​វិបត្តិ​សន្តិសុខស្បៀងអាហារ ដ្បិតថា​ការ​នាំ​ចេញ​​​របស់​រុ​ស្ស៊ី​កំពុង​រង​សម្ពាធ​កាន់តែ​ខ្លាំង ដោយសារ​តែ​ទណ្ឌកម្ម​នានា​ពី​សំណាក់​លោក​ខាងលិច​ដែលបាន​រំខាន​ដល់​ការ​នាំ​ចេញទៅកាន់ទីផ្សារសកល។

​ក្ដី​បារម្ភ​ពី​វិបត្តិ​ស្បៀងអាហារ​ កើតមានដោយសារតែទាំង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ​តំណាង​ឱ្យ​ជិត​មួយ​ភាគ​បី​នៃ​ការ​ផ្គត់ផ្គង់​ស្រូវ​សាលី​សកល ហើយ​ការ​ខ្វះខាត​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​សំខាន់​ៗ រួមមាន​ពោត និង​ប្រេង​ផ្កា​ឈូករ័ត្ន ​ ខណៈដែលអ៊ុយ​ក្រែ​ន​ក៏​ជា​ប្រទេស​នាំ​ចេញ​ដ៏​ធំ ប៉ុន្តែកំពុង​កកស្ទះនៅ​កំពង់​ផែ​​។

យោងតាមទិន្នន័យ និងការព្យាករណ៍ពីការផ្គត់ផ្គង់អាហាររបស់សកលលោកបានអះអាងថា ក្នុងស្ថានភាពបច្ចុប្បន្ននេះបញ្ហាអសន្តិសុខម្ហូបអាហារសកលលោកកំពុងឡើងដល់កម្រិតដ៏អាក្រក់បំផុតមិនធ្លាប់មានគិតចាប់តាំងតែពីវិបត្តិឆ្នាំ២០០៨ ហើយបានព្រមានថាសកលលោកនៅសល់ពេលវេលាត្រឹមតែ១០សប្តាហ៍ទៀតប៉ុណ្ណោះមុនពេលផលិតផលស្រូវសាឡីនឹងអាចអស់ពី​​​ស្តុក។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ក៏បានបង្ហាញនូវក្តីបារម្ភជុំវិញវិបត្តិស្បៀងអាហារ និងថាមពល ដែលកម្ពុជាអាចនឹងជួបនៅឆ្នាំ២០២៣ខាងមុខ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖

“ការព្យាករទុកឱ្យហើយ គឺឆ្នាំ២០២៣ អាចជាឆ្នាំវិបត្តិស្បៀង​ ដើរទន្ទឹមជាមួយវិបត្តិថាមពល ដែលបាននឹងកំពុងកើតរួចស្រេច ហើយប៉ះពាល់ដល់យើង​”

បច្ចុប្បន្ននេះ ខ្សែច្រវ៉ាក់ផលិត និងផ្គត់ផ្គង់ស្បៀងកំពុងជាប់គាំងស្ទើរទាំងស្រុង និងកំពុងស្វែងរកការចរចាណាមួយដើម្បីអាចនាំចេញ ខណៈដែលផលប៉ះពាល់ក៏បានកើតមាន។ ជាក់ស្ដែង ប្រទេសឥណ្ឌាជាប្រទេសនាំចេញធំនូវផលិតផលកសិកម្មបានប្រកាសផ្អាក​នាំចេញស្រូវសាលី ព្រោះឥទ្ធិពលនៃរលកកម្តៅបានប៉ះពាល់ដល់ការផលិត។ ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសលំដាប់​លេខ​មួយលើ​ពិភពលោកនាំចេញប្រេងដូង បានផ្អាកការនាំចេញមួយរយៈធ្វើឱ្យតម្លៃ​ប្រេង​ឆា​លើ​ទីផ្សារពិភពលោក ដែល​តានតឹង​ស្រាប់​ដោយ​សង្គ្រាម​នៅ​អ៊ុយក្រែន ឡើង​ថ្លៃ​ដល់​កំរិត​កំពូល​​ជា​ប្រវត្តិសាស្ត្រ ​។ ប្រទេសម៉ាឡេស៊ីក៏បានហាមឃាត់​ការ​នាំ​ចេញ​មាន់​ចំនួន​៣​លាន​៦​សែន​ក្បាល​ក្នុង​មួយ​ខែ ដើម្បី​សម្រួល​ដល់​ការ​កើនឡើង​នូវ​តម្លៃ​ម្ហូបអាហារ និង​ដើម្បី​ធានា​ដល់​ការ​ផ្គត់ផ្គង់​ក្នុងស្រុក​ឱ្យ​បាន​គ្រប់គ្រាន់​ផង​ដែរ​។

