សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលថ្មី មិនបានបង្កើតពន្ធថ្មី ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋទេ

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ករណីពន្ធដារ គឺមិនទាន់មានការសម្រេចជាផ្លូវការណាមួយពីរាជរដ្ឋាភិបាលក្នុងការប្រមូលពន្ធចំណេញមូលធននៅដើមឆ្នាំ២០២៤ នោះទេ ហើយរាជរដ្ឋាភិបាលថ្មីក៏មិនបានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋ ឬអាជីវករនោះដែរ។

តាមរយៈសារជាសម្លេងពិសេស ជិត៥នាទី ផ្ញើជូនបងប្អូនជនរួមជាតិនៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់តាំងពីរាជរដ្ឋាភិបាលបង្កើតមកដល់ម៉ោងនេះ មិនមានការបង្កើតពន្ធបន្ថែមសម្រាប់ដាក់បន្ទុកទៅលើប្រជាពលរដ្ឋ ឬអាជីវករនោះទេ ហើយចំពោះការគិតគូររឿងនេះ រាជរដ្ឋាភិបាលគ្រោងនឹងធ្វើសម្រាប់ដាក់ចេញជាកញ្ចប់វិធានការអន្តរាគមន៍នៅខែ១១ ក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីពិចារណាទៅលើក្របខ័ណ្ឌនៃពន្ធដែលមានស្រាប់តែប៉ុណ្ណោះ។

សម្តេចធិបតី បានថ្លែងបន្តថា ៖

« ប៉ុន្មានថ្ងៃនេះ មានការរំជើបរំជួលក្នុងប្រព័ន្ធបណ្តាញសង្គមពាក់ព័ន្ធនឹងទៅនឹងបទសម្ភាសន៍ជាមួយឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នាពេលកន្លងមក ពាក់ព័ន្ធនឹងការប្រមូលពន្ធលើចំណេញមូលធន ដែលគ្រោងនឹងអនុវត្តនៅដើមឆ្នាំ២០២៤ ខាងមុខ»។

សម្តេចបានបញ្ជាក់បញ្ជាក់បន្ថែមថា ៖ «ការងានេះ ខ្ញុំបានឱ្យឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ដាក់ចេញនូវការបំភ្លឺទាក់ទងទៅនឹងកិច្ចការងានេះ (ពាក់ព័ន្ធនឹងរឿងប្រមូលពន្ធនេះ ) ។ ខ្ញុំសូមបញ្ជាក់ថា ពន្ធនេះមិនមែនបង្កើតថ្មីនោះទេ ហើយកន្លងទៅ យើងបានពន្យារក្នុងការអនុវត្ត ពីរ ឬបីឆ្នាំមកនេះ ហើយរហូតទៅដល់ដើមឆ្នាំ២០២៤ ដូចដែលឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងនៅក្នុងបទសម្ភាសន៍នោះគ្រោងអនុវត្តនៅដើមឆ្នាំ២០២៤ ក្នុងករណីដែលមិនការប្រែប្រួល»។

ទោះជាបែបនេះក្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការងារនេះ មិនទាន់ត្រូវបានសម្រេចពីរាជរដ្ឋាភិបាលក្នុងការអនុវត្តក្នុងឆ្នាំ២០២៤ ឬកែសម្រួលបែបណានោះទេ ដោយសម្តេច បានប្រគល់ការងារនេះ ជូនដល់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន  រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការពិគ្រោះយល់បល់ ដើម្បីប្រមូលធាតុចូលសម្រាប់ការដាក់ចេញនូវផែនការកញ្ចប់វិធានការអនុគ្រោះដល់វិស័យឯកជនក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជននៅពេលមុខដោយក្នុងនោះក៏ពាក់ព័ន្ធនឹងពន្ធនេះដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញលើកឡើងពី​វិធីសាស្ត្រដែលអាម៉េរិកអាចនឹងប្រើប្រាស់សម្រាប់បង្កើនសម្ពាធលើសេដ្ឋកិច្ចអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ស្ថិតនៅក្នុងស្ថានការណ៍នៃភ្លើងសង្គ្រាមនៅមិនទាន់រលត់នៅឡើយ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងរៀបចំផែនការតាមរយៈការដាក់ចេញនូវវិធានការសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងបំផុតដែលមិនធ្លាប់មានដើម្បីបង្កើនសម្ពាធលើអ៊ីរ៉ង់

កំពង់ធំកំណត់ចក្ខុវិស័យ​ ​៥​ ​ឆ្នាំ​ ប្រែក្លាយ​មូលដ្ឋាន​កសិកម្ម​ទៅជា​មជ្ឈមណ្ឌល​កសិ-​ឧស្សាហកម្ម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ខេត្ត​កំពង់ធំ​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​ឆ្នាំ​ ​២០២៦​-​២០៣០​ ​ដោយ​កំណត់​ចក្ខុវិស័យ​ឱ្យ​ខេត្ត​ឈាន​ពី​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើកសិកម្ម​ ​ទៅជា​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើក​សិ-​ឧស្សាហកម្ម ​ដើម្បី​បង្កើន​ការ​កែច្នៃ​ តម្លៃ​បន្ថែម​ ការ​វិនិយោគ​ ​និង​ប្រាក់​ចំណូល​របស់​ប្រជាជន

ក្រុមហ៊ុន​រុស្ស៊ី​ ​GAZ​ ​Group​ ​បង្ហាញ​ផែនការ​វិនិយោគ​ផលិត​រថយន្ត​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​រុស្ស៊ី​ ​GAZ​ ​Group​ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​ ​ដោយ​គ្រោង​ស្វែងរក​ទីតាំង​សម្រាប់​បង្កើត​រោងចក្រ​ផលិត​រថយន្ត​ ​និង​គ្រឿង​បន្លាស់​យានយន្ត ​ខណៈ​ក្រុមហ៊ុន​មើលឃើញ​កំណើន​តម្រូវការ​រថយន្ត​នៅ​កម្ពុជា​ ​និង​សក្តានុពល​សម្រាប់​ការ​ផលិត​នៅ​ទីនេះ​

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