ស្ថានភាពបំណុលសាធារណៈកម្ពុជានៅតែមាន “ចីរភាព និងហានិភ័យកម្រិតទាប”

ភ្នំពេញ ៖ ស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែស្ថិតក្នុងភាពគ្រប់គ្រងបាន ពោលគឺនៅតែមាន “ចីរភាព និងហានិភ័យកម្រិតទាប” បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺកូវីដ១៩ និងកត្តាខាងក្រៅផ្សេងទៀតក្តី ខណៈអ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានលើកឡើងដែរថា កម្រិតបំណុលរបស់កម្ពុជាមិនទាន់ខ្ពស់គួរឱ្យបារម្ភនោះទេ។

លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ថា ជាទូទៅមិនថាគ្រួសារ ក្រុមហ៊ុនឯកជន និងប្រទេសនោះទេ ការខ្ចីបុលប្រាក់ពីប្រភពដទៃដើម្បីវិនិយោគ និងអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនគឺជារឿងធម្មតា ហើយក៏មិនមែនជាការខុសឆ្គងអ្វីដែរ ប្រសិនបើកំរិតបំណុលនោះមិនធំហួសពីលទ្ធភាពរបស់ខ្លួន និងប្រើប្រាស់មានប្រសិទ្ធិភាព។ នៅក្នុងក្របខណ្ឌប្រទេស បន្ថែមលើកំរិតបំណុលធៀបនឹងទំហំសេដ្ឋកិច្ច និងប្រសិទ្ធភាពនៃការវិនិយោគសារធារណៈ តម្លាភាពនៃការគ្រប់គ្រងថវិកាជាតិក៏សំខាន់ណាស់ដែរដែលជារើយៗពលរដ្ឋតែងចង់ដឹងចង់ឮ។

លោកបានលើកឡើងជាសំនួរថា មជ្ឈដ្ឋានទូទៅតែងសម្តែងក្តីបារម្ភថាកម្ពុជាជំពាក់បរទេសច្រើន តើកម្រិតបំណុលរបស់កម្ពុជានាពេលបច្ចុប្បន្នច្រើនគួរឱ្យបារម្ភដែរឬទេ? ទន្ទឹមនេះ លោកបានលើកពីបណ្តាប្រទេសដែលមានកម្រិតបំណុលខ្ពស់ជាងគេទាំង១២ ក្នុងនោះប្រទេសវេនីស៊ូអេឡា គឺជាប្រទេសដែលមានបំណុលខ្ពស់លំដាប់លេខ១ក្នុងពិភពលោកគឺរហូតដល់ទៅ៣៥០%នៃទំហំសេដ្ឋកិច្ចរបស់ខ្លួន (សូមបញ្ជាក់ដែរថាសេដ្ឋកិច្ចរបស់ប្រទេសនេះបានដួលរលំទៅហើយ)។

លោកបានថ្លែងបន្តថា ក្នុងចំណោមប្រទេសទាំង១២ យើងក៏សង្កេតឃើញមានប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងដែលយើងតែងសរសើរ ក៏មានកម្រិតបំណុលខ្ពស់ខ្លាំងណាស់ដែរ ដូចជាប្រទេសជប៉ុន (២៦៦%) ប្រទេសសឹង្ហបុរី (១៣១%) និងសហរដ្ឋអាមេរិក (១២៨%)។

លោក ង៉ែត ជូ បានបញ្ជាក់ថា ៖«ដោយឡែកបើក្រឡេកមកមើលកម្រិតបំណុលរបស់ប្រទេសកម្ពុជាវិញគឺនៅមានកម្រិតទាបបំផុតធៀបនឹងបណ្តាប្រទេសនានាក្នុងតំបន់។ កម្ពុជាមានកម្រិតបំណុលត្រឹមតែ ២៩,៤% នៃទំហំសេដ្ឋកិច្ចរង្វង់ ៣០ ពាន់លានដុល្លាអាមេរិក។ គឺទាបជាងប្រទេសវៀតណាម ឡាវ ម៉ាឡេស៊ី ចិន មីយ៉ានម៉ា ថៃ ហ្វីលីពីន និងឥណ្តូនេស៊ី។ ដូច្នេះកម្រិតបំណុលរបស់កម្ពុជាមិនទាន់ខ្ពស់គួរឱ្យបារម្ភនោះទេ»។

អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ បានលើកឡើងថា ផ្ទុយទៅវិញគឺកម្ពុជានៅមានឱកាសអាចខ្ចីមកវិនិយោគបន្ថែមទៀត។ ប៉ុន្តែអ្វីដែលត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់គឺប្រសិទ្ធិភាព និងតម្លាភាពនៃការប្រើប្រាស់បំណុលទាំងនោះ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា លទ្ធផលមឋមនៃការវិភាគចីរភាពបំណុលរហូតដល់ដំណាច់ឆ្នាំ២០២៣ បង្ហាញថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺកូវីដ១៩ និងកត្តាខាងក្រៅផ្សេងទៀតក្តី ក៏ស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែស្ថិតក្នុងភាពគ្រប់គ្រងបាន ពោលគឺនៅតែមាន “ចីរភាព និងហានិភ័យកម្រិតទាប” ដដែល ដោយរាល់សួចនាករបំណុលគន្លឹះៗទាំងអស់ សុទ្ធតែស្ថិតក្រោមអនុបាតគោល ក្នុងនោះសួចនាករសំខាន់ជាងគេ គឺអនុបាតតម្លៃបច្ចុប្បន្ន នៃបំណុលសាធារណៈក្រៅប្រទេស ធៀបនឹង ផ.ស.ស មានត្រឹមកម្រិត ២៤,២% ធៀបនឹងអនុបាតគោល ៤០%។

ក្នុងឆមាសទី១ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍន៍នានាសរុបជិត ៧៨០ លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៣៥% នៃពិតានដែលច្បាប់អនុញ្ញាត ក្នុងគោលបំណងសំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។ នេះបើយោងតាមព្រឹត្តិ​បត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា ចេញផ្សាយ​លើក​ទី១៩ – ទិន្នន័យ​ត្រឹម​ដំណាច់ត្រីមាសទី២ ឆ្នាំ២០២៣ ចេញផ្សាយកាលពីថ្មីៗនេះ។

គួរបញ្ជាក់ផងដែរថា ដោយគិតទាំងបំណុលមរតក ត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៣ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១០,៧២ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៩,៦៧% ត្រូវនឹងប្រមាណ ១០,៦៧ ពាន់លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ ៦៤% និងក្របខ័ណ្ឌពហុភាគីប្រមាណ ៣៦%) និង ០,៤៣% ត្រូវនឹងប្រមាណ ៤៦,៥១ លានដុល្លារអាមេរិក ជាសាធារណៈក្នុងប្រទេស។

ផលិតផលសរុបក្នុងស្រុករបស់កម្ពុជា (ផ.ស.ស) ត្រូវបានរំពឹងថានឹងឈានដល់ ៣១.៨៨ ពាន់លានដុល្លារអាមេរិកនៅចុងឆ្នាំ២០២៣។ នេះបើយោងតាមការព្យាកររបស់ស្ថាប័ន Trading Economics៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី