តោះ ! មកដឹងពីបច្ចេកទេសផលិតជីកំប៉ុស្តិ៍ មានគុណប្រយោជន៍សម្រាប់ដំណាំតាសក់ផ្អែម និងបន្លែ

ជីកំប៉ុស្តិ៍ ជាប្រភេទជីធម្មជាតិដែលបានមកពីការកាច់បំបែក និងការរលាយនៃវត្ថុសរីរាង្គក្រោមលក្ខខណ្ឌអាកាសធាតុសមស្របដោយមីក្រូសរីរាង្គ និងសត្វល្អិតមានប្រយោជន៍ឱ្យក្លាយទៅជាជីជាតិចិញ្ចឹមសម្រាប់ដំណាំ។ ក្នុងនោះ ជីកំប៉ុស្តិ៍ក៏មានប្រភេទផ្សេងៗគ្នាទៅតាមបច្ចេកទេសផលិត និងធាតុផ្សំខុសៗគ្នា ពិសេសជីកំប៉ុស្តិ៍ទឹក និងជីកំប៉ុស្តិ៍គោកដែលល្អសម្រាប់ដំណាំតាសក់ផ្អែម និងបន្លែ។

ជាទូទៅ ជីកំប៉ុស្តិ៍មានប្រយោជន៍ណាស់សម្រាប់បងប្អូនកសិករយើង ព្រោះវាបានផ្ដល់ជាជីសម្រាប់ដាក់ដំណាំ អាចកែប្រែគុណភាពដី ធ្វើឱ្យដីធូរ ដំណាំចាប់ឫសបានល្អ។ ម្យ៉ាងវិញទៀត វាងាយស្រួលក្នុងការផលិត ងាយរកវត្ថុធាតុដើម អាចកាត់បន្ថយចំណាយទៅលើការទិញជី ថែមទាំងអាចប្រើប្រាស់ឱ្យពីលទ្ធភាពនូវធនធានដែលមានស្រាប់ដូចជាលាមកសត្វ និងការសំណល់សរីរាង្គទាំងឡាយ។

បន្ទាប់ពីដឹងពីអត្ថប្រយោជន៍រួចមកហើយ កសិករគួរងាកមកមើលពីបច្ចេកទេសក្នុងការផលិតជីកំប៉ុស្តិ៍គោកដែលផ្ដល់ប្រសិទ្ធភាពខ្ពស់ចំពោះបន្លែ ដោយគេត្រូវការធាតុផ្សំ ៣មុខសំខាន់ៗគឺ លាមកគោ ឬលាមកក្របីពុកផុយ ១ភាគ ផេះអង្កាម ឬធ្យូងអង្កាម កន្លះភាគ និងកំបោរស ០.០៥ ភាគ។ បន្ទាប់មកប្រើទឹកធម្មតាក្នុងបរិមាណសមស្របអាចស្រោចផ្សើមនៅពេលលាយសារធាតុឱ្យចូលគ្នាសព្វ ក្រៅពីនេះគេត្រូវការថង់ប្លាស្ទិកថ្លាសម្រាប់ច្រកជី។

ក្រោយពីរកបានធាតុផ្សំរួចហើយ អ្នកផលិតក៏ត្រូវមានតង់កៅស៊ូសម្រាប់ក្រាល ឯលាមកគោដែលពុកផុយ ហើយស្ងួត យកទៅជ្រោយបំបែក និងរើសយកកម្ទេចកម្ទីដែលមិនរលាយចេញឱ្យស្អាត។ ចាក់វត្ថុធាតុដើមទាំងបីចូលគ្នាលើតង់ លាយច្របល់ឱ្យសព្វល្អ និងស្រោចទឹកឱ្យជោគល្មម។ យកល្បាយច្រកចូលថង់ប្លាស្ទិក រួចដាក់បញ្ឈរនៅកន្លែងដែលត្រូវកម្ដៅថ្ងៃបានល្អ ទុកចំហរមាត់ចោលពីម៉ោងសិនមុន និងក្របួចចងមាត់ថង់ឱ្យជិតល្អ ទុកហាលថ្ងៃប្រមាណ ១៤ថ្ងៃ ឬយូរជាងនេះកាន់តែល្អ។

