ប្រតិបត្តិការតាមប្រព័ន្ធទូទាត់បាគងមានការកើនឡើង ជួយសម្រួលសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ច ​ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រតិបត្តិការនៅក្នុងប្រព័ន្ធទូទាត់បាគងជាមួយនឹងប្រតិបត្តិការចំនួន ៦០៨.៣២ លានដង ទាំងប្រតិបត្តិការប្រាក់រៀល និងប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិក ដោយបានជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម អាជីវកម្ម សេដ្ឋកិច្ច និងបានរួមចំណែកដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ប្រតិបត្តិការ​ផ្ទេរ​ និង​ទូទាត់​ប្រាក់​ដែល​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​បាគង​ បានកើន​ដល់​ជាង​ ៦០៨​ លាន​ប្រតិបត្តិការ​នៅ​ត្រឹម​ឆ្នាំ ​២០២៤​ ខណៈ​ចំនួនអ្នកប្រើប្រាស់ប្រព័ន្ធទូទាត់បាគងដែលបានចុះឈ្មោះបានកើនឡើង ៧ ភាគរយដល់ ៦៤២.៥ លាននាក់។ នៅក្នុងនោះ ប្រតិបត្តិការប្រាក់រៀលបានកើនឡើង ៣៣៤ ភាគរយ ដល់ ២៩៩.៣២ ប្រតិបត្តិការ ខណៈដែលប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិក បានកើនឡើងដល់ ៣០៨.២ លានប្រតិបត្តិការ កើនឡើង ១៣៣ ភាគរយ ដោយគូសបញ្ជាក់ថា ប្រតិបត្តិការប្រាក់រៀលមានចំណែក ៤៩ ភាគរយនៃប្រតិបត្តិការសរុប។

របាយការណ៍ដដែលបានបន្តថា បរិមាណប្រតិបត្តិការប្រាក់រៀលមានចំនួនសរុប ១៨៣.៧៤ ទ្រីលានរៀល (ប្រហែល ៤៥.៨ ពាន់លានដុល្លារ) កើនឡើង ១២៧ ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ ហើយប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិក មានចំនួន ១០៤.៨១ ពាន់លានដុល្លារ កើនឡើង ៩៥ ភាគរយ។ ក្នុងនោះ ទំហំ​ប្រាក់​សរុប​នៅ​ក្នុង​ឆ្នាំ២០២៤ ​ស្មើ​នឹង​ ៣៣០ ​ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប(ផ.ស.ស)​។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់នៅក្នុងរបាយការណ៍ថា៖ ការប្រើប្រាស់ប្រាក់រៀលក្នុងប្រព័ន្ធទូទាត់បាគងបានកើនឡើងជាលំដាប់ បន្ទាប់ពីប្រព័ន្ធទូទាត់បាគងត្រូវបានដាក់ឱ្យដំណើរការកាលពីអំឡុងខែតុលា ឆ្នាំ២០២០កន្លងទៅ។

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធបាគង ដែលជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលដ៏សំខាន់មួយ ដើរតួនាទីក្នុងការសម្រួលដល់ការទូទាត់ជាឌីជីថលសម្រាប់សាធារណជន។ ប្រព័ន្ធបាគងបានរួមចំណែកក្នុងការលើកកម្ពស់ការធ្វើសមាហរណកម្មក្នុងប្រព័ន្ធហិរញ្ញវត្ថុ តាមរយៈការជំរុញឱ្យមានការធ្វើអន្តរប្រតិបត្តិការរវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដែលការណ៍នេះបានពង្រីកនូវលទ្ធភាពក្នុងការធ្វើប្រតិបត្តិការប្រកបដោយភាពងាយស្រួល និងកាន់តែទូលំទូលាយជាងមុនដល់សាធារណជន។

លើសពីនេះ មុខងារទូទាត់ភ្លាមៗរបស់ប្រព័ន្ធបាគងបានជួយបង្កើនប្រសិទ្ធភាព និងសម្រួលដល់ដំណើរការទូទាត់របស់រាជរដ្ឋាភិបាល ដូចជា ការប្រមូលពន្ធ និងសេវាសាធារណៈផ្សេងទៀតបានកាន់តែប្រសើរ។ ក្នុងន័យនេះ ប្រព័ន្ធបាគងមិនត្រឹមតែជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រ​ព័ន្ធទូទាត់ដ៏សំខាន់ដែលជំរុញ និងសម្រួលដល់ការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្ម សំដៅគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជាផងដែរ។

លោកជំទាវបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា សេវាទូទាត់តាមប្រព័ន្ធឌីជីថលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជំរុញនវានុវត្តន៍ និងផ្តល់នូវភាពងាយស្រួល ប្រកបដោយសុវត្ថិភាពដល់អ្នកប្រើប្រាស់។

លោកជំទាវបណ្ឌិតបានមានបញ្ជាក់ថា៖

«ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូទាត់បានជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចទាំងក្នុងស្រុក និងក្នុងតំបន់ ហើយបានរួមចំណែកដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ»។

លោកជំទាវបណ្ឌិត ជា សិរី បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់ជាបន្តបន្ទាប់ជាមួយប្រទេសនានាក្នុងតំបន់ និងប្រព័ន្ធទូទាត់អន្តរជាតិ ដោយផ្តល់នូវលទ្ធភាពទូទាត់កាន់តែទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា និងអ្នកធ្វើដំណើរអន្តរជាតិ ដែលបច្ចុប្បន្ន កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourism App) ត្រូវបានដាក់ឱ្យប្រើប្រាស់ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *