ភ្នំពេញ ៖ ក្នុងគោលបំណងអបអរសាទរទិវាសិទ្ធនារីអន្តរជាតិ ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់” ។ កម្មវិធីនេះ បានធ្វើឡើងពេញ១ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាការសហការរួមគ្នារវាងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ។

សម្រាប់អ្នកដែលបានចូលរួមបរិច្ចាគឈាមមានប្រមាណ ៣០០នាក់ ដែលជាមន្ត្រីរាជការនៃក្រសួងដែនដី, សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា បុគ្គលិកមកពីស្ថាប័នឯកជន រួមជាមួយនឹងប្រជាពលរដ្ឋទូទៅផងដែរ ។ ការរៀបចំកម្មវិធីផ្តល់ឈាមនេះ ដើម្បីអបអរសាទរទិវាសិទ្ធនារីអន្តរជាតិ ៨មីនា ឆ្នាំនេះ គឺប្រៀបប្រដូចជាការដឹងគុណដល់ស្រ្តីជាម្តាយគ្រប់រូបទាំងអស់នៃអ្នកបរិច្ចាគឈាម ដែលបានលះបង់ឈាមដើម្បីបង្កើតរូបកាយពួកគេមក។

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបញ្ជាក់ថា ការបរិច្ចាគឈាម គឺមិនមានគ្រោះថ្នាក់នោះទេ ហើយមនុស្សគ្រប់រូបដែលមានសុខភាពល្អ និងស្ថិតក្នុងវ័យដែលអាចបូបឈាមចេញបាន អាចស្ម័គ្រចិត្តបរិច្ចាកឈាមបានមួយឆ្នាំ ៣ដងចំពោះស្រ្តី និង ៤ដងចំពោះបុរស ដែលនឹងធ្វើឲ្យចរន្តឈាមនៅក្នុងខ្លួនមនុស្សមានដំណើរការល្អ និងមានសុវត្ថិភាពបំផុត ហើយថែមទាំងបានជួយសុខភាពខ្លួនឯងផង រួមទាំងជួយជីវិតអ្នកដទៃផង ។ ទាំងនេះហើយគឺជាមូលហេតុដែលនាំឲ្យគេបង្កើតជាពាក្យស្លោកមួយទៀតថា «ខ្ញុំផ្តល់ឈាមថ្ងៃនេះ សុវត្ថិភាពឈាមសម្រាប់យើងទាំងអស់គ្នា» ។

សូមបញ្ជាក់ដែរថា តម្រូវការឈាមសម្រាប់សង្គ្រោះជីវិតមនុស្សជាតិ ត្រូវបានមន្ត្រីជំនាញលើកឡើងថា គ្រប់ប្រទេសទាំងអស់នៅជុំវិញពិភពលោក គឺមានតម្រូវការឈាម១% ធៀបនឹងចំនួនប្រជាជនសរុបនៃប្រទេសនីមួយៗ គិតជារយៈពេលមួយឆ្នាំ ក្នុងនោះកម្ពុជាក៏ត្រូវបានគេគណនាដូចគ្នាផងដែរ ។ កម្ពុជាបច្ចុប្បន្ន បើគិតពីចំនួនប្រជាជនធៀបជាមួយនឹងតម្រូវការឈាម គឺកម្ពុជាត្រូវការឈាមចំនួន ១៨ម៉ឺនប្លោកក្នុងមួយឆ្នាំ ។ នៅជាមួយគ្នានោះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានផ្គត់ផ្គង់ឈាមទៅអ្នកជំងឺបានជាង ១៧ម៉ឺកំប្លោកហើយក្នុង១ឆ្នាំ ដែលស្មើនឹង ៩០% នៃតម្រូវការសរុប ហើយចំពោះឈាមដែលមជ្ឈមណ្ឌលជាតិទទួលបាន គឺមានប្រភពមកពីអ្នកស្ម័គ្រចិត្តផ្តល់ឈាមចំនួន ២៣% (តាមរយៈកម្មវិធីផ្សេងៗ) និងទទួលពីការផ្តល់ឈាមតាមរយៈការប្តូរចំនួន ៧៧% ៕ អត្ថបទ ៖ គង់ សុផុល













វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content