អ្នកជំនាញ ៖ ទោះបំណុលសាធារណៈកម្ពុជាកើនឡើង ប៉ុន្តែនៅតែមានភាពល្អប្រសើរជាងប្រទេសជិតខាង

ភ្នំពេញ ៖ ទោះបីជាបំណុលសាធារណៈកម្ពុជាមានការកើនដល់ ១២,០៣ ប៊ីលានដុល្លារក៏ដោយ ប៉ុន្តែចំនួននេះនៅតែមានភាពល្អប្រសើរជាងប្រទេសប្រទេសជិតខាងមួយចំនួននៅឡើយ។ នេះបើយោងតាមអ្នកជំនាញសេដ្ឋកិច្ចប្រចាំរាជបណ្ឌិត្យសភាកម្ពុជា។

យោងតាមព្រឹត្តិបត្តិស្ថិតិបំណុលសាធារណៈចេញផ្សារនៅ​ពេលថ្មីៗនេះដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា រហូតដល់ដំណាច់ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ កម្ពុជាមានបំណុលសាធារណៈ ១២,០៣ប៊ីលានដុល្លារ ដែលមានការកើនឡើងប្រមាណជា ០,២% ធៀបនឹងឆ្នាំ២០២៣។

លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា ទោះជាបំណុលកម្ពុជាកើនឡើងដល់ ១២,០៣ប៊ីលានដុល្លារក៏ដោយ ក៏ចំនួននេះនៅតែមានភាពល្អប្រសើរជាងប្រទេសជិតខាង ដូចជា ប្រទេសថៃ ឡាវ និងប្រទេសសិរីលង្ការជាដើម។ ចំនួនបំណុលសាធារណៈរបស់កម្ពុជា​ បើធៀបជាមួយផលិតផលសរុបក្នុងស្រុក(GDP) ស្ថិតក្នុងចន្លោះ៣០%-៤០%ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ប្រទេសថៃកើនឡើងដល់៧០% ធៀបនឹង GDP របស់ខ្លួន ហើយប្រទេសជិតខាងមួយចំនួនទៀត បំណុលសាធារណៈកើនឡើងដល់ ៧០% ទៅ ៨០% ជាពិសេសប្រទេសសិរីលង្ការ និងប្រទេសឡាវជាដើម បំណុលសាធារណៈកើនដល់បន្ទាត់ក្រហម ដែលមានន័យថា រដ្ឋាភិបាលមានភាពស្មុគស្មាញក្នុងកាតបង្វិលលុយសងបំណុលបរទេស ចំណែកអតិផិរណាក្នុងស្រុកមានការកើនឡើងខ្ពស់ ប្រជាពលរដ្ឋជួបបញ្ហាកង្វះខាតស្បៀង ដែលត្រូវបង្ខំចិត្តធ្វើចំណាកស្រុករកការងារធ្វើក្រៅប្រទេស និងពលរដ្ឋខ្លះត្រូវការបន្ថយការហូបចុកជាដើម។

លោកបណ្ឌិតបញ្ជាក់ថា ៖

«ទោះកម្ពុជាស្ថិតក្នុងដំណាក់កាលនេះក៏ដោយ ក៍៏កម្ពុជាស្ថិតក្នុងកម្ចីមានគុណភាពល្អ នៅតែមានលទ្ធភាពអាចបន្តកម្ចីថែមទៀតពីស្ថាប័នបរទេស ដូចជា ធនា​គា​រពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ខ្ចីពីប្រទេសជាដៃគូ ដូចជា ជប៉ុន កូរ៉េ ចិន ដែលមានន័យថា កម្ចីនៅមិនទាន់ឈានដល់បន្ទាត់ក្រហម ឬចំណុចដែលគួរឱ្យព្រួយបារម្មណ៍ខ្លាំងនោះទេ ប៉ុន្តែរដ្ឋាភិបាលក៏ត្រូវថ្លឹងថ្លែងពិចារណាក្នុងទិដ្ឋភាពវិជ្ជមានឱ្យបានម៉ត់ចត់ថែមទៀត ព្រោះថាបំណុលកើន ក៏មិនមែនជាកិច្ចការល្អសម្រាប់ប្រទេសជាតិនោះដែរ។ ដូច្នេះ មុននឹងខ្ចីបុរបរទេស ត្រូវគិតគូរឱ្យបានច្បាស់លាស់ក្នុងការខ្ចីយកមកប្រើកម្ចីឱ្យចំគោលដៅ»។

លោកបានបន្តឱ្យដឹងថា ៖ គ្រួសារមួយក៏ដោយ ប្រទេសជាតិមួយក៏ដោយ កាលណាស្ថិតក្នុងបំណុល ស្ថិតនៅក្រោមកញ្ចប់នៃបំណុលច្រើន ការអភិវឌ្ឍន៍នោះឯងមិនជាលឿន មិនរហ័ស ដូចបណ្តាប្រទេសមានបំណុលតិចតួច ឬប្រទេសមិនមានបំណុលនោះទេ។ កម្ចីមិនមានន័យថាអាក្រក់ណាទេ ព្រោះថាប្រទេសកំពុងអភិវឌ្ឍន៍ គឺខ្ចីយកមកអភិវឌ្ឍន៍ប្រទេស ជាពិសេស កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស ធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគឱ្យបានកាន់តែច្រើន ក្នុងគោលដៅអភិវឌ្ឍន៍ប្រទេសឱ្យខ្លាំង ដើរតាមឱ្យទាន់ប្រទេសជឿនលឿន។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ រដ្ឋាភិបាលបានទូទាត់សេវាបំណុលសរុបចំនួន ៥៥៨,៧៧ លានដុល្លារអាមេរិក ក្នុងនោះទូទាត់សងដូចជា ទី ១.ក្រប​ខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេស មានចំនួន ៥៤២,៧៩លានដុល្លារអាមេរិក ក្នុងនោះប្រាក់ដើមមានចំនួន ៤១៩,១៤លានដុល្លារអាមេរិក ការប្រាក់ និងកម្រៃផ្សេងៗមានចំនួន ១២៣,៦៥លានដុល្លារអាមេរិក និងទី២.ក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេសមានចំនួនប្រមាណ១៥,៩៨លានដុល្លារអាមេរិក ក្នុងនោះប្រាក់ដើម ១២,៧២លានដុល្លារអាមេរិក និងការប្រាក់៣,២៧ លានដុល្លារអាមេរិក៕ ដោយ ៖ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ពន្ធលើ​ចំណេញ​មូល​ធន ​ជា​ប្រភេទពន្ធលើ​ប្រាក់ចំណេញដែល​រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ ទទួលបានពីការលក់​ ផ្ទេរទ្រព្យសកម្មមូល​ធន​ផ្សេងៗ ដូចជា អចលនទ្រព្យ កិច្ច​សន្យា​ភតិសន្យា​(ជួល ) ទ្រព្យវិនិយោគ​ កម្មសិទ្ធិ​បញ្ញា កេរ្តិ៍ឈ្មោះអាជីវកម្ម និង​រូបិយវត្ថុ​បរទេស ជាដើម

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និង​យកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

Leave a Reply

Your email address will not be published.Required fields are marked *