ទន្ទឹមគ្នានេះដែរ ប្រសិនបើកសិករចង់បំប៉នដើម និងស្លឹកដំណាំ គេត្រូវការផលិតជីកំប៉ុស្តិ៍ទឹកមួយប្រភេទទៀតដែលផ្សំពីស្លឹកទន្ទ្រាងខេត្រ លាមកមាន់ឬលាមកប្រជៀវ ទឹកនោមគោរក្របី និងទឹកធម្មតា។ គេត្រូវយកទន្ទ្រាងខេត្តទៅកាត់ចិញ្ច្រាំខ្លីៗដែលអាចពុកផុយបានល្អ រួចលាយជាមួយវត្ថុធាតុដើមផ្សេងទៀតក្នុងពាងធំមួយរួចយកទឹកចាក់បំពេញរួចគ្របវាឱ្យជិតល្អនៅកន្លែងម្លប់ និងបើកកូរមួយថ្ងៃ​ ២ដង ក្នុងមួយដង ៥នាទី ដោយរក្សាទុកយ៉ាងតិច ២១ថ្ងៃទើបអាចប្រើបាន។ ក្នុងការប្រើប្រាស់កសិករត្រូវយកជីលាយជាមួយទឹក ឬបង្ហូរជាមួយទឹកស្រោចតាមទុយោស្រោចដំណក់ទឹក តាមគល់ដំណាំក៏បាន។

មួយវិញទៀត សម្រាប់បំប៉នផ្លែផ្អែម គេត្រូវការជីដែលផ្សំពីក្បាលត្រី ស្ករត្នោត មេជី និងទឹក ដោយយកធាតុទាំងនេះដាក់ចូលក្នុងធុង ឬកូនពាង កូរល្បាយជីរៀរាល់ ៣ថ្ងៃម្ដង ហើយត្រូវទុកពាងនៅកន្លែងម្លប់ប្រមាណ ១ខែអាចប្រើបានហើយ។ ចំណែកវិធីក្នុងការប្រើប្រាស់ក៏មិនខុសពីជីទឹកជំនួយដើមដែរ កសិករត្រូវយកជីលាយជាមួយទឹក ឬបង្ហូរជាមួយទឹកស្រោចតាមទុយោស្រោចដំណក់ទឹកតាមគល់ដំណាំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ជំនន់​នៃកា​រផ្គត់ផ្គង់​លំនៅឋានមុន​វិបត្តិកូវីដ១៩​ បានបន្សល់ទុកបញ្ហា​ទីផ្សារមក​ដល់ពេលបច្ចុប្បន្ន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/07/2026

មុន​វិបត្តិ​កូវីដ១៩ អ្នកអភិវឌ្ឍន៍​សំណង់ និងអចលនទ្រព្យ​ ជាពិសេស ​លំនៅឋាន​ បាន​នាំគ្នា​សម្រុក​សាងសង់​​ និងអភិវឌ្ឍ ដែលធ្វើឱ្យវិស័យ​នេះ​មានកំណើនកើនឡើងយ៉ាង​ខ្ពស់ដល់ចំណុច​កំពូល

ប៊ុល​ហ្ការី​ បង្ហោះ​ផ្កាយ​រណប​ថ្មី​​ចំនួន ​១០​ ​គ្រឿង និងត្រៀម​ពង្រីកសក្ដានុពលរបស់ខ្លួន​ក្នុង​វិស័យ​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ​ មេដឹកនាំ​ប្រទេស​ប៊ុលហ្ការី​ បាន​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​ៗ​ចំនួន​១០​គ្រឿង​ទៀត​របស់​ខ្លួន​ចូល​ទៅក្នុង​លំហ​អាកាស​

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និង បដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា

ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្ពុជារកចំណូលបានជាង ៣៦៧ លានដុល្លារពីការនាំចេញអង្ករប្រមាណ ៦៣០ ៣១៩ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៦