ដោយឡែក សម្រាប់កម្ពុជា មានសន្និធិស្បៀង ការស្តុកស្រូវ ដោយមានអតិរេកស្រូវប្រមាណ៦លានតោន នាពេលបច្ចុប្បន្នក្នុងមួយឆ្នាំ បើគិតជាអង្ករ គឺស្មើនឹង៤លានតោន ដែលអាចធានាសុវត្ថិភាពស្បៀងចំពោះពលរដ្ឋបានមួយកម្រិតពីវិបត្តិសាកលនានា។

លោកស្រី តុង ចាន់ធាង ទីប្រឹក្សាឯករាជ្យលើវិស័យកសិកម្ម​ បានប្រាប់ AMS ថា ពាក់ព័ន្ធទៅនឹងបញ្ហាស្បៀងសាកលដែលបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន បើទោះជាវានឹងមានឥទ្ធិពលមកដល់កម្ពុជាក៏ដោយតែវាជារឿងដែលមិនបារម្ភពេកទេ ព្រោះថាប្រជាកសិករកម្ពុជានៅតែផលិតជាធម្មតា ហើយអាចផលិតបន្ថែមនៅពាក់កណ្តាលរដូវបានទៀត ដូច្នេះទិន្នផលនូវតែទទួលបាន ហើយនឹងលក់បានថ្លៃទៅតាមការឡើងចុះនៃទីផ្សារ។

លោកស្រី តុង ចាន់ធាង បានមានប្រសាសន៍ថា ៖

“ជាការល្អ ជាសារព្រមានពីបញ្ហាកង្វះស្បៀង​​​​​​អាហារសាកល កំពុងវិវត្តន៍កាន់តែអាក្រក់ទៅ ព្រោះវានឹងជះឥទ្ធិពលខ្លាំងលើចរន្តស្បៀងអាហារក្នុងទីផ្សារពិភពលោក ចាំបាច់ត្រូវលុបចោលការរឹតបន្តឹងមិនចាំបាច់ ដើម្បីធានាឱ្យមានស្ថិរភាពលំហូរស្បៀង តែបញ្ហាវិបត្តិស្បៀងនៅកម្ពុជា សម្រាប់ប្រជាពលរដ្ឋទូទៅគាត់ប្រកបមុខរបរផ្សេង អាចជួបការលំបាកខ្លះ តែចំពោះកសិករ បញ្ហាមិននាំទៅរកក្តីបារម្ភធ្ងន់ធ្ងរពេកទេ”

យោងតាមក្រសួងកសិកម្ម គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២  កសិករសម្រេចដាំដុះដំណាំស្រូវវស្សាបានចំនួន ៥០២ ៧៩៩ហិកតា ស្មើនឹង១៩,១៩% នៃផែនការ ២ ៦១៩៥០០ ហិកតា ក្នុងនោះស្រូវស្រាលចំនួន ៣១៧ ៦៦៣ហិកតា ស្រូវកណ្ដាលចំនួន ៩៩ ៣១១ហិកតា ស្រូវធ្ងន់ចំនួន ៧៩ ០៤​៥ ហិកតា ស្រូវចម្ការចំនួន ៦៣៧ហិកតា និងស្រូវឡើងទឹកចំនួន ៦ ១៤៣ហិកតា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