ភ្នំពេញ ៖ ការផ្ទុះសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន អាចនឹងបង្កផលប៉ះពាល់ដល់បណ្ដាប្រទេសជាច្រើនលើពិភពលោក ជាពិសេសទៅលើសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្ម ពីប្រទេសមួយទៅប្រទេសមួយដែលជាប់ពាក់ព័ន្ធនឹងសង្គ្រាម រុស្ស៊ី និងអ៊ុយក្រែន ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា បើសិនជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែអូសបន្លាយយូរ ក៏អាចធ្វើឲ្យកម្ពុជាប្រឈមនឹងការបាត់បង់ប្រាក់ចំណូលប្រមាណ ៤-៥ពាន់លានដុល្លារអាមេរិកពីការនាំចេញទំនិញទៅកាន់បណ្ដាប្រទេសអឺរ៉ុបដែលជាប់ពាក់ព័ន្ធនឹងសង្គ្រាមនេះ។

លោកបន្តថា ៖
“ជាធម្មតាកម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌកាត់ដេរទៅប្រទេសអឺរ៉ុបគិតជាទឹកប្រាក់ប្រមាណ៨ពាន់លានដុល្លារអាមេរិក ហើយបើសិនជាសង្គ្រាមកាន់តែអូសបន្លាយ នឹងធ្វើឱ្យតម្រូវការផលិតផលទាំងនេះនៅប្រទេសអឺរ៉ុបធ្លាក់ចុះ៥០ភាគរយ តែនឹងធ្វើឱ្យតម្រូវការនាំស្បៀងអាហារនៅក្នុងបណ្ដាប្រទេសទាំងនោះកើនឡើងវិញ ដែលអាចជាឱកាសសម្រាប់កម្ពុជាក្នុងការនាំចេញអង្ករ និងស្បៀងអាហារទៅកាន់បណ្ដាប្រទេសអឺរ៉ុបបានផងដែរ”
លោកបណ្ឌិតបន្តទៀថា ទោះជាយ៉ាងណាក្ដី ដោយសារតែកម្ពុជាបានធ្វើពិពិធកម្មមួយចំនួនរួចទៅហើយលើផលិតផល និងទីផ្សារ ដូច្នេះជឿថាកម្ពុជានឹងអាចគេចផុតពីវិបត្តិនៃសង្គ្រាម បើសិនជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនអូសបន្លាយយូរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ៣នៅព្រឹកថ្ងៃទី២ ខែមីនា២០២២ ថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បានក្លាយជាសង្គ្រាមរវាងរុស្ស៊ី និងបណ្ដាប្រទេសអឺរ៉ុបទៅហើយ ដូច្នេះសង្គ្រាមនេះ នឹងអូសបន្លាយយូរបើសិនជារុស្ស៊ីបន្តទុកកងទ័ពរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ ការអូសបន្លាយយូរនៃសង្គ្រាមនេះនឹងបង្កឲ្យមានផលប៉ះពាលដល់សេដ្ឋកិច្ចនៃបណ្ដាប្រទេសនាំចេញទៅកាន់អឺរ៉ុប ជាពិសេសប្រទេសដែលជាប់ពាក់ព័ន្ធនឹងសង្គ្រាមនេះផ្ទាល់តែម្ដង៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 16/10/2026
ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

អាម៉េរិកស្នើប្រគល់ទ្រព្យបង្កកទាំងអស់ឱ្យរុស្ស៊ីវិញ ជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
សហរដ្ឋអាម៉េរិកបានស្នើឱ្យមានការដោះបម្រាមបង្កកលើទ្រព្យសម្បត្តិរុស្ស៊ីតម្លៃរាប់ពាន់លានអឺរ៉ូ ដែលកំពុងរក្សាទុកក្នុងសហភាពអឺរ៉ុប ក្នុងគោលបំណងជំរុញកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ជម្លោះអ៊ុយក្រែន

លោក Trump ទំនងពិចារណាបណ្ដេញរដ្ឋមន្ត្រីសង្គ្រាម ដើម្បីគេចពីការទទួលខុសត្រូវលើសង្គ្រាមអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump ទំនងជាកំពុងពិចារណាលើលទ្ធភាពបណ្តេញរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth ចេញពីតំណែង បន្ទាប់ពីការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិខាងមុខនេះ ដើម្បីជួយដកខ្លួនចេញពីការទទួលខុសត្រូវចំពោះសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន





វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content